ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​ចំនួន​៣​នៅ​ខេត្ត​រតនគិរី​​ប្រឈម​នឹង​ការ​ជន់លិច​​

12 ឆ្នាំ មុន

ខេត្ត​រតនគិរី​ ៖ ស្រុក​ចំនួន​៣​​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​​ដង​ទន្លេ​សេសាន​​កំពុង​ប្រឈម​ទៅ​នឹង​ភាព​ជន់​លិច​​ ក្រោយ​ពី​ប្រទេស​វៀត​ណាម​​បាន​បើក​ទ្វារ​​ទំនប់​ទឹក​​ ក្នុង​នោះ​មាន​ដូច​ជា​ស្រុក​អណ្តូង​មាស ស្រុក​តាវែង ស្រុក​វ៉ឺន​សៃ ។ ចំណែក​ស្រុក​​លំផាត់​វិញ​​ ក៍ត្រូវបាន​ទឹក​ទន្លេ​​ស្រែ​ពក​​ជន់​លិច​​គ្រប​ដណ្តប់​​ស្ទើរ​ទាំង​ស្រុង​​ ខណៈប្រជាជន​ជាច្រើន​គ្រួសារ​

ខេត្ត​រតនគិរី​ ៖ ស្រុក​ចំនួន​៣​​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​​ដង​ទន្លេ​សេសាន​​កំពុង​ប្រឈម​ទៅ​នឹង​ភាព​ជន់​លិច​​ ក្រោយ​ពី​ប្រទេស​វៀត​ណាម​​បាន​បើក​ទ្វារ​​ទំនប់​ទឹក​​ ក្នុង​នោះ​មាន​ដូច​ជា​ស្រុក​អណ្តូង​មាស ស្រុក​តាវែង ស្រុក​វ៉ឺន​សៃ ។

ចំណែក​ស្រុក​​លំផាត់​វិញ​​ ក៍ត្រូវបាន​ទឹក​ទន្លេ​​ស្រែ​ពក​​ជន់​លិច​​គ្រប​ដណ្តប់​​ស្ទើរ​ទាំង​ស្រុង​​ ខណៈប្រជាជន​ជាច្រើន​គ្រួសារ​ និង​សត្វ​ចិញ្ចឹម​​គ្រប់​ប្រភេទ​​បាន​និង​កំពុង​​ភៀស​ខ្លួន​​ទៅ​កាន់​ទី​​ទួល​សុវត្ថិភាព​​ ។​ ភ្លៀង​បាន​ចាប់​ផ្តើម​​ធ្លាក់​​តាំង​ពី​ដើម​សប្តាហ៍​​មុន ​រហូត​​ដល់​រសៀល​​ថ្ងៃទី​១៩ កញ្ញា​នេះ នៅ​តែ​បន្ត​ធ្លាក់​យ៉ាង​ជោគ​ជាំដដែល ។

អាជ្ញា​ធរ​ប្រទេស​វៀត​ណាម​ ដែល​មាន​ទី​តាំង​នៅ​ជិត​ខេត្ត​រតនគិរី​​ បាន​ជូន​ដំណឹង​មក​ថា ភាគី​វៀត​ណាម​​នឹង​បើក​ទំនប់​​វា​រី​អគ្គិសនី​​ពី​តំបន់​ខ្សែ​ទឹក​ខាងលើ​​ ចាប់​ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​៣០ កញ្ញា ហេតុ​នេះធ្វើ​ឱ្យ​កម្ពស់​ទឹក​​ទន្លេ​​ស្រែ​ពក​​មាន​ការ​កើន​ឡើង ។

ជនជាតិ​ភាគ​តិច​ជាច្រើន​គ្រួសារ ​ដែល​រស់នៅ​តាម​ដង​ទន្លេ​សេសាន​​បាន​នាំគ្នា​មក​កាន់​ទីទួល​សុវត្ថិភាព​ កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​​ថ្ងៃទី​១៩ កញ្ញា ចំណុច​ភូមិ​​ល្វែង​​ក្រោម ស្រុក​តា​វែង ដោយ​ឡែក​ប្រជាពល​រដ្ឋ​ប្រមាណ​ជាង​១០០គ្រួសារ​​ទៀត​ ក៏ត្រូវបាន​អាជ្ញាធរ​​ស្រុក​លំផាត់​​ កំពុង​ប្រឹ​ងប្រែង​ក្នុង​ការ​ជួយ​សង្គ្រោះ​​ជាបន្ទាន់​ផង​ដែរ ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​​ប៉ុន្មាន​ថ្ងៃជាប់​គ្នា​​ ធ្វើ​ឱ្យកម្ពស់​ទឹក​​ទន្លេឡើង​​ ដែលបង្កឱ្យមាន​ឱ្យប្រជាពល​រដ្ឋ​​មាន​ការ​ភ័យ​​ខ្លាច​យ៉ាង​ខ្លាំង ។

អភិបាល​ស្រុក​លំផាត់​​ លោក​គង់ ស្រ៊ុន បាន​ឱ្យកោះ​សន្តិភាព​ដឹងនៅ​រសៀល​ថ្ងៃទី​១៩ កញ្ញា នេះ​ថា ក្នុង​ស្រុក​លំផាត់​មាន​ឃុំ​​សរុប​ចំនួន​​៦ និង​ភូមិ​២៤ តែមាន៤ឃុំ​ប៉ុណ្ណោះ​ ដែល​ទឹក​បាន​ជន់​លិច​​ធ្ងន់​ធ្ងរ និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ដល់​ប្រជាពល​រដ្ឋ​​ចំនួន​១៧០គ្រួសារ​ ៕