ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ផ្សោត​កើត​ថ្មី ១​ក្បាល ប្រទះ​ឃើញនៅ​អន្លង់​ជ្រោយ​បន្ទាយ ខេត្តក្រចេះ

20 ម៉ោង មុន

ខេត្តក្រចេះ ៖ កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល មាន​អាយុប្រមាណ​២​ថ្ងៃ ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ក្រុមការងារ​ស្រាវជ្រាវ នៃ​រដ្ឋបាល ជលផល និង​អង្គការ WWF វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល…

ខេត្តក្រចេះ ៖ កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល មាន​អាយុប្រមាណ​២​ថ្ងៃ ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ក្រុមការងារ​ស្រាវជ្រាវ នៃ​រដ្ឋបាល ជលផល និង​អង្គការ WWF វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល នា​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​អន្លង់​ជ្រោយ​បន្ទាយ ភូមិ​ជ្រោយ​បន្ទាយ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។

កូន​ផ្សោត​នេះ ស្ថិត​នៅ​ក្នុង​ក្រុម​សត្វ​ផ្សោត​ពេញវ័យ ចំនួន​៨​ក្បាល​ផ្សេង​ទៀត​។ នេះ​គឺជា​កូន​ផ្សោ​តទី​៣ ដែល​បាន​កើត​នៅ​ដើមឆ្នាំ​២០២៥​នេះ ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​អរគុណ​ចំពោះ​បងប្អូន​ឆ្មាំ​ទន្លេ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ថែរក្សា​និង​ការពារ​ធនធាន​ជលផល​ដ៏​មាន​តម្លៃ ។

ទន្ទឹម​នេះ​ប្រ​សិន​បងប្អូន​ប្រជា​នេសាទ បាន​ប្រទះ​ឃើញ​សត្វ​ផ្សោត ពិសេស​កូន​ផ្សោត សូម​ផ្តល់​ព័ត៌មាន​មក​សមត្ថកិច្ច​ជលផល ដែល​មាន​លេខ​ទូរ​សព្ទ ៖ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ