រាជធានីភ្នំពេញ ៖ ការបែកធ្លាយជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក ដែលមិនទាន់ជាផ្លូវការនៅឡើយ នូវសមាជិក-សមាជិកា គណៈរដ្ឋមន្ត្រីអាណត្តិទី ៥ ត្រូវបានផ្សព្វផ្សាយ ។ ទោះបីជាបែបណាក្តី អ្នកផ្សព្វផ្សាយនោះបានអះអាងថា អាចត្រឹមត្រូវភាគច្រើន និងបានបង្ហាញឱ្យឃើញថា រដ្ឋមន្ត្រីចាស់មួយចំនួនក្នុងអាណត្តិទី៤ នឹងត្រូវជំនួសដោយឈ្មោះរដ្ឋមន្ត្រីថ្មី ហើយរដ្ឋមន្ត្រីមួយចំនួនទៀត ត្រូវប្តូរទៅក្រសួងផ្សេង ។
ឃើញឈ្មោះមន្ត្រីថ្នាក់អគ្គនាយកដ្ឋានមួយចំនួនបានឡើងមករដ្ឋលេខាធិការ ។ ខាងក្រោមនេះ គឺជាការរាយនាមក្រៅផ្លូវការនូវសមាជិក-សមាជិកា គណៈរដ្ឋមន្ត្រីដែលមានឋានៈចាប់ពីឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ តាមក្រសួងស្ថាប័នចំនួន២៨ ។
យោងតាមបញ្ជីរាយនាមឈ្មោះទាំងនេះ ឧបនាយករដ្ឋមន្ត្រី មានចំនួន៩រូប ដូចអាណត្តិទី៤ដែរ រួមមានលោកស ខេង លោកសុខ អាន លោកទៀ បាញ់ លោកគាត ឈន់ លោកហោ ណាំហុង លោកស្រីមែន សំអន លោកប៊ិន ឈិន លោកយឹម ឆៃលី និងលោក កែ គឹម យ៉ាន ។ ដោយឡែកទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសមានចំនួន១១រូប រួមមាន លោកញឹម វណ្ណដា លោកឃុន ហាំង លោកលី ធុជ លោកច័ន្ទ សារុន លោកឱម យុិនទៀង លោកអៀង ម៉ូលី លោកវ៉ា គឹមហុង លោកយឹម ណុលឡា លោកសេរី កុសល លោកហឹុម ឆែម និងលោកប៊ុន សៀន ។
១- ទីស្ដីការគណៈរដ្ឋមន្ត្រីមាន លោក សុខ អាន ជារដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការ១៦រូប រួមមានលោក ប៊ុន អ៊ុយ លោក ស៊ូ ភិរិន្ទ លោកស្រី ឆាយ វ៉ាន់ឌឿន លោក ចាន់ តានី លោក ស្វាយ សីុថា លោកសុក ផេង លោកឃឹម បូរ លោកជ្រា សុចិន្តា លោក ផៃ សីុផាន លោក អុិន វីរៈជាតិ លោក ហឹុង ថូរសីុ លោក តឹក រ៉េតសម្រេច លោក កែវ រ៉េមី លោក ប៊ុន សំបូរ លោក ឃឹម រុស្ស៊ីដា និងលោកង៉ោ ហុងលី ។
២- ក្រសួងការពារជាតិរួមមាន លោកទៀ បាញ់ ជារដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការ៥រូប រួមមានលោក ចាយ សាំងយុន លោក មឹុង សំផន លោក នាង ផាត លោក ឯល វ៉ាន់សារ៉ាត និងលោកស្រីប៉ា ដាវីនី ។ ៣- ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តជាតិ មានលោក ហោ ណាំហុង ជារដ្ឋមន្ត្រីអមដោយរដ្ឋលេខាធិការ៥រូប រួមមាន លោក ឡុង វីសាលោ លោក អ៊ុច បូររិទ្ធ លោក កៅ គឹមហួន លោក អ៊ុង ស៊ាន និងលោកស្រី សឿង រដ្ឋថាវី ។ ៤- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានលោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការ៦រូប រួមមាន លោក វង្សី វិស្សុត លោក ដូ វិចិត្រ លោក ងួន សុខា លោក ហ៊ាន សាហីុប លោកងី តាយី លោក ជូ គឹមឡេង ។
៥- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានលោកអ៊ុក រ៉ាប៊ុន ជារដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការ៥រូប រួមមានលោក យុទ្ធ ភូថង លោក ទឹម គឹមស៊ា លោក ទី សុគន្ធ លោក ម៉ម អំណត់ និងលោក ហោ ម៉ាសីុង ។
៦- ក្រសួងមហាផ្ទៃមានលោក ស ខេង ជារដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការ១០រូប រួមមាន លោក ឯម សំអាន លោក ព្រុំ សុខា លោក នុត សាអាន លោក សក់ សេដ្ឋា លោក ងី ច័ន្ទ្រផល លោកស្រី ជូ ប៊ុនអេង លោក ប៉ុល លឹម លោក តេង សាវង្ស លោកឌុល គឿន និងលោក អ៊ុក គឹមលេខ ។
៧- ក្រសួងទេសចរណ៍លោក ថោង ខុន ជារដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការ៦រូប រួមមាន លោក ស៊ូ ម៉ាត់ លោក លី ប៊ុនធឿន លោក គោស៊ុំ សារឿត លោកស្រីសម មុន្នីការ លោក ទឹក ចិន្តា និងលោក ជា បូរ៉ា ។
៨- ក្រសួងធម្មការ និងសាសនា មានលោក មិន ឃិន ជារដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការ៤រូប រួមមាន លោក ផ្លោក ផន លោក សុះ មុះសិន លោក រាវ រតនវឌ្ឍនោ លោកស្រី ទូច សារ៉ុម ។
៩.ក្រសួងកិច្ចការនារី មានលោកស្រី អុឹង កន្ថាផាវី រដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការ៨រូប រួមមានលោកស្រី ខេង សំរ៉ាថា លោកស្រី ឃឹម ចំរើន លោកស្រី ចាន់ សូរីយ៍ លោកស្រី អ៊ឹម ស៊ីថៃ លោកស្រី ស៊ី តេហ្វីន លោកស្រី សាន អារុណ លោក កុប ម៉ារីយ៉ាស់ និងលោកស្រី ហ៊ូ សាមិត្ត ។
១០.ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានលោក អុិត សំហេង ជារដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការ៤រូប រួមមានលោក ពេជ សោភ័ន លោក អូស្មាន ហាស្សាន់ លោក កាន់ ម៉ន និងលោកស្រី សឿង សរសុចិន្តា ។
១១.ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានលោក ប្រាក់ សុខុន ជារដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការ៦រូប រួមមានលោក សារ៉ាក់ ខាន់ លោក ខាយ ឃុនហេង លោក ឯក វណ្ណឌី លោកស្រី រស់ សូរុក្ខា លោក កាន ច័ន្ទមេត្តា និងលោកស្រី ប្រាក់ ចាន់ណយ ។
១២.ក្រសួងសុខាភិបាល មានលោក ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការចំនួន៨រូប រួមមានលោក ហេង តៃគ្រី លោក អ៊ឹង ភិរុន លោក អេង ហួត លោក សុខ ផេង លោកស្រី តាន់ វួចឆេង លោក តែ គុយស៊ាង លោក ជូន យិនស៊ីម និងលោក ធា គ្រុយ ។
១៣.ក្រសួងសាធារណការ និងដឹកជញ្ជូន មានលោក ត្រាំ អុីវតឹក ជារដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការ៦រូប រួមមានលោក តូច ចាន់កុសល លោក សួន រចនា លោក លឹម ស៊ីដេនីន លោក នូ សុវត្ថិ លោក សុខុម ភគវន្តមុនី និងលោកស្រី មិន មាសាវី ។
១៤.ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានលោកស្រី ភឿង លក្ខិណា ជារដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការ៥រូប រួមមានលោក ឃឹម សារិទ្ធ លោក ជុច ភឿន លោក មិញ កុលឌីវ៉ាន់ លោក អុ៊ក សុជាតិ និងលោក សោម សុគន្ធ ។
១៥.ក្រសួងអប់រំ យុវជន និងកីឡា មានលោក ហង់ ជួនណារុ៉ង ជារដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការ៦រូប រួមមានលោក ពិត ចំណាន លោក ណាត ប៊ុនរឿន លោកស្រី គឹម សេដ្ឋានី លោក ស៊ាន បូរ៉ាត លោក អ៊ឹម កុដ លោក យក់ ង៉ុយ ។
១៦.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានលោក វង សូត ជារដ្ឋមន្ត្រី រួមមានរដ្ឋលេខាធិការចំនួន៨រូប លោក នឹម ថូត លោក យី យ៉ុន លោក សយ ស៊ីផុន លោក មុត ខៀវ លោក សែម សុខា លោក អះម៉ាត់ យ៉ះយ៉ា លោក ឃួន រ៉ាឌីន លោកស្រី ខៀវ បុរី ។
១៧.ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានលោក អុឹម ឈុនលឹម ជារដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការ៦រូប រួមមាន លោក ឆាន់ សាផាន់ លោក លឹម វ៉ាន់ លោកស្រី អ៊ូ វិឌី លោក ភឿង សុភ័ណ្ឌ លោក សរ សុវណ្ណ និងលោក ប៉ែន សុផល ។
១៨.ក្រសួងបរិស្ថាន មានលោក សាយ សំអាល់ ជារដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការ៤រូប រួមមានលោក ខៀវ មុត លោក យិន គឹមស៊ាន លោក សាបូ អូស្សាណូ និងលោក ឃុន លក្ខ្សី ។
១៩.ក្រសួងធនធានទឹក និងឧតុនិយម មានលោក លឹម គានហោ ជារដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការ៥រូប លោក វ៉េង សាខុន លោក តន់ វ៉ាន់ថារ៉ា លោក ប៊ុន ហ៊ាន លោកស្រី សេង វ៉ាន់សាយ និងលោក ថោ ជេដ្ឋា ។
២០.ក្រសួងព័ត៌មាន មានលោក ខៀវ កាញារីទ្ធ ជារដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការ៧រូប រួមមានលោក អ៊ុក ប្រាថ្នា លោក ម៉ៅ អាយុទ្ធ លោក ថាច់ ផែន លោក នូវ សុវត្ថារ៉ូ លោក ហោ សុភាព លោក ជា ច័ន្ទបរិបូណ៌ និងលោកស្រី ច័ន្ទ ធី ។
២១.ក្រសួងយុត្តិធម៌ មានលោក អង្គ វង្សវឌ្ឍានា ជារដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការ៥រូប រួមមានលោក ហុី សោភា លោកស្រី ច័ន្ទ សុធារី លោក ង៉ោ សុវណ្ណ លោក ព្រហ្ម សិទ្ធត្រា និងលោក កើត រិទ្ធ ។
២២.ក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច មានលោកស្រី ម៉ែន សំអន ជារដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការ៦រូប រួមមានលោក ឆេង សារឿន លោក កង ណែម លោក ថាច់ ឃន លោក ឌុច សុវណ្ណរី លោកស្រី សុភ័គ្គ ថាវី និងលោកស្រី សុខ វីឡាយ ។
២៣-ក្រសួងមុខងារសាធារណៈ រួមមានលោក ពេជ្រ ប៊ុនធិន ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ ៤រូបរួមមានលោក យូ ស៊ុនឡុង លោក ប៉ុល ពិទូ លោកស្រី វ៉ាន់ ម៉ារ៉ា និងលោក យក់ ប៊ុណ្ណា ។
២៤-ក្រសួងពាណិជ្ជកម្ម មានលោក ស៊ុន ចាន់ថុល ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ៧រូប រួមមានលោក កឹម ស៊ីថន លោក ប៉ាន សូស័ក្ដិ លោក អោក ប៊ុង លោក ម៉ៅ ថូរ៉ា លោក ឈួន ដារ៉ា លោក ឌិត ទីណា និងលោកស្រី តឹក រ៉េតកម្រង ។
២៥-ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល មានលោក ចម ប្រសិទ្ធ ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ៧រូប រួមមានលោក អិុត ប្រាំង លោក សាត សាមី លោក ភោគ សុវណ្ណរិទ្ធ លោក ឯក ស៊ុនចាន់ លោក ហេង សុខគង់ លោកស្រី ឡាយ ណារិន និងលោក គឹម ទូច ។
២៦-ក្រសួងផែនការ រួមមានលោក ឆាយ ថន ជារដ្ឋមន្ដ្រី អមដោយរដ្ឋលេខាធិការ៦រូប មានលោក ហ៊ូ តាំងអេង លោក ឆៃ វីរៈ លោក សន ស៊ីថន លោក ទូច ថាវរៈ លោកស្រី ប៉ែន សុភា និងលោក ប៉ាន ប៊ុនធឿន ។
២៧-រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានលោក ម៉ៅ ហាវណ្ណាល់ ជារដ្ឋលេខាធិការ ។
២៨-ក្រសួងអភិវឌ្ឍន៍ជនបទ មានលោក ជា សុផារ៉ា ជារដ្ឋមន្ដ្រី ។
សូមបញ្ជាក់ជាថ្មីថា បញ្ជីរាយនាមខាងលើនេះ ជាព័ត៌មានក្រៅផ្លូវការប៉ុណ្ណោះ ។ ប្រសិនបើខុសខ្លះ សូមមេត្តាយោគយល់ និងអធ្យាស្រ័យផង ។ បើឱ្យរង់ចាំបញ្ជីផ្លូវការទាល់តែយូរ… បន្តិច ៕
ចែករំលែកព័តមាននេះ