ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​! អ្នក​ភូមិ​ភ្ញាក់ផ្អើល​គ្រប់​គ្នា

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់​នៅ​ក្បែរ​អណ្ដូងទឹក​មួយ​កន្លែង ដោយសារ​ឆក់​ត្រី​ខុស​បច្ចេកទេស ហើយ​ឆក់​ខ្លួនឯង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​០៩ ខែមីនា​នេះ ស្ថិត​ក្នុងភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ…

ខេត្តបាត់ដំបង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់​នៅ​ក្បែរ​អណ្ដូងទឹក​មួយ​កន្លែង ដោយសារ​ឆក់​ត្រី​ខុស​បច្ចេកទេស ហើយ​ឆក់​ខ្លួនឯង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​០៩ ខែមីនា​នេះ ស្ថិត​ក្នុងភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ។ នេះ​បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា បុរស​នោះ​ឈ្មោះ ម៉ា សាមី​ត អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ចំណុច​កើតហេតុ​ខាងលើ ។ សមត្ថកិច្ច​បាន​និយាយ​ថា បុរស​នេះ​បាន​ត​ខ្សែភ្លើង​យក​ទៅ​ឆក់​ត្រី​ក្នុង​អណ្ដូង​ខាងក្រោយ​ផ្ទះ តែ​ត​ខុស​បច្ចេកទេស​ទើប​ធ្វើ​ឲ្យ​ឆ្លង​ចរន្តអគ្គិសនី លុះ​ពេល​ចុះ​ឆក់​ត្រី​ក្នុង​អណ្តូងទឹក​ក៏​ឆក់​ខ្លួនឯង​ប្រកាច់​ស្លាប់​នៅ​ក្នុង​ទឹកតែ​ម្ដង និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​តែ​ម្ដង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​តាម​ការ​សាកសួរ​កន្លង​មក​ជន​រង​គ្រោះ​ធ្លាប់​ត​ខ្សែភ្លើង​របៀប​នេះ ដើម្បី​ឆក់​ត្រី ។ ព្រោះ​បុរស​នេះ​មាន​ឧបករណ៍​សម្រាប់​ត​ភ្លើង​ចេញពីផ្ទះ​អូស​ខ្សែ​យក​ទៅ​ឆក់​នៅ​អណ្ដូង តែ​លើក​នេះ​ទំនង​ត​ខុស​បច្ចេកទេស ទើប​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​ខ្លួនឯង​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ