លោកឧកញ៉ា គិត ធាង សម្រេចឃុំខ្លួននៅប៉េហ្ស៊ី…!
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទីបំផុត ឧកញ៉ា គិត ធាង ជាម្ចាស់ក្លិបកម្សាន្តរ៉ុក ត្រូវបានចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនហើយ នារសៀលថ្ងៃទី១២…
រាជធានីភ្នំពេញ ៖ ទីបំផុត ឧកញ៉ា គិត ធាង ជាម្ចាស់ក្លិបកម្សាន្តរ៉ុក ត្រូវបានចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនហើយ នារសៀលថ្ងៃទី១២…
រាជធានីភ្នំពេញ ៖ ទីបំផុត ឧកញ៉ា គិត ធាង ជាម្ចាស់ក្លិបកម្សាន្តរ៉ុក ត្រូវបានចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនហើយ នារសៀលថ្ងៃទី១២ មីនា នេះ ដោយនាំខ្លួនដាក់ពន្ធនាគារប៉េហ្សុី ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទសម្រួលទីតាំងឱ្យប្រព្រឹត្តបទល្មើសគ្រឿងញៀនដោយខុសច្បាប់ ។
គួររំលឹកដែរថា លោកឧកញ៉ា គិត ធាង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីវេលាម៉ោងជាង៥ល្ងាចថ្ងៃទី១១ មីនា ស្ថិតនៅភូមិគ្រឹះរបស់លោកលេខ១៤ ផ្លូវ២៨៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក សេង លាង ចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍ឱ្យដឹងទៀតថា នៅវេលាម៉ោងខាងលើ កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ និងកម្លាំងខណ្ឌទួលគោក ក្រោមការសម្របសម្រួល ដឹកនាំដោយលោក លី សុផាន់ណា ព្រះរាជអាជ្ញារងអមសាលាដំ បូងរាជធានីភ្នំពេញ បានសម្រុកចូលភូមិគ្រឹះលោកឧកញ៉ា គិត ធាង ដើម្បីនាំខ្លួនតាមដីកា ។ ក្រោយពេលពេលឃាត់ខ្លួនបានហើយ សមត្តកិច្ចនគរបាលបាននាំឧញ៉ា គិត ធាង ចូលរថយន្ត និងបានដឹកឆ្ពោះទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបានឃាត់ខ្លួននៅទីនោះពេញ១យប់ ។
លុះនៅវេលាម៉ោង៨ព្រឹក លោកឧកញ៉ា គិត ធាង ត្រូវបានកម្លាំងសមត្តកិច្ចនាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមរថយន្តទំនើប១គ្រឿង ដែលមានម៉ូតូនគរបាល២ ៣គ្រឿង តាមពីក្រោយផងដែរ ។ ខណៈពេលកម្លាំងនាំខ្លួនលោកឧកញ៉ា គិត ធាង ទៅកាន់សាលាដំបូង មានសារព័ត៌មានក្នុងស្រុកតិចតួច បានទៅថត និងយកព័ត៌មានជុំវិញការនាំខ្លួនឧកញ៉ា គិត ធាង ចូលតុលាការនោះ ។
កត់សម្គាល់ឃើញរថយន្តសមត្ថកិច្ចដឹក ឧកញ៉ា គិត ធាង ចូលដល់ជណ្តើរយន្តក្នុងបរិវេណសាលាដំបូង លុះពេលឧកញ៉ា គិត ធាង ចុះពីរថយន្ត ស្រាប់តែឃើញស្ត្រីម្នាក់ចុះជាមួយដែរ និងអោបដៃជាប់ ។ តាមការអះអាងពីសមត្ថកិច្ចថា ស្ត្រីនោះគឺជាភរិយារបស់លោកឧកញ៉ា គិត ធាង ដោយសារលោកមានសុខភាពមិនល្អ ។ ជាក់ស្តែង នៅដៃឃើញមានថ្នាំពេទ្យ១ស្បោងធំ កាន់ភ្ជាប់ទៅជាមួយ ។
ចែករំលែកព័តមាននេះ