ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​ប្រារព្ធ​ស​ង្ក្រា​ន​បាត់ដំបងនៅ​​ឆ្នាំ​ថ្មី​នេះ​…​មាន​លក្ខណ​:​ធំដុំ​ជាង​​ឆ្នាំ​​មុន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជាខេត្តបាត់ដំបង (​ស​.​ស​.​យ​.​ក​) នា​ព្រឹក​ថ្ងៃ​ទី​០៦​ មីនា នេះ​បាន​ប្រារ​ព្ធ​​ពិធី​ក្រុង​ពាលីបួ​ង​សួងនៅ​ខាង​មុខ​រូបសំណាក​លោកតា​ដំបងគ្រញូង ដើម្បី​សុំ​សេចក្ដីសុខ​សប្បាយ ក្នុងឱ​កាស​រៀបចំ​បើក​ការដ្ឋាន​សាងសង់​កន្លែង​ប្រារព្ធ​​មហា​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ​នា​ពេល​ខាង​មុខ​នេះ​…

ខេត្តបាត់ដំបង ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជាខេត្តបាត់ដំបង (​ស​.​ស​.​យ​.​ក​) នា​ព្រឹក​ថ្ងៃ​ទី​០៦​ មីនា
នេះ​បាន​ប្រារ​ព្ធ​​ពិធី​ក្រុង​ពាលីបួ​ង​សួងនៅ​ខាង​មុខ​រូបសំណាក​លោកតា​ដំបងគ្រញូង ដើម្បី​សុំ​សេចក្ដីសុខ​សប្បាយ ក្នុងឱ​កាស​រៀបចំ​បើក​ការដ្ឋាន​សាងសង់​កន្លែង​ប្រារព្ធ​​មហា​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ​នា​ពេល​
ខាង​មុខ​នេះ​ ។

ពិធី​នេះ ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិប​តី​ភាព​​លោក​ច័ន្ទ សុផល តំណាងរាស្ត្រ​បាត់ដំបង លោក​សឿ​ម ប៊ុ​ន​រិ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង និង​លោក​ស រ​ដ្ឋា ប្រធាន​សហភាព​ស​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង រួម​ទាំង​សមា​ជិក សមាជិកាជា​ច្រើន​រូប​ទៀត​ ។ អ្នក​រៀប​ចំ​ព​ពិធី​នេះ​​បាន​ឲ្យ​ដឹង​ថា នេះ​ជា​ពិធី​ក្រុង​ពាលី​បួង​​សួង​សុំ​សេច​ក្ដី​សុខ​ចំរើន ក្នុងឱ​កាស​រៀបចំ​កន្លែង​ប្រារ​ព្ធ​​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​នេះ ​។ ទីតាំង​រៀបចំ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​​នា​ពេល​ខាង​មុន​នេះ នឹង​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​​វិទ្យាល័យ​នេ​ត​យ៉ង់ និង​ផ្នែក​ខាង​មុខ​ក្បែរ​រង្វង់​មូល​រូប​សំណាក​លោកតា​ដំបងគ្រញូង ដែល​នឹង​ចាប់ផ្ដើម​រៀបចំ​ នា​ពេល​ខាង​មុខ​នេះ​ហើយ​។

បើ​តាម​អ្នក​រៀបចំ​កម្មវិធី​បាន​ប្រាប់​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែលស​.​ស​.​យ​.​ក ខេត្តបាត់ដំបង ​បាន​រៀបចំ​ស​ង្ក្រា​ន​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​បាត់ដំបង​ចូលរួម​កំសាន្ត​សប្បាយ​ ។ ប៉ុន្តែ​ ស​ង្ក្រា​ន​បាត់​ដំ​បាត់ដំបង​ឆ្នាំនេះ នឹង​មាន​លក្ខណ​:​ធំដុំ​ជាង​ឆ្នាំមុន ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន ហើយ​ថែម​ទាំង​មានការ​រៀបចំ​លេងល្បែង​ប្រជាប្រិយ​គ្រប់​ប្រភេទ គ្រប់​បែប ​នៅ​តាម​កន្លែង​ផ្សេង​ៗ​គ្នា ហើយ​សង្ឃឹមថា នឹង​មាន​ពលរដ្ឋ​ចូលរួម​ច្រើន​ក្នុង​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ​ ៕

អត្ថបទសរសេរ ដោយ