ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២០១៩ កម្ពុជា​សំលៀង​កំ​បិត​វាយបក​ចំពោះ​​ការ​វាយលុក​​ពី​​បរទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងការបរទេស​កម្ពុជា​បាន​ចាត់​ទុក​ការ​ដាក់​សម្ពាធ​ពី​បរទេស ​ក្រោម​រូបភាព​ប្រជាធិបតេយ្យ​និងសិទ្ធិ​មនុស្ស​ ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​កិច្ចការបរទេស​របស់​ខ្លួន ​ហើយ​បាន​សម្រេច​ដាក់​ចេញ​គោលដៅ​វាយបក​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៩ ​នេះ​ ។ របាយការណ៍​របស់​ក្រសួងការបរទេស​ ដែល​កោះសន្តិភាព​ទទួល​បាន​នោះ​បានឱ្យ​ដឹង​ថា ​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​​ពី​សំណាក់​បរទេស​ ក្រោម​លេស​សិ​ទ្ធិមនុស្ស​…

ក្រសួងការបរទេស​កម្ពុជា​បាន​ចាត់​ទុក​ការ​ដាក់​សម្ពាធ​ពី​បរទេស ​ក្រោម​រូបភាព​ប្រជាធិបតេយ្យ​និងសិទ្ធិ​មនុស្ស​ ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​កិច្ចការបរទេស​របស់​ខ្លួន ​ហើយ​បាន​សម្រេច​ដាក់​ចេញ​គោលដៅ​វាយបក​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៩ ​នេះ​ ។

របាយការណ៍​របស់​ក្រសួងការបរទេស​ ដែល​កោះសន្តិភាព​ទទួល​បាន​នោះ​បានឱ្យ​ដឹង​ថា ​ការ​ជ្រៀត​
ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​​ពី​សំណាក់​បរទេស​ ក្រោម​លេស​សិ​ទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ គឺជា​
បញ្ហា​ប្រ​ឈមួយ​។

របាយការណ៍​និយាយ​បន្ថែម​ទៀត​ថា​ ដូច្នេះ​ ក្រសួងការបរទេស​ត្រូវ​តាមដាន​សភាពការណ៍​វិ​វត្ត​​ក្នុង​​ប្រទេស ក្នុង​​តំបន់ និង​ក្នុង​ពិភពលោក​ ដើម្បី​ឆ្លើយ​តប​នឹងការ​​វាយបក​ឱ្យ​ទាន់​ពេលវេលា​ ទៅ​នឹងការ​ចោទប្រកាន់ និង​​ការ​លាប​ពណ៌​របស់​មជ្ឈដ្ឋាន​អន្តរជាតិ​ខ្លះមក​លើ​រាជរដ្ឋាភិបាល​ ។

ក្រសួងការបរទេស​ ក៏​នឹង​បង្កើន​ប្រ​សិទ្ធិ​ភាព​ ក្នុង​ការ​ប្រើប្រាស់​យន្តការ​សំខាន់​ៗ ​ដើម្បី​ការពារ​ឯករាជ្យ​ភាព អធិបតេយ្យភាព​ជាតិ និងបូរណភាព​ដែនដី​ ។

អត្ថបទសរសេរ ដោយ