ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ប្រទេស​នាំ​ចេញ​ជ័រកៅស៊ូ​ច្រើន​លើ​ពិភពលោក​តែ​ពេល​នេះ​ត្រូវ​កាត់​បន្ថយ​ក្រោម​ហេតុផល​សំខាន់​១

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ កន្លង​មក​ថា ប្រទេស​ដែល​នាំ​ចេញ​កៅស៊ូ​ធម្មជាតិ​ច្រើន​ជាងគេ​លើ​ពិភពលោក​នឹង​កាត់​បន្ថយ​ការ​នាំ​ចេញ​ប្រមាណ ២៤០,០០០​តោន​ក្នុង​រយៈពេល​៤​ខែ​ចាប់ពី​ខែមេសា​ខាង​មុខ​ទៅ​ដើម្បី​បង្កើន​តម្លៃ​ឡើង​វិញ ។…

ប្រទេស​ថៃ ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ កន្លង​មក​ថា ប្រទេស​ដែល​នាំ​ចេញ​កៅស៊ូ​ធម្មជាតិ​ច្រើន​ជាងគេ​លើ​ពិភពលោក​នឹង​កាត់​បន្ថយ​ការ​នាំ​ចេញ​ប្រមាណ ២៤០,០០០​តោន​ក្នុង​រយៈពេល​៤​ខែ​ចាប់ពី​ខែមេសា​ខាង​មុខ​ទៅ​ដើម្បី​បង្កើន​តម្លៃ​ឡើង​វិញ ។

ការ​សម្រេចចិត្ត​នេះ​ត្រូវ​បាន​ប្រកាស​កាលពី​ចុងខែ​កុម្ភៈ​បន្ទាប់​ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជ័រកៅស៊ូ​ត្រីភាគី​អន្តរជាតិ (ITRC) ដែល​រួម​មាន​ប្រទេស​ថៃ ឥណ្ឌូ​នេ​ស៊ី និង​ម៉ា​ឡេ​ស៊ី ប៉ុន្តែ​ចំនួន​ពិតប្រាកដ កាលបរិច្ឆេទ និង​រយៈពេល​មិន​ទាន់​បាន​ប្រកាស​ពិតប្រាកដ​ទេ ។

ក្រុមប្រឹក្សា​ខាងលើ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ថា ការ​កាត់​បន្ថយ​ការ​នាំ​ចេញ​នេះ​មានឈ្មោះ​ជា​ផ្លូវការ​ថា​គម្រោងការ​ព្រមព្រៀង​លើ​បរិមាណ​នៃ​ការ​នាំ​ចេញ​(AETS) ហើយ​វា​នឹង​ចាប់ផ្តើម​ពី​ខែមេសា និង​មាន​រយៈពេល​សរុប​៤​ខែ ។

ក្រុមប្រឹក្សា​នេះ​បាន​និយាយ​ថា «​ក្រោម​ការ​អនុវត្តន៍ AETS លើក​ទី​៦​នេះ ប្រទេស​ទាំង​បី​បាន​ព្រមព្រៀង​ថា​នឹង​កាត់​បន្ថយ​ការ​នាំ​ចេញ​កៅស៊ូ​ធម្មជាតិ​ប្រមាណ ២៤០,០០០​តោន​»​។

គួរ​បញ្ជាក់​ដែរ​ថា ប្រទេស​ថៃ ឥណ្ឌូ​នេ​ស៊ី និង​ម៉ា​ឡេ​ស៊ី នាំ​ចេញ​ជ័រកៅស៊ូ​ស្មើ​ប្រមាណ​៧០%​នៃ​ផលិតកម្ម​ជ័រកៅស៊ូ​ធម្មជាតិ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ