រាជធានីភ្នំពេញ ៖ សួនក្រាលឥដ្ឋការ៉ូឡានៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ដែរស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន បានរងកាខូចខាត ដោយសារតែក្រុមហ៊ុនមួយបានយកគ្រឿងចក្រមកខួងដើម្បីដាក់ទុយោទឹកស្អាត អស់រយៈពេលជាច្រើនថ្ងៃមកហើយ មិនឃើញមកជួសជុលឱ្យល្អដូចដើមវិញទេ ។

តាមប្រភពពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញទីនោះបានអោយដឹងថា កាលពីថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៩ គឺរថយន្តមួយគ្រឿងបានដឹកគ្រឿងចក្រ ដែលជាម៉ាស៊ីនខួង ដោយអោយគ្រឿងចក្រនោះបើកឡើងសួនក្រាលការ៉ូឡា បានធ្វើការខួងដី ដើម្បីដាក់ទុយោទឹក ហើយនៅពេលដែរ ពេលដែលធ្វើការខួងដាក់ទុយោទឹករួចហើយ គ្រឿងចក្រនោះត្រូវបានអ្នកបញ្ជារអោយបើកឡើងលើរថយន្ត ដើម្បីត្រលប់ទៅ កន្លែងវិញ តែនៅពេលបើកចេញ ដោយសាតែគ្រឿងចក្រនោះធ្ងន់ពេក ធ្វើអោយឥដ្ឋការ៉ូឡា ដែលនៅក្រោមគ្រឿងចក្រនោះរងការខូចខាតបែកអស់មួយចំនួនផងដែរ ។

រហូតមកដល់ថ្ងៃនេះ ពួកគាត់មិនទាន់ឃើញក្រុមហ៊ុនដែលធ្វើអោយការ៉ូឡានៅក្រោមស្ពានអាកាសរងការខូចខាតមកធ្វើការជួសជុលឱ្យល្អដូចដើមនោះទេ ។

ប្រភពដដែលបានបន្តថា កន្លែងនេះជាសោភណ្ឌ័ភាព សំរាប់លំអរទីក្រុងមួយដែរ តែបើមានការជួសជួស ធ្វើអ្វីមួយ សូមជួយរៀបចំអោយបានល្អដូចដើមវិញផង៕





ចែករំលែកព័តមាននេះ