ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល ក្រើនរំឭក​ជា​ថ្មី ឲ្យ​ប្រុង​ប្រយ័ត្ន និងបង្ការ​ការ​ចម្លងជំងឺ​គ្រុនឈាម នា​ដើមឆ្នាំ​២០២៥

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​យកចិត្តទុកដាក់​ខ្ពស់​អំពី​បញ្ហា​មូស ដែល​អាច​បង្ក​ជា​ជំងឺគ្រុនឈាម ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ដឹកនាំ​ការ​ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​ដោយ​ផ្ទាល់ ដើម្បី​ចូលរួម​ជា​យុទ្ធនាការ​ទប់ស្កាត់​ការ​កកើត​មូស…

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​យកចិត្តទុកដាក់​ខ្ពស់​អំពី​បញ្ហា​មូស ដែល​អាច​បង្ក​ជា​ជំងឺគ្រុនឈាម ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ដឹកនាំ​ការ​ចុះ​បាញ់ថ្នាំ​សម្លាប់​មូស​ដោយ​ផ្ទាល់ ដើម្បី​ចូលរួម​ជា​យុទ្ធនាការ​ទប់ស្កាត់​ការ​កកើត​មូស នា​ល្ងាច​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ទីស្តីការក្រសួង​សុខាភិបាល ។

ក្រសួងសុខាភិបាល ក៏​បាន​ក្រើនរំលឹក និង​ណែនាំ​ដល់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី ខេត្ត អាជ្ញាធរ​មូលដ្ឋាន ត្រូវធ្វើ​ជា​យុទ្ធនាការ​រួម​គ្នា លុប​បំបាត់​ប្រភព​កកើត​មូស បាញ់ថ្នាំ​សម្លាប់​មូស ដាក់​ថ្នាំ​បាណក​ឃា​ដ​សម្លាប់​ដង្កូវទឹក និង​ផ្សព្វផ្សាយ​សារ​អប់រំ​សុខភាព​បន្ថែម​ទៀត បន្ត​ជំរុញ​ដល់​ប្រជាជន នៅ​តាម​សហគមន៍​អនុវត្ត​វិធានការ​បង្ការ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ចៀង​ផុត​ពី​ជំងឺគ្រុនឈាម ដែល​អាច​ផ្ទុះ​គ្រប់ពេលវេលា ។

ករណី​មាន​រោគ​សញ្ញា​ក្តៅខ្លួន​ខ្លាំង​ភ្លាម​ៗ ត្រូវ​ប្រ​ញ៉ាប់​នាំ​អ្នកជំងឺ​ទៅ​រក​សេវា​ពិនិត្យ និង​ព្យាបាល​របស់​រដ្ឋ (​សេវា​សាធារណៈ​) ដូច​ជា​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត​ជា​បន្ទាន់ (​មិន​ឱ្យ យឺត​ជាង​៤៨​ម៉ោង បន្ទាប់​ពី​ក្តៅខ្លួន​) ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ​ទូរ​សព្ទ ទាន់​ហេតុការណ៍​របស់​ក្រសួងសុខាភិបាល លេខ​១១៥ ដោយ​ឥត​គិតថ្លៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ