ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងធំ Real Madrid សង្ឃឹមថា​ការ​មក​វិញ​របស់ Zidane នឹង​អាច​ទាក់ចិត្ត Neymar ឬ Mbappe

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា ប្រធាន​ក្លិប Real Madrid លោក Florentino Perez សង្ឃឹមថា​ទាំង…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា ប្រធាន​ក្លិប Real Madrid លោក Florentino Perez សង្ឃឹមថា​ទាំង Kylian Mbappe និង Neymar អាច​ចូល​មក​លេង​នៅ​ក្នុង​ក្លិប​របស់​ខ្លួន​នៅ​ពេល​ខាង​មុខ ខណៈ​ដែល​មាន​វត្តមាន​វិល​ត្រឡប់​របស់​គ្រូបង្វឹក Zinedine Zidane​។

លោក Zidane បាន​វិល​ត្រឡប់​មក​ធ្វើ​ជា​គ្រូបង្វឹក​របស់​ក្រុម Real Madrid វិញ​ហើយ កាលពី​ថ្ងៃ​ចន្ទ ក្នុង​កុងត្រា​ដែល​មាន​ប្រសិទ្ធភាព​ដល់​ឆ្នាំ​២០២២ ។ លោក​បាន​ចាក់​ចេញពី​ក្លិប​នេះ​អស់​រយៈពេល​១០​ខែ​រួច​ទៅ​ហើយ ក្រោយ​ពី​បាន​ឈ្នះ Champions League ដល់​ទៅ​៣​ដង​ជាប់​ៗ​គ្នា​។

លោក Perez បាន​ប្រាប់​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ថា​៖«Zidane ប្រហែលជា​អាច​ធ្វើ​អ្វី​បាន​ខ្លះ ដើម្បី​ទាក់ចិត្ត Mbappe ។ នៅ​ពេល​នេះ យើង​គ្រប់​គ្នា​កំពុង​តែ​គិតគូរ​ពី​ពេល​ជិត​ចប់​រដូវ​កាល ហើយ​ត្រៀមខ្លួន​ឱ្យ​បាន​រួចរាល់​សម្រាប់​រដូវ​កាល​ថ្មី​មក​ដល់​»​។

Neymar ក៏​ត្រូវ​បាន​មហាជន​ជា​ច្រើន​និយាយ​ជា​ពាក្យ​ចចាមអារ៉ាម​ថា អាច​នឹង​មក​លេង​នៅ Real Madrid​។ នៅ​ពេល​គេ​សួរ​លោក Perez ពី​ការ​សម្រេចចិត្ត​ថា គួរ​រើស​យក Neymar ឬ Mbappe លោក​ថា លោក​នឹង​យក​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ