ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ក្លាយជា​សហគ្រិន ក្នុង​វិស័យ​ទេសចរណ៍ តើ​ទាមទារ​ពង្រឹង​សមត្ថ ភាព​អ្វីខ្លះ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន​ដើម្បី​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ចំនួន ៧ លាន​នាក់​នៅ​ត្រឹម​ឆ្នាំ ២០២០ ក៏​ដូច​ជា​ការ​ឆ្លើយ​តប​នឹង​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​កំពុង​មានការ​កើនឡើង​រៀង​រាល់​ឆ្នាំ និង​ដើម្បី​ពង្រីក​សហគ្រិនភាព​ក្នុង​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​ច្រើន​នោះ ក្រសួងទេសចរណ៍​បាន​សហការ​ជាមួយនឹង​អង្គការ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន​ដើម្បី​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ចំនួន ៧ លាន​នាក់​នៅ​ត្រឹម​ឆ្នាំ ២០២០ ក៏​ដូច​ជា​ការ​ឆ្លើយ​តប​នឹង​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​កំពុង​មានការ​កើនឡើង​រៀង​រាល់​ឆ្នាំ និង​ដើម្បី​ពង្រីក​សហគ្រិនភាព​ក្នុង​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​ច្រើន​នោះ ក្រសួងទេសចរណ៍​បាន​សហការ​ជាមួយនឹង​អង្គការ អន្តរជាតិ​ខាង​ការងារ (ILO) រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​មួយ ស្តី​ពី​កម្មវិធី​បណ្តុះបណ្តាល​លើ​ការ​អភិវឌ្ឍ​សហគ្រាស​តាម​សហគមន៍ (C-BED) សម្រាប់​អ្នក​ដែល​ចង់​ក្លាយជា​សហគ្រិន​ក្នុង​វិស័យ​ទេសចរណ៍​រយៈពេល ២ ថ្ងៃ​នៅ​ទីក្រុង​ភ្នំពេញ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍​សិក្ខាសាលា​ថ្នាក់​ជាតិ​នេះ​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ៤-៥ ខែមីនា ឆ្នាំ​២០១៩ ដោយ​មាន​ចូលរួម​ពី​សំណាក់​មន្ត្រី មន្ទីរ​ទេសចរណ៍​ទាំង​២៥​រាជធានី​-​ខេត្ត តំណាង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ និង​សាលា​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ប្រតិបត្តិ​ករ​ទេសចរណ៍ និង​សមគម​ន៍​ឧស្សាហកម្ម​ទេសចរណ៍ សាស្ត្រាចារ្យ អ្នកជំនាញ​ដែល​ជា​សមាជិក​បណ្តាញ​អ្នកជំនាញ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោ​ង ខុន​បាន​មាន​ប្រសាសន៍​ថា សិក្ខាសាលា​នេះ​នឹង​ចូលរួម​គាំទ្រ និង​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​សមត្ថភាព​ដល់​បណ្ដា​សហគ្រាស​នៅ​តាម​សហគមន៍ ព្រមទាំង​ផ្តល់​ដល់​អ្នក​ដែល​ចង់​ក្លាយ ជា​សហគ្រិន​ក្នុង​វិស័យ​ទេសចរណ៍​នូវ​ចំណេះដឹង​ថ្មី​ៗ ដែល​ទាក់ទង​ទៅ​នឹង​ការ​អភិវឌ្ឍ​សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍ មាន​សមត្ថភាព​ថ្លឹងថ្លែង​អំពី​សភាពការណ៍ និង​លក្ខខណ្ឌ​ការងារ ធុរកិច្ច​ថ្មី​ៗ ជា​ពិសេស​យល់​ដឹង​ពី​ដំណើរការ​នៅ​ក្នុង​ចាប់ផ្តើម​ប្រកប​អាជីវកម្ម និង​សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ជា​កត្តា​ចូលរួម​ជំរុញ​ឱ្យ​អ្នក​ដែល​ចង់​ក្លាយជា​សហគ្រិន ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់​ឱ្យ​ទទួល​បាន​ជោគជ័យ តាម​រយៈ​ការ​ពង្រឹងសមត្ថភាព​គ្រប់គ្រង និង​អភិវឌ្ឍ​សហគ្រាស​សេវាកម្ម និង​ផលិតផល​ទេសចរណ៍ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​ដល់​ការ​លើកកម្ពស់​ការ​បណ្តុះបណ្តាល និង​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ស្រប​តាម​សភាព​កា​រវិ​វត្ត​នៃ​វិស័យ​ទេសចរណ៍​តំបន់ និង​សកលលោក​។

លោក មាន វ៉ា​ន់​ដេ​ត ប្រធាន​នាយកដ្ឋាន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជា​ជី​វះ ក្រសួង ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា សិក្ខាសាលា​ដែល​មាន​រយៈពេល​ពីរ​ថ្ងៃនេះ នឹង​ចូល រួម​គាំទ្រ និង​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ការ អភិវឌ្ឍ​សមត្ថភាព​ដល់​សហគ្រាស នៅ​តាម​សហគមន៍ ព្រមទាំង​ផ្តល់​ដល់​អ្នក​ដែល ចង់​ក្លាយជា​សហគ្រិន​ក្នុង​វិស័យ​ទេសចរណ៍​នូវ​ចំណេះដឹង​ថ្មី​ៗ ដែល ទាក់ទង​ទៅ​នឹង​ការ អភិវឌ្ឍ​សហគ្រាស​ក្នុង​វិស័យ ទេស ចរណ៍ ហើយ​មាន​សមត្ថភាព​ថ្លឹងថ្លែង​អំពី សភាពការណ៍ និង​លក្ខខណ្ឌ​ការងារ និង​ធុរកិច្ច​ថ្មី​ៗ ។ លោក​បញ្ជាក់​ថា សិក្ខាសាលា​ខាងលើ​នេះ​ក៏​បង្កើន​ការ យល់​ដឹង​ពី​ដំណើរការ​នៅ​ក្នុង ចាប់ផ្តើម​ប្រកប​អាជីវកម្ម និង​សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ជា​កត្តា​ចូលរួម​ជំរុញ ឱ្យ​អ្នក​ដែល​ចង់ ក្លាយជា​សហគ្រិន​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់​ឲ្យ​ទទួល​បាន​ជោគជ័យ តាម រយៈ​ការ​ពង្រឹង សមត្ថភាព​គ្រប់គ្រង និង​អភិវឌ្ឍ​សហគ្រាស​សេវាកម្ម និង​ផលិតផល​ទេសចរណ៍ ដែល​ជា​ផ្នែក មួយ​នៃ​ការ​ចូលរួម​ដល់​ការ​លើកកម្ពស់​ការ​បណ្តុះបណ្តាល និង​អភិវឌ្ឍ​ធនធាន មនុស្ស ក្នុង​វិស័យ ទេសចរណ៍​ស្រប​តាម​សភាពការណ៍ វិវត្តន៍​នៃ​វិស័យ​ទេសចរណ៍​តំបន់ និង​សាកលលោក​។

កម្មវិធី​បណ្តុះបណ្តាល​សហគ្រិនភាព​ខាងលើ នឹង​ចូលរួម​គាំទ្រ​ឱ្យ​សម្រេច​នូវ​ចក្ខុវិស័យ «​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​» ជា​ពិសេស​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍ ២០១៧-២០២៥ ដែល​ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​ជាតិ​ស្តី​ពី មុខរបរ និង​ការងារ ២០១៥-២០២៥ និង​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ២០១៧-២០២៥ របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ជា​ពិសេស​ឧស្សាហកម្ម​ទេសចរណ៍ បង្កើត​ការងារ​សមរម្យ ធានា​គុណភាព និង​ផលិតភាព​ការងារ និង​កំណត់​នូវ​គោលដៅ​យុទ្ធសាស្ត្រ​ច្បាស់លាស់ ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់ សមត្ថភាព និង​ជំនាញ​ឆ្លើយ​តប​ទៅ​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម នា​ពេល​បច្ចុប្បន្ន និង​អនាគត ជា​ពិសេស​ឆ្លើយ​តប​ទៅ​នឹង​ស្មារតី​នៃ​សមាហរណកម្ម​តំបន់​ផង​ដែរ​។

កាលពី​ឆ្នាំ​២០១៨ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន​៦.២​លាន​នាក់ កើនឡើង​១១% ខណៈ​ដែល​ការ​ព្យាករណ៍​នៅ​ឆ្នាំ​២០២០ ភ្ញៀវ​ទេសចរ​អន្តរជាតិ​អាច​នឹង​កើនឡើង ដល់​ប្រមាណ​៧​លាន​នាក់ និង​នាំ​មក​នូវ​ចំណូល​សរុប​ប្រមាណ​៥,០០០​លាន​ដុល្លារ បង្កើត​នូវ​ឱកាស​ការងារ​ដោយ​ផ្ទាល់​បាន​ប្រមាណ​ជិត​១​លាន​នាក់ និង​ប្រមាណ​១០​លាន​នាក់ ក្នុង​ឆ្នាំ​២០២៥ បង្កើត​ការងារ​ប្រមាណ​ជិត​១.២​លាន​នាក់ និង​ប្រមាណ​១៥​លាន​នាក់ ក្នុង​ឆ្នាំ​២០៣០​ជាមួយ​ឱកាស​ការងារ​ប្រមាណ​រហូត​ដល់​ជាង​១.៧​លាន​នាក់​។

លោក​ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ផែនការ​និង​ចក្ខុវិស័យ​ដែល​ដាក់​ចេញ​ដោយ​ក្រសួងទេសចរណ៍ ក៏​ដូច​ជា​ការ​ព្យាករណ៍​របស់រដ្ឋាភិបាល​ពិតជា​អាច​សម្រេច​បាន​តាម​ផែនការ​របស់​ខ្លួន ប្រសិនជា​មិន​មាន​ព្រឹត្តិការណ៍ ឬ​ហេតុ​ណា​ណាមួយ​ដែល​ប​ទ្ទុ​ច​បង្អាក់ ដល់​ការ​ធ្វើ​ដំណើរ​កំសាន្ត​របស់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​នានា ។ លោក​បន្ត​ថា «​ការ​រីក​ចម្រើន​វិស័យ​នេះ បាន​ជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​មាន​ភាព​រីក​ចម្រើន​ផង​ដែរ ព្រោះ​ពេល​ភ្ញៀវ​ទេសចរណ៍​ទៅ​ដល់​តំបន់​ណា លំហូរ​សាច់ប្រាក់​ក៏​ដូច​សកម្មភាព​អាជីវកម្ម​នានា​បាន​រីក​ចម្រើន​នៅ​តំបន់​នោះ​» ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ