ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជូន​ដំណឹង​​បងប្អូន​ប្រុង​ប្រយ័ត្ន​ការ​ធ្វើ​ដំណើរ​តាម​​ផ្លូវ​ពី​ភូមិ​ឈើ​ត្រាច ទៅ​ភូមិ​កងមាស​​ត្រូវ​ទឹក​ជន់​​លិច

1 នាទី មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ​នៅ​ថ្ងៃ​ទី​២ ខែតុលា ​ឆ្នាំ​២០២៥ បាន​ជូនដំ​ណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ សូម​មេត្តា​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ធ្វើ​ដំណើរ​ពី​ភូមិ​ឈើ​ត្រាច ទៅ​ភូមិ​កងមាស…

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាល​ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ​នៅ​ថ្ងៃ​ទី​២ ខែតុលា ​ឆ្នាំ​២០២៥ បាន​ជូន
ដំ​ណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ សូម​មេត្តា​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ធ្វើ​ដំណើរ​ពី​ភូមិ​ឈើ​ត្រាច ទៅ​ភូមិ​កងមាស ចំណុច​ផ្លូវ​បេតុង ត្រូវ​បាន​ជន់​លិច​ហើយ​ក្រែង​មាន​គ្រោះថ្នាក់​ជាយថាហេតុ​កើត
ឡើង​។

លោក យឹ​ម យ៉ុ​ន មេឃុំ​គោក​បន្ទាយ​បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា​ នេះថា កំណាត់​​ផ្លូវ​ចេញពី​ភូមិ​ឈើ​ត្រាច​ ទៅ​ភូមិ​កងមាស​មាន​ប្រវែង​១៣,៣០០​គីឡូម៉ែត្រ ចំណុច​ដែល​ផ្លូវទឹក​ជន់​លិច មាន​ប្រវែង​២០៧០​ម៉ែត្រ ឬ​នឹង​២,០៧០​គីឡូម៉ែត្រ ជា​ផ្លូវ​ក្រាល​កៅស៊ូ និង​កសាង​ពី​បេតុង​​ផង ផ្លូវ​នេះ​កសាង​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ។

លោក​មេឃុំ​បាន​បញ្ជាក់​ថា ​ថ្វីដ្បិត​តែ​កំណាត់​ផ្លូវ​២០៧០​ម៉ែត្រ ​ត្រូវ​បាន​ទឹក​លិច​​​ពិតមែន ​ប៉ុន្តែ​មិន​ទាន់​​លិច​ទាំងស្រុង​ទេ ​គឺ​លិច​ប្រមាណ​១៩០០​ម៉ែត្រ​ប៉ុណ្ណោះ​។ ដែល​អាច​ធ្វើ​ដំណើរ​តាម​ម៉ូតូ បាន តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​ ព្រោះ​ទឹក​មាន​ជម្រៅ​ត្រឹម​ស្មងជើង​ ឬ​ជ្រៅ​ជាង​នេះ អាច​ឱ្យ​រលត់​ម៉ាស៊ីន​ម៉ូតូ​បាន ឬ​បើ​មិន​ប្រយ័ត្ន​ជិះ​ខុសផ្លូវ​ធ្លាក់​ស្នាមភ្លោះ​នឹង​គ្រោះថ្នាក់​ជា​មិន​ខាន​។ ​

​លោក​បាន​អំពាវនាវ​សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​ ក្រែង​មាន​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ជាយថាហេតុ ។​ ដោយហេតុ​នេះ​ហើយ​ ទើប​រដ្ឋបាល​ឃុំ​គោក​បន្ទាយ​បាន​ជូនដំណឹង​ដល់​បងប្អូន​ពី​ម្សិលមិញ (​ថ្ងៃ​ទី​២ តុលា​) ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ គ្រាហ៍​​ដែល​ទឹកទន្លេ​កំពុង​តែ​ហក់​ឡើង​ ។

ដោយឡែក​ សម្រាប់​ស្ថានីយ​ជល​សាស្ត្រ ផ្សារ​ក្រោម​នៅ​ថ្ងៃ​ទី​៣ ខែតុលា​ នេះ ភ្នាក់ងារ​យើង​មិន​អាច​សុំ​របាយការណ៍​ពី​លោក អឿ សា​រឿ​ន ប្រធាន​មន្ទីរ​ក្តាប់​រួម​នៃ​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង​បាន​ទេ ​ដោយសារ​លោក​ជាប់​ប្រជុំ ប៉ុន្តែ​សម្រាប់​កម្ពស់​ទឹក​ថ្ងៃ​ទី​២ ម្សិលមិញ​នេះ ទឹក​មាន​កម្ពស់​៩,៤៨​ម៉ែត្រ ខ្ពស់​ជាង​ឆ្នាំ​ចាស់​០,៦៨​ម៉ែត្រ គ្រា​ដែល​ឆ្នាំ​២០២៤​ កម្ពស់​ទឹក​មាន​ត្រឹមតែ ៨,៨០​ម៉ែត្រ សម្រាប់​កម្ពស់​ទឹក​ត្រូវ​ប្រកាសន្ន​មាន​កម្ពស់​១០,៥០​ ម៉ែត្រ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ