ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ក្នុងចំណោម៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយបបួលគ្នាតខ្សែភ្លើងចេញពីផ្ទះទៅឆក់ត្រីក្នុងស្រះ ហើយក៏ស្រាវប៉ះចំខ្សែរភ្លើងមានតំណរក៏ឆ្លងចរន្តឆក់តែម្តង ។ ហេតុការណ៍ឆក់ខ្សែភ្លើង បណ្តាលឱ្យមានមនុស្សស្លាប់នេះបានកើតឡើង កាលពីវេលាម៉ោង១២ និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២៤ នៅចំណុចស្រះក្បែរផ្ទះស្ថិតនៅក្នុងភូមិខ្វិត ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/8ed8547422aa8042aa69cc7e16e7f22e.jpg)
មន្ត្រីនគរបាលបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានមនុស្សចំនួន៣នាក់ បបួលគ្នារាយខ្សែភ្លើង ដើម្បីឆក់ត្រីដែលមានឈ្មោះ សុខ សំណាង ភេទប្រុស អាយុ៣២ឆ្នាំ ជនរងគ្រោះជា (សព) ឈ្មោះ ស៊ុម ម៉ៅ ភេទប្រុស អាយុ៤១ឆ្នាំ ឈ្មោះខាន់ សំអាត ភេទប្រុស អាយុ៤២ឆ្នាំ អ្នកទាំង៣រស់នៅភូមិខ្វិត ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បាននាំគ្នាតខ្សែភ្លើងពីផ្ទះមកដោយភ្ជាប់ជាមួយប្ញស្សី១ដើម ដើម្បីឆក់ត្រីនៅក្នុងស្រះក្រោយផ្ទះចម្ងាយ២៥ម៉ែត្រ ។
ប្រភពបន្តថា ដោយឈ្មោះខាន់ សំអាត ជាអ្នកឆក់ ហើយឈ្មោះសុខ សំណាង ជាអ្នកតាមស្រាវខ្សែពីក្រោយកុំអោយព័ន្ធគ្នា ពេលនោះស្រាប់ប៉ះចំខ្សែដាច់រលាត់ក៏ឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ឈ្មោះស៊ុម ម៉ៅ បានដកខ្សែភ្លើងចេញពីព្រីដែរ តែមិនទាន់បណ្តាលឱ្យស្លាប់តែម្តង ។
នគរបាលបានបន្តថា ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ សមត្ថកិច្ចជំនាញបានចុះទៅធ្វើការពិនិត្យកន្លែងកើតហេតុនឹងសាកសព ដោយបង្កើតគណៈកម្មការត្រួតពិនិត្យ និងមានការចូលរួមពីលោកមេឃុំមេភូមិ និងសាច់ញតិសព្វសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គិសនី ។
បន្ទាប់ពីពិនិត្យយ៉ាងយកចិត្តទុកដាក់សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ