ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​កាកបាទក្រហមកម្ពុជា​ស្នើ​ឱ្យ​​អាជ្ញាធរ​បន្ត​ស្រាវជ្រាវ​រក​អតីត​យុទ្ធ​ជន​និង​គ្រួសារ​ក្រីក្រ​បន្ត​ទៀត

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ​បាន​ស្នើ​ឱ្យ​​អាជ្ញាធរ​បន្ត​ចុះ​ស្រាវជ្រាវ​រក​អតីត​យុទ្ធ​និង​គ្រួសារ​ក្រីក្រ​បន្ត​ទៀត​ដើម្បី​ឲ្យ​ក្រុមការងារ​ងាយស្រួល​ក្នុង​ចុះ​ជួយ​ដល់​ពួក​គាត់​ទាំង​លើ​ផ្នែក​ជីវភាព​និង​ជម្រក​ស្នាក់​នៅ​ឲ្យ​បាន​ទាន់​ពេលវេលា​។ នេះ​ជា​ការ​ស្នើ​ឡើង​របស់​លោក​ជំទាវ ខៀវ​ ស៊ី​ណា ជា ចាន់​តូ​ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ​ កាលពី​​ថ្ងៃ​ទី​៩…

ខេត្តកំពង់ធំ ៖ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ​បាន​ស្នើ​ឱ្យ​​អាជ្ញាធរ​បន្ត​ចុះ​ស្រាវជ្រាវ​រក​អតីត​យុទ្ធ​និង​គ្រួសារ​ក្រីក្រ​បន្ត​ទៀត​ដើម្បី​ឲ្យ​ក្រុមការងារ​ងាយស្រួល​ក្នុង​ចុះ​ជួយ​ដល់​ពួក​គាត់​ទាំង​លើ​ផ្នែក​ជីវភាព​និង​ជម្រក​ស្នាក់​នៅ​ឲ្យ​បាន​ទាន់​ពេលវេលា​។

នេះ​ជា​ការ​ស្នើ​ឡើង​របស់​លោក​ជំទាវ ខៀវ​ ស៊ី​ណា ជា ចាន់​តូ​ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ​ កាលពី​​ថ្ងៃ​ទី​៩ ​មី​នា ឆ្នាំ​២០១៩​ ក្នុង​ឱកាស​ដែល​លោក​ជំទាវ និង​ក្រុមការងារ​ និង​មន្ត្រី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​ដល់​គ្រួសារ​អតីត​យុទ្ធ​ជន​១០​គ្រួសារ ​និង​គ្រួសារ​ក្រីក្រ​៥​គ្រួសារ រស់នៅ​ឃុំ ក្រយា ឃុំ​ប្រាសាទ ឃុំ​ព្នៅ និង ឃុំ​កកោះ ក្នុងស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​។

ផ្ទះ​ថ្មី​ដែល​ក្រុមការងារ​ដែល​ដឹកនាំ​ការ​សាងសង់​ដោយ​លោក​ជំទាវ​ ខៀវ​ ស៊ី​ណា ត្រូវ​បាន​សាងសង់​ និង​ប្រគល់​ជូន​នា​ពេល​នេះ​ គឺ​សង់​អំ​ពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ​ ហើយ​ផ្ទះ​ថ្មី​នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​ប្រកបដោយ​ទឹកចិត្ត​ព្រហ្មវិហារ​ធម៌​​ពោរពេញ​ដោយ​ក្ដី​អាណិត​ស្រឡាញ់​របស់​សម្ដេច​តេ​ជោ ហ៊ុន​សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​ប៊ុ​ន ​រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​តាម​រយៈ​លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ ប​ន្ទា​ប់ពី​ស​ម្ដេច​ទាំង​ទ្វេរ​មើលឃើញ​ពី​ការ​ខ្វះខាត​របស់​អតីត​យុទ្ធ​ជន​និង​ប្រជាពលរដ្ឋ​ក្រីក្រ​រាម​រយៈ​ក្រុមការងារ​ផ្ដល់​ជូន​នោះ​មក​។

នៅ​ក្នុង​ឱកាស​ប្រគល់​ផ្ទះ​ជូន​ដល់​គ្រួសារ​អតីត​យុទ្ធ​ជន​និង​គ្រួសារ​ក្រីក្រ​នោះ ​លោក​ជំទាវ​ខៀវ ស៊ី​ណា​បាន​បញ្ជាក់​ថា​ ​គ្មាន​ពេល​ណា​ដែល​ថ្នាក់ដឹកនាំ​ទាំងអស់ ពិសេស​សម្ដេច​តេ​ជោ ហ៊ុន​ សែន ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​រួម​នឹង​ប្រជាជន​កម្ពុជា​បំភ្លេច​បាន​នូវ​គុណ​បំណាច់​ដ៏​ធំធេង​របស់​បងប្អូន​អតីត​យុទ្ធ​បាន​ឡើយ ព្រោះ​បើ​គ្មាន​ការ​លះបង់​របស់​បងប្អូន​ដ៏​ធំធេង​ណាស់​សម្រាប់​ជាតិ​មាតុភូមិ​និង​ជា​ជន​កម្ពុជា ហើយ​បើ​គ្មាន​ការ​ស៊ូ​និង​ការ​លះបង់​ប្រកបដោយ​ទឹកចិត្ត​ស្នេហា​ជាតិ​របស់​យុទ្ធ​យើង​ទេ​នោះ​គឺ​ប្រជាជន​ និង​ប្រទេស​ជាតិ​ក៏​គ្មា​ន​​សេចក្ដីសុខ និង​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃនេះ​ដែរ​ ។

​ដូចនេះ​សុខទុក្ខ​បងប្អូន​អតីត​យុទ្ធ​ក៏​ដូច​ប្រជាពលរដ្ឋ​ក្រីក្រ​គឺជា​សុខទុក្ខ​របស់​ថ្នាក់ដឹកនាំ​គ្រប់​ៗ​រូប​ដែល​ត្រូវ​តែ​មានការ​គាំពារ យកចិត្តទុកដាក់​និង​ជួយ​ឧបត្ថម្ភ​ ហើយ​បងប្អូន​ត្រូវ​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេច​តេ​ជោ​ជា​ប្រមុខ​ ក្នុង​នោះ​រួម​ទាំង​កាកបាទក្រហមកម្ពុជា​ផង​គឺ​គ្មាន​ថ្ងៃ​ណា​បំភ្លេច​និង​បោះបង់​បងប្អូន​ចោល​នោះ​ឡើយ​។

ដើម្បី​ជា​ចំណងដៃ​ក្នុង​ថ្ងៃ​ឡើងផ្ទះ​ថ្មី​នេះ​ដែល​តាម​រយៈ​លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ សម្ដេច​តេ​ជោ ហ៊ុន ​សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​ប៊ុ​ន ​រ៉ា​នី​ ហ៊ុន​ សែន បាន​ផ្ដល់​ជូន​នូវ​សម្ភារៈ​ប្រើប្រាស់​ និង​ថវិកា​មួយ​ចំនួន​ជូន​ដល់​គ្រួសារ​ដែល​ទទួល​បាន​ផ្ទះ​ថ្មី​ទាំង​១៥​គ្រួសារ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ