អាសូរជីវិត​ជាងសំណង់​ម្នាក់​


រាជធានីភ្នំពេញ ៖ ពេល​ចប់​ម៉ោង​ធ្វើការ បុរស​ជា​ជាង​​សំណង់​ម្នាក់បាន​រៀបចំ​ឧបករណ៍​ម៉ូ​ទ័​រ​ស្វាន​បុកដី​ទុក ដោយ​មិន​បាន​ដក​ខ្សែ​ភ្លើង​អោយ​បាន​ត្រឹមត្រូវ បណ្តាល​អោយ​ឆក់​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​រ​ពេទ្យ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១១ ខែ​មី​នា ឆ្នាំ​២០១៩ ស្ថិតនៅ​ផ្ទះ​លេខ​៣៥៦ ក្រុម​៦ ផ្លូវលំ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ សេង អ៊ួ​ក ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជាង​សំ​ណ​ង់ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ មានស្រុក​កំណើត ភូមិ​ល​ពាក ឃុំ​ស្រក់​ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម មាន​ប្រពន្ធ​ឈ្មោះអុី​ សូ​ណំ ។

បើ​តាមប្រភពពី​​សាក្សី​ឈ្មោះ ខុន ខេ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ចូល​ធ្វើការ​ដូច​សព្វដង រហូត​ដល់​​វេលា​​កើតហេតុ ជិត​ចប់​ម៉ោង​ធ្វើការ​ទៅហើយ​ ជន​រង​គ្រោះ​ក៏​រៀប​ចំ​ឧបករណ៍​ម៉ូ​ទ័​រ​ស្វាន​បុកដី​ទុក តែ​ដោយសារ​​ជនរងគ្រោះ​មិន​បាន​ដក​ខ្សែភ្លើង​ចេញ​អោយ​បាន​ត្រឹម​ត្រូវធ្វើ​អោយ​ចុង​ម៉ូ​ទ័​រ​ស្វាន​ប៉ះ​ជាមួយ​នឹង​ដែក ​បណ្ដាល​អោយ​ឆក់​ជន​រង​គ្រោះដាំ​ក្បាល​ចូល​ទៅ​ក្នុង​រណ្ដៅ​ដី។​

ប្រភពដដែលបាន​បន្ត​ថា ​ពេល​ឃើញ​ហេតុការណ៍​បែប​នេះ ពួក​គាត់​ក៏​បាន​ស្រែក​ផ្អើល​ឆោ​​​ឡោ​​ថា មាន​មនុស្ស​ឆក់​ខ្សែភ្លើង ​រួច​ក៏​​នាំ​គ្នា​​ជួយ​លើក​ជន​រង​គ្រោះ​យក​មក​កប់​ដីខ្សាច់​បាន៥​នាទី ក៏​​នាំ​គ្នា​បញ្ជូន​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត ​លុះ​ពេលទៅ​​ដល់​មន្ទី​រ​ពេទ្យ​បាន​១០​នាទី ស្រាប់តែ​ជន​រង​គ្រោះ​បាន​ដាច់​ខ្យល់​ស្លាប់​តែ​ម្តង ។

បន្តិច​ក្រោយមក ​ហេតុការណ៍​ខាងលើ​​នេះ​បាន​ឮដល់​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញកោសល​្យ​វិច័យ​ខណ្ឌមានជ័យ និង​ជំនាញកោសល​្យ​វិច័្ច​យ​ក្រុងភ្នំពេញ បាន​ចុះ​ទៅ​​ពិនិត្យ​​កន្លែង​កើតហេតុ ព្រមទាំង​ពិនិត្យ​សព​បានរកឃើញ​ថា​ ជន​រង​គ្រោះ​ពិតជា​​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន ។

ក្រោយ​ពេល​កើតហេតុ ​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ និង​ប្រគល់​សព​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​នៅ​ឯ​ស្រុក​កំណើត​ខេត្តកំពង់ចាម ។ ​ចំណែក​ការ​ដ្ឋាន​ផ្ទះកើតហេតុ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បិទ​ជា​បណ្តោះអាសន្ន​សិន ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ