គ្រោះថ្នាក់​២ករណីផ្សេង​គ្នា​ក្នុងថ្ងៃ​តែមួយ​ស្លាប់​២នាក់​


ខេត្ត​កំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​បុរស​២​នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​​ចំនួន​២ករណីផ្សេងគ្នាដែល​បាន​កើតឡើង​ក្នុង​ថ្ងៃ​តែ​មួយគឺថ្ងៃទី​​១២ មីនា ឆ្នាំ​២០១៩​ ។​

ករណីទី​​១-គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយគ្រឿង​បុកជាមួយ​ម៉ូតូ​មួយគ្រឿង​​បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​នៅនឹង​កន្លែតកើតហេតុ ដែលហេតុការណ៍នេះ​បាន​​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​មិ​ី​នា ឆ្នាំ​២០១៩ លេ​ី​ផ្លូវជាតិ​លេខ៤៤ ចន្លោះ​គីឡូម៉ែត្រលេខ​១០៣-១០៤ ស្ថិត​ក្នុងភូមិ​ត្បែង​ប្រជាប់ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

ភាគី​​ខាង​រថយន្ត​មួយ​គ្រឿងមានដ​ឹក​គ្រឿង​កំប៉ុង ម៉ាកហ៊ីយ៉ាន់​ដាយ​​ ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ ៣B-៤៦៨៩ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត់សញ្ញាណ បាន​​រត់គេច​ខ្លួន​បាត់​ ។

ចំណែកភាគី​ខាង​​ម៉ូតូ​មួយគ្រឿង​ម៉ាកគុប​​មូល ​គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ហម គី​ម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់​នៅ​ភូមិ​ឃុំ​ខាងលើ ​បាន​​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ ។

តាម​ប្រភពពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​​មុន​ពេល​កើតហេតុ​ មានរថយន្ត​មួយ​គ្រឿង​ម៉ា​ក​ហ៊ី​យ៉ា​ន់​ដាយ មាន​ដឹក​គ្រឿង​កំប៉ុង បើកបរ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច ​លុះមក​ដល់​ចំណុចកើតហេតុ​​ខាងលើ ក៏​បុក​ម៉ូតូ​ម៉ាក​គុប​មូល​​មួយគ្រឿង​កំពុង​បើក​ចេញពី​ផ្លូវលំ ឆ្លង​ពី​ទិស​ខាងត្បូងឡើង​មក​លើ​ផ្លូវជាតិ​លេខ​៤៤​ បណ្តាល​ឱ្យ​អ្នក​បើកបរ​ម៉ូតូ​​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ចំណែក​អ្នក​បើកបរ​​​រថយន្ត​បាន​រត់គេចខ្លួន​បាត់ ។​

ក្រោយ​​ពេលកើតហេតុ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង​​នៅ​កន្លែងកើតហេតុ និង​បាន​ប្រគល់​សព​ជនរងគ្រោះ​ទៅ​ឱ្យ​​សាច់ញាតិ​​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​ រីឯ​ម៉ូតូ និង​រថយន្ត​ដែល​រង​ការ​ខូចខាត​​ស្រាល ត្រូវ​បានសមត្ថកិច្ច​​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

ករណី​ទី​២-គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បុកជាមួយ​ម៉ូតូ​មួយគ្រឿង បណ្តាល​ឱ្យ​បុរស​ម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ​ ដែល​ហេតុការណ៍​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៨និង​​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៥១ ចន្លោះគីឡូម៉ែត្រ​លេខ១៧-១៨ ​ភូមិ​តា​ឡាក់ ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​។

​ភាគី​ខាង​​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​ C125 ស៊េរីឆ្នាំ​២០០៦ ​ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ​កំពង់ស្ពឺ ១J- ៧៧៩៨ បើកបរ​ដោយ​ឈ្មោះ​ហុ​ី​ង ផល ភេទ​ប្រុស អាយុ៤៣ឆ្នាំ​ រស់នៅ​ភូមិ​ក្រសាំងផ្អែម ឃុំ​វាល​ពង់ ​បាន​ស្លាប់​នៅនឹងកន្លែងកើតហេតុ ។ ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង ម៉ាក​សាំង​យ៉ុ​ង ពណ៌​ស្លែ គ្មាន​ផ្លា​ក​លេខ ​បើកបរ​ដោយ​បុរស​ម្នាក់​មិនស្គាល់​អត្ត​សញ្ញាណ បានរត់គេចខ្លួន​បាត់ ។​

ប្រភពព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ​លុះ​​មក​​ដល់​ចំណុចកើតហេតុ​​ខាងលើ​ បាន​បុក​ជាមួយ​រថយន្ត​មួយ​​គ្រឿង​ម៉ាក​សាំង​យ៉ុ​ង ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​​អ្នក​បើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ ។ ​ចំណែក​អ្នកបើកបរ​រថយន្ត បាន​រត់គេច​ខ្លួន​បាត់​ ​បន្សល់ទុក​តែ​​រថយន្ត​​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​ពី​ពិនិត្យ និង​ធ្វើកំណត់ហេតុ​រួច​ សមត្ថកិច្ច​បាន​នាំ​យក​រថយន្ត និង​ម៉ូតូ​ទៅ​​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ដើម្បី​បន្ត​នីតិវិធី​ ចំណែកសពជនរងគ្រោះ​ត្រូវបានសមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ