ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលា​ការ​អាល្លឺ​ម៉ង់​​កំណត់​​​ឱ្យ​សិស្ស​ស្រី​មូស្ល៉ីម ចូលរៀន​​ហែល​ទឹក​ជាមួយ​សិស្ស​ប្រុស​​​ស្លៀក​ឈុត​​ប៊ី​គីនី​

12 ឆ្នាំ មុន

​តុលា​ការ​ទីក្រុង​​លីប​ស៊ីក​​ ប្រទេស​អាល្លឺ​ម៉ង់​​កាល​ពី​ថ្ងៃ​ទី​១១ កញ្ញា ២០១៣ សម្រេច​ឱ្យ​​សាលា​រៀន​​អាច​ចេញ​បទ​បញ្ជា​ឱ្យ​សិស្ស​ស្រី​មូស្ល៉ីម​​អាល្លឺ​ម៉ង់​ចូល​​ហាត់​​រៀន​ហែល​ទឹក​​រួម​​ជាមួយ​សិស្ស​ប្រុស​​នៅ​ក្នុង​ថ្នាក់​បាន​ ដោយ​ពួក​នាង​ត្រូវ​ស្លៀក​ឈុត​ប៊ី​គីនី ឬ​ឈុត​ហែល​ទឹក​​បិទ​បាំង​ដង​ខ្លួន​សម្រាប់​ស្ត្រី​មូស្ល៉ីម ​សម្រេច​ស្រប​តាម​សម្ព័ន្ធ​ភាព​ដ៏​ស្អិត​រមួត​រវាង​ជាតិ និង​សាសនា ។

កាល​ពី​មុន​នេះ លោក​ស្រី​​អធិការ​បតី​អាល្លឺម៉ង់ អង់​ហ្គេ​ឡា មែរឃើល បាន​ចូល​រួម​ក្នុង​ចំណោម​មហា​ជន​មូ​​ស្ល៉ីម​ ដែល​មាន​សមាជិក​ប្រហែល​​៤លាន​​នាក់​ ដើម្បី​រិះ​រក​យុទ្ធ​សាស្ត្រ​ក្នុង​​ការ​សម្រប​សម្រួល​ ។ លោក​ស្រី មែរឃើល បញ្ជាក់​ថា ជន​​មូ​ស្ល៉ីម​អាល្លឺម៉ង់​ត្រូវ​សម្រប​តាម​សង្គម និង​ស្វែង​យល់​ភាសា​អាល្លឺ​ម៉ង់ ។​នៅ​ក្នុង​សេច​ក្តី​សម្រេច​នេះ តុលាការ​​កំពូល​របស់​អាល្លឺម៉ង់​ថ្លែង​ថា សិស្ស​​មូ​ស្ល៉ីម​មិន​អាច​ទទួល​​ការ​លើក​លែង​​​លើ​ម​ុខ​វិជ្ជា​កីឡា

ហែល​ទឹក​បាន​ទេ ដោយ​ក្មេង​ស្រី​​​ទាំង​នោះ​​​​អាច​ស្លៀក​ឈុត​​ប៊ី​គីនី ឬ​ឈុត​ហែល​ទឹក​ឃ្លុំ​លើ​រាង​កាយ​ពី​ក្បាល​ដល់​ជើង ។ ហេតុ​ផល​នោះ​បាន​កើត​ឡើង​ដោយ​សារ នាង​​​អាយសា ក្មេង​ស្រី​​មូស្ល៉ីម​អាល្លឺម៉ង់​​ អាយុ​៨​ឆ្នាំ ដែល​ចូល​រៀន​​នៅ​សាលា​ដ៏​​ល្បី​ឈ្មោះ​​មួយ​ក្នុង​ទី​ក្រុង​ហ្វ្រែង​ហ្វើត លុះ​អាយុ​១១​ឆ្នាំ​ អាណា​ព្យាបាល​របស់​នាង​​ហាម​ឃាត់​​មិ​ន​ឱ្យ​ចូល​រៀន​ហែល​ទឹក​​ជាមួយ​ក្មេង​ប្រុស​រួម​ថ្នាក់​ ដោយ​អះ​អាង​ថា​ អាយ​សា មិន​គួរ​​ឃើញ​មិត្ត​រួម​ថ្នាក់​ជា​បុរស​ភេទ ស្លៀក​ឈុត​ហែល​ទឹក​ទេ ៕