ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ហ្វ​តេ​ន្នី​ស​បិទ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​2019

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​សូ​ហ្វ​តេ​ន្នី​ស​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១៩​ដែល​បាន​ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី​៥ មីនា មក​នោះ បាន​បញ្ចប់​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ទី​៩ មីនា នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។ នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត លោក…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​សូ​ហ្វ​តេ​ន្នី​ស​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១៩​ដែល​បាន​ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី​៥ មីនា មក​នោះ បាន​បញ្ចប់​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ទី​៩ មីនា នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។ នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត លោក ជា សែនវិសុទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូ​ហ្វ​តេ​ន្នី​ស​កម្ពុជា បានឱ្យ​ដឹង​ថា សម្រាប់​កីឡាករ​-​កីឡាការិនី​ដែល​បាន​ចូលរួម​មាន​ចំនួន​៧
ក្រុម​មក​ពី​សមាគម​កីឡា​សូ​ហ្វ​តេ​ន្នី​ស​ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សមាគម​កីឡា​សូ​ហ្វ​តេ​ន្នី​ស​ក្រសួងការពារជាតិ សមាគម​កីឡា​សូ​ហ្វ​តេ​ន្នី​ស​ខេត្តកំពង់ឆ្នាំង សមាគម​កីឡា​សូ​ហ្វ​តេ​ន្នី​ស​ខេត្តកំពង់ស្ពឺ សមាគម​កីឡា​សូ​ហ្វ​តេ​ន្នី​ស​ខេត្តព្រៃវែង និង​ក្លិប​អង្គការ​មិត្តសម្លាញ់ សរុប​មាន​កីឡាករ​-​កីឡាការិនី​៨៣​នាក់​(​ស្រី​៣១​នាក់​)​។ រីឯ​វិញ្ញាសា​ប្រកួត​មាន​ចំនួន​៩ រួន​មាន​ប្រកួត​ឯកត្តជន​បុរស​អក្សរ​(​ក​)​។

ប្រកួត​ឯកត្តជន​នារី ប្រកួត​ឯកត្តជន យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ ប្រកួត​វាយ​គូ​បុរស អក្សរ​(​ក​) ប្រកួត​វាយ​គូ​នារី ប្រកួត​វាយ​គូ​ចម្រុះ​បុរស​នារី ប្រកួត​ឯកត្តជន​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ ប្រកួត​ជា​ក្រុម​បុរស និង​ប្រកួត​វាយ​គូ​បុរស​អាយុ​ក្រោម​១៥​ឆ្នាំ ។ ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃជា​លទ្ធផល​បច្ចេកទេស សមាគម​កីឡា​សូ​ហ្វ​តេ​ន្នី​ស​ក្រសួងមហាផ្ទៃ​ដណ្ដើម​បាន​មេដាយមាស​ច្រើន​ជាងគេ​មាន​រហូត​ដល់​ទៅ​៥​គ្រឿង មេដាយ​ប្រាក់​៤​គ្រឿង​និង​មេដាយ​សំរឹទ្ធ​៤​គ្រឿង ។ ក្រសួងការពារជាតិ​ដណ្ដើម​បាន​មេ ដាយមាស​២​គ្រឿង និង​ប្រាក់​២​គ្រឿង​។ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង មេដាយ​សំរឹទ្ធ​៣​គ្រឿង និង​ខេត្តកំពង់ស្ពឺ ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង មេដាយ​សំរឹទ្ធ​១​គ្រឿង​។

លោក​ឧត្តមសេនីយ៍ឯក​ជា ប៊ុ​ន​ហេង អនុប្រធាន​ទី​១​សហព័ន្ធ​កីឡា​សូ​ហ្វ​តេ​ន្នី​ស​កម្ពុជា បាន​ថ្លែង​ការ​កោតសរសើ​ដល់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ក៏​ដូច​ជា​កីឡាករ​-​កីឡាការិនី​មក​ពី​តាម​បណ្ដា​ក្លិប​នានា ដែល​បាន​សហការ​គ្នា​យ៉ាង​ល្អ​ធ្វើ​ឱ្យ​ការ​ប្រកួត​ដំណើរការ​ទៅ​ដោយ​រលូន​តាំងពី​ដើម​ដល់​ចប់​។ មិនតែប៉ុណ្ណោះ​លោក​សង្កេត​ឃើញ​ថា កម្រិត​បច្ចេកទេស​លេង​គឺ​មានការ​កើនឡើង​យ៉ាង​ខ្លាំង ។ លោក​សង្ឃឹមថា​មិនយូរ​នោះ​ទេ​វិស័យ​កីឡា​សូ​ហ្វ​តេ​ន្នី​ស​កម្ពុជា នឹង​ខ្លាំង​ដាច់​គេ​បើ​ប្រៀប​ទៅ​នឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ