ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«បុណ្យភ្នំ» ក្នុងខេត្តកំពង់ស្ពឺ ​នាពេលខាងមុខនឹងរៀបចំឱ្យបានល្អ ប្លែក និងទាក់ទាញភ្ញៀវទេសចរ

8 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ សហការជាមួយអាជ្ញាធរស្រុកភ្នំស្រួច និងមន្ត្រីឧទ្យានុរក្សបានចុះណែនាំអំពីការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ នាឱកាសមហោស្រពទេសចរណ៍ “បុណ្យភ្នំ ២០២៥” ដល់រមណីយដ្ឋាន ម្ចាស់មូលដ្ឋានអាជីវកម្មនៅឧទ្យានជាតិសុរាម្រិតកុសមៈគិរីរម្យ…

ខេត្តកំពង់ស្ពឺ៖ មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ សហការជាមួយអាជ្ញាធរស្រុកភ្នំស្រួច និងមន្ត្រីឧទ្យានុរក្សបានចុះណែនាំអំពីការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ នាឱកាសមហោស្រពទេសចរណ៍ “បុណ្យភ្នំ ២០២៥” ដល់រមណីយដ្ឋាន ម្ចាស់មូលដ្ឋានអាជីវកម្មនៅឧទ្យានជាតិសុរាម្រិតកុសមៈគិរីរម្យ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។

បើតាមការលើកឡើងរបស់ លោក យ៉ង់ យ៉ារិទ្ធ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ឱ្យដឹងថាដើម្បីពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ នាឱកាសមហោស្រពទេសចរណ៍ “បុណ្យភ្នំ ២០២៥” មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺចុះអប់រំ និងណែនាំម្ចាស់មូលដ្ឋានអាជីវកម្មទាំងអស់នូវគោលការណ៍ចំនួន ៥ចំណុច ដូចជា ទី១ ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរក្សាឱ្យបាននូវអនាម័យ ព្រមទាំងសោភណភាពនៅតាម មូលដ្ឋានអាជីវកម្ម។ ទី២ ត្រូវរៀបចំចំណតឱ្យបានត្រឹមត្រូវ ចៀសវាងការចតយានយន្តដោយគ្មានសណ្តាប់ធ្នាប់ ដែលអាចបង្កផលប៉ះពាល់ដល់ចរាចរណ៍លើផ្លូវសាធារណៈ។ ទី៣ ត្រូវបង្ហាញផលិតផល និងត្រូវបញ្ជាក់តម្លៃឱ្យបានច្បាស់លាស់។ ទី៤ ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានល្អប្រសើរ។ ទី៥ ត្រូវរក្សាអនាម័យបន្ទប់ទឹក ដោយត្រូវដាក់វេនសម្អាតជាប្រចាំឱ្យបានញឹកញាប់ និងមានសម្ភារគ្រប់គ្រាន់មានជាអាទិ៍ សាប៊ូលាងដៃ និងក្រដាស ជាដើម។

អនុប្រធានមន្ទីរទេសចរ លោក យ៉ង់ យ៉ារិទ្ធ បានបញ្ជាក់ថា ការចុះអប់រំ ណែនាំនេះដើម្បីឱ្យម្ចាស់មូលដ្ឋានអាជីវកម្មទាំងអស់បង្កើនការយកចិត្តទុកដាក់ និងកសាងទំនុកចិត្តជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលទៅលេងកម្សាន្ត។ ទន្ទឹមនេះដែរលោកក៏បានដាក់ការរំពឹងថា នៅក្នុងថ្ងៃមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនោះនឹងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិមករួមយ៉ាងច្រើនកុះករដើម្បីលើកស្ទួយវិស័យដល់ទេសចរណ៍ និងអភិរក្សវប្បធម៌ បរិស្ថានធម្មជាតិរបស់កម្ពុជា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កម្សាន្តសប្បាយនាឱកាសនោះនឹងមាន ការប្រកួតកីឡា ម្ហូបអាហារ និងការតុបតែងជាច្រើនរាប់មិនអស់លើបណ្តោយដងផ្លូវដ៏ស្រស់ស្អាតជិត៤គីឡូម៉ែត្រ ចាប់ពីរង្វង់មូលនាគព័ន្ធ ដល់អតីតព្រះរាជដំណាក់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ