រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃទី២ ក្នុងសប្តាហ៍ទី២ នារាត្រីថ្ងៃទី៩ កុម្ភៈនេះ ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋកើនឡើង ជាងសប្តាហ៍មុនទៅទៀត នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ខណៈលោក និងលោកស្រី អញ្ជើញចុះពិនិត្យវឌ្ឍភាព នៃផ្លូវថ្មើរជើង (walk Street)នារាត្រីថ្ងៃទី០៩កុម្ភៈនេះ ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ការដាក់ដំណើរផ្លូវថ្មើរជើង (walk Street) បានចាប់ផ្តើម តាំងពីថ្ងៃទី១ កុម្ភៈ មកម្ល៉េះ តែមនុស្សម្នាចាប់ផ្តើមកើនឡើងនៅថ្ងៃទី២ ក្នុងសប្តាហ៍ទី១ ដោយឡែកសម្រាប់ថ្ងៃទី២ ក្នុងសប្តាហ៍ទី២ តាមការសង្កេតរបស់ លោក ពលរដ្ឋបន្តកើនឡើង ជាងសប្តាហ៍មុនទៅទៀត ។
លោក ឃួង ស្រេង មានប្រសាសន៍ថា «ពីមួយថ្ងៃ ទៅមួយថ្ងៃ ពលរដ្ឋពេញចិត្ត មកកម្សាន្តផ្លូវថ្មើរជើង ដែលជាការសាកល្បងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទាំងអស់នេះជាកា រគាំទ្រ និងលើកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ» ។
លោក ឃួង ស្រេង សង្ឃឹមថា ដំណើរការសាកល្បងនេះ នឹងទទួលបានជោគជ័យ ហើយរដ្ឋបាលរាជធានី នឹងបន្តរៀបចំឱ្យមានរបៀបរៀបរយជាងនេះទៅទៀត ដើម្បីទាកទាញភ្ញៀវជាតិ និងអន្តរជាតិ ឱ្យចូលរួមកម្សាន្តសប្បាយ។ ជាមួយគ្នានេះ លោក ឃួង ស្រេង បានមើលឃើញថា ការរៀបចំក្នុងដំណាក់កាលសាកល្បងនេះ នៅមានចំណុចខ្វះខាត កន្លែងខ្លះ ខណៈរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងកែសម្រួល ជូនពលរដ្ឋឱ្យកាន់តែប្រសើរផងដែរ ។
ជុំវិញបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់វិញ លោក ឃួង ស្រេង បានបញ្ជាក់ថា រៀបចំបានល្អ ចំណុចពិសេសជាងគេ មិនខ្លាចប៉ះពាល់លើគ្រោះថ្នាក់ចរាចរណ៍ ។
លោក ឃួង ស្រេង មានប្រសាសន៍ថា “ជុំវិញបញ្ហាសន្តិសុខ គឺល្អ១០០% ដោយសារពួកយើងដាក់កម្លាំងយ៉ាងច្រើន ដើម្បីធ្វើការងារនេះ ជូនពួកគាត់ កុំឱ្យមានឧបទវហេតុអ្វីកើតឡើងលើបញ្ហាសន្តិសុខ” ។
ដោយឡែកបញ្ហាចំណតរថយន្ត និងទោចក្រក្រយានយន្តវិញ លោកចង្អុលបង្ហាញឱ្យអ្នកប្រើរថយន្ត អាចផ្ញើលើទីតាំងឯកជន នៅអតីតពន្ធនាគារតេ៣ ដោយសាររដ្ឋបាលរាជធានីភ្នំពេញ មិនទាន់អាចរកទីតាំង រៀបចំបាននៅឡើយ ដោយឡែកសម្រាប់ម៉ូតូ អាចផ្ញើបាននៅសាលសន្និសីទចតុមុខ ក្នុងតម្លៃត្រឹមតែ ១ពាន់រៀលប៉ុណ្ណោះ ។
ជាងនេះទៅទៀត លោក ឃួង ស្រេង បានយកចិត្តទុកដាក់លើបញ្ហា ការថយចុះភ្ញៀវចូលទទួលទានអាហារ នៅតាមភោជនីយដ្ឋាន ដែលស្ថិតលើផ្លូវថ្មើរជើងនេះ ដោយបានពិនិត្យដោយផ្ទាល់ និងបានជួបចំណេះសំណាលជាមួយអ្នកលក់ចំណីអាហារ តែម្តង ដោយកាលពីសប្តាហ៍ដំបូង បានធ្លាក់ចុះ តែសម្រាប់សប្តាហ៍ទី២នេះវិញ បានកើនឡើង រហូតលក់អស់លឿនជាងធម្មតាទៅទៀត ។
លោកបញ្ជាក់ដែរថា ចំពោះខ្សែរត់ទាំងអស់របស់រថយន្តក្រុង នៅគ្រប់ផ្លូវ ដែលកំពុងប្រតិបត្តិការ ត្រូវរត់កន្លែងមានប្រជាជនច្រើន តំបន់មានរោងចក្រ និងតំបន់ផ្សេងៗទៀត រត់បុកមកខាងដើម និងខាងចុង អាចមកកម្សាន្តនៅផ្លូវព្រះស៊ីសុវត្ថិ ជាផ្លូវថ្មើរជើងហើយបន្ថែមម៉ោងពី៩ ដល់ម៉ោង១១យប់ ដើម្បីដឹកជញ្ជូនបងប្អូនទៅកន្លែងដើមវិញ ។
ក្នុងនោះដែរ លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការជាមួយភូមិមួយផលិតផលមួយ ដើម្បីនាំយកផលិតផលខ្មែរមួយចំនួន មកតាំងបង្ហាញ និងលក់ដូរ ជាងនេះទៅទៀត ក៏មានរៀបចំឱ្យបណ្ណាល័យចល័ត សម្រាប់អ្នកចូលចិត្តអានសៀវភៅផងដែរ ។ ដោយឡែកផ្ទាំងទស្សនីយភាព តន្ត្រីបុរាណ ក៏ចាប៉ីដងវែង អ្នកដេញតាខេ អាយៃ សៀករហ័សកម្ម ជាដើម ហើយមានការចូលរួម រួមទាំងវិចិត្រករសូនរូប គូរូប ដែលសុទ្ធតែជាផ្នែកដល់ការទាក់ទាញភ្ញៀវទេសចរណ៌ ។
អភិបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរប្រជាលរដ្ឋ ដែលកម្សាន្តតាមផ្លូវថ្មើរជើងទាំង២សប្ដាហ៌នេះ ល្អណាស់ បញ្ហាបរិស្ថានពួកគាត់ជាប្រជាជនស៊ីវិល័យ គាត់ទុកដាក់សំរាមបានល្អ មិនបោះចោលសំរាមទេ គាត់នាំគ្នាកាន់សំរាមយកទៅដាក់ធុង ដែលយើងរៀបចំឱ្យគាត់ ដូច្នេះយើងអាចនិយាយបានថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ សព្វថ្ងៃ មានភាពស៊ីវិល័យ ក្នុងការរស់នៅ និងដឹងពីសុខមាលភាពរបស់គាត់គ្រប់គ្នា និយាយដោយឡែក ក៏ដូចពលរដ្ឋកម្ពុជាទាំងអស់ផងដែរ ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/1f66c425fea206b45d9d9c6c13084269.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/553c9eb899b26e983b36ef50d74fca03.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/6007578dc99e4023e3eb4d76fc4db526.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/d836a21cd89457fbd7e8baa158d7ba54.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/a67baa0b09ca94d4fb5c89dc62f9e489.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/5719f0b1cee10bd01ea222d20c3d5f1e.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/26d46f0c4ef2f25e0381f51e0b43b75f.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/46a6d048513c231a4e156b263d016074.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/c09f5ea10d0328090f3345edba76466e.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/c131c02c9ff56badaea1947e333d4a41.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/b8f0256e432bdd8809ddbfefb25f69d5.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/7e9ce07faf86267431cbb7e409738382.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/844d9f67480fb819d0da747004fc335e.jpg)
ចែករំលែកព័តមាននេះ