ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃ​កំពុង​តែ​ដើរ​ក្រោយ​គេ​ក្នុង​វិស័យ​ក្រុមហ៊ុន​បង្កើត​ថ្មី

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន The Nation កាលពី​ថ្ងៃ​សៅរ៍ កន្លង​មក​បាន​ឲ្យ​ដឹង​ថា អ្នក​នាង Oranuch Lerdsuwankij…

ប្រទេស​ថៃ ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន The Nation កាលពី​ថ្ងៃ​សៅរ៍ កន្លង​មក​បាន​ឲ្យ​ដឹង​ថា អ្នក​នាង Oranuch Lerdsuwankij ដែល​ជានា​យក​ប្រតិបត្តិ និង​សហ​ស្ថាបនិក​ក្រុមហ៊ុន​រៀបចំ​កម្មវិធី Techsauce Media បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​កិច្ចប្រជុំ Techsauce Global Summit 2019 សម្រាប់​អ្នក​ស្រលាញ​ប់​បច្ចេកវិទ្យា​ក្នុង​គ្រប់​វិស័យ​ក្នុង​ការ​ពិភាក្សា​ពី​ចំណេះដឹង​ផ្នែក​ឌី​ជី​ថ​ល គំនិត និង​បទ​ពិសោធន៍​ផ្សេង​ៗ​ ។ កិច្ចប្រជុំ​នេះ​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​ដល់​បរិស្ថាន​បច្ចេកវិទ្យា​ក្នុង​ប្រទេស​ថៃ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​ផង​ដែរ​។

អ្នក​នាង​បាន​និយាយ​ថា «​សម្រាប់​ឆ្នាំ​នេះ ពួក​យើង​បាន​ជ្រើស​បញ្ហា​ទាក់ទិន​នឹង​មូលបទ​របស់​ពួក​យើង​ដោយ​អបអរ​ដល់​បច្ចេកវិទ្យា​ដែល​ផ្លាស់​ប្តូរ​ពិភពលោក​ដើម្បី​ពង្រីក​ទស្សនៈ​លើ​វិធី​ដែល​បច្ចេកវិទ្យា​អាច​បង្ក​លទ្ធផល​ធំ​ៗ​លើ​ពិភពលោក និង​ដល់​ក្រុមហ៊ុន​ធំ​ៗ ព្រម​ជាមួយនឹង​សាធារណៈជន​ផង​ដែរ​»​។

កម្មវិធី​នេះ​នឹង​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​ខែមិថុនា​ខាង​មុខ​នេះ ហើយនឹង​រួម​មានការ​តាំង​ពិ​ពណ៌​បច្ចេកវិទ្យា និង​ការ​ផ្គូរ​ផ្គង​អាជីវកម្ម​ផង​ដែរ​។

Techsauce Media និង HUBBA បាន​រៀបចំ​កម្មវិធី​នេះ​តាំងពី​ឆ្នាំ ២០១៦​។ ក្នុង​ចំណោម​ក្រុមហ៊ុន​បង្កើត​ថ្មី​ធំ​ៗ​ក្នុង​អាស៊ី​អាគ្នេយ៍ កិច្ចប្រជុំ​នេះ​នឹង​ទាក់ទាញ​អ្នកចូលរួម​ប្រមាណ ២០,០០០​នាក់​ដែល​ច្រើន​ជាង​ឆ្នាំ​មុន​ដល់​ទៅ​ទ្វេ​ដង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រមូល​មូលនិធិ​សម្រាប់​ក្រុមហ៊ុន​បង្កើត​ថ្មី​ក្នុង​ប្រទេស​ថៃ​កាលពី​ឆ្នាំ ២០១៨ ស្មើ ៦១.២៥​លាន​ដុល្លារ ទាប​ជាង​ឆ្នាំ ២០១៧​ដែល​ស្មើ ១០៦.១០​លាន​ដុល្លារ​។ បើ​ទោះជា​ចំនួន​នេះ​នៅ​ទាប​នៅឡើយ​បើ​ធៀប​នឹង​ប្រទេស​ដទៃ​ក្ន​ហុង​តំបន់​ដូច​ជា​ឥណ្ឌូ​នេ​ស៊ី និង​សិង្ហ​បុរី ប្រទេស​ថៃ​នៅ​មាន​វិនិយោគិន​សកម្ម​ជា​ច្រើន​។

ប៉ុន្តែ​វិនិយោគិន​ថៃ​វិនិយោគ​ច្រើន​លើ​ក្រុមហ៊ុន​បង្កើត​ថ្មី​នៅ​បរទេស​ច្រើន​ជាង​ក្នុងស្រុក​ព្រោះ​ពួក​គេ​ចាប់អារម្មណ៍​លើ​បច្ចេកវិទ្យា​និង​ការ​បង្កើត​ថ្មី​ស៊ីជម្រៅ ខណៈ​ដែល​ក្រុមហ៊ុន​បង្កើត​ថ្មី​ភាគច្រើន​មិន​ទាន់​ផ្តោត​សំខាន់​លើ​បច្ចេកវិទ្យា​ទាំងនេះ​ទេ​។

ដើម្បី​ជំរុញ​ដល់​បរិស្ថាន​បង្កើត​ថ្មី​ក្នុង​ប្រទេស​ថៃ អ្នក​នាង Oranuch បាន​និយាយ​ថា​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​ត្រូវ​តែ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ទេព​កោសល្យ​ជា​ពិសេស​តាម​រយៈ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា (STEM) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ