ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើស​​ភ្ញៀវ​ធម្មតា អេ​ឡិច ហ្សូ​រ៉ា ក៏​ជា​ម៉ូយ​នៅ​ហាង​កាហ្វេ​ដ៏​ពេញ​និយម​មួយ​នេះ​ដែរ

7 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព​លោក អេ​ឡិច ហ្សូ​រ៉ា បាន​បង្ហាញមុខ​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​នាម​ជា​ភ្ញៀវ​កិត្តិយស​មួយ​រូប ក្នុង​ចំណោម​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​។ កម្ម​វី​ធី​ដែល​លោក អេ​ឡិច ហ្សូ​រ៉ា…

កាលពី​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព​លោក អេ​ឡិច ហ្សូ​រ៉ា បាន​បង្ហាញមុខ​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​នាម​ជា​ភ្ញៀវ​កិត្តិយស​មួយ​រូប ក្នុង​ចំណោម​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​។

កម្ម​វី​ធី​ដែល​លោក អេ​ឡិច ហ្សូ​រ៉ា បាន​ចូលរួម​នោះ​មានឈ្មោះ​ថា «E&M Thank you party» ដែល​ធ្វើ​ឡើង​ដើម្បី​ជា​ការ​អរគុណ​ចំពោះ​អតិថិជន និង​ដៃគូ​សហការ​ជា​ច្រើន ដែល​តែងតែ​គាំទ្រ​រាល់​គ្រប់​សេវ​កម្ម​របស់ E&M Catering របស់​ហាង E&M Coffee តាំងពី​ដើម​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។

សម្រាប់​ការ​បង្ហាញខ្លួន​នៅ E&M Coffee ក្នុង​វេលា​នោះ​ដែរ តារា​សម្ដែង អេ​ឡិច ហ្សូ​រ៉ា មិន​ត្រឹមតែ​ចូលរួម​ជា​ភ្ញៀវ​ប៉ុណ្ណោះ​ទេ លោក​ថែម​ទាំង​មាន​តួនាទី​ជា​ពិធីករ ឬ​អ្នកសម្របសម្រួល​ក្នុង​ការ​ដំណើរការ​កម្មវិធី​ទាំងមូល​ផង​ដែរ ប្រកបដោយ​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​។ ការ​ពិត​ទៅ​នេះ​មិនមែន​ជា​លើក​ទី​មួយ​ឡើយ ដែល​តារា​សម្ដែង​មាន​រហស្សនាម​ថា Bro រូប​នេះ​បាន​ទៅ​ដល់ E&M Coffee ព្រោះថា​កន្លង​មក​លោក​ក៏​ធ្លាប់​បាន​ទៅ​ដល់ និង​ភ្លក់​រសជាតិ​កាហ្វេ និង​អាហារ​ឆ្ងាញ់​ៗ​នៅ​ទីនោះ ឬ​អាច​និយាយ​បាន​ថា ក៏​ជា​ម៉ូយ​ម្នាក់​របស់ E&M Coffee ផង​ដែរ​។

សូម​បញ្ជាក់​ថា E&M Coffee បាន​ផ្ដើម​ចេញពី​ហាង​កាហ្វេ​ធម្មតា រហូត​ដល់​សព្វ​ថ្ងៃនេះ E&M ក្លាយជា​ហាង​កាហ្វេ​ដ៏​ពេញ​និយម​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អតិថិជន​មក​ពី​គ្រប់​ទិស​ទី ហើយ​មានការ​ផ្លាស់​ប្រែ​មុខមាត់​ថ្មី និង​បាន​ពង្រីក​សាខា​បន្ថែម​ជា​បន្តបន្ទាប់ ដោយ​មាន​បម្រើ​ជូន​សេវាកម្ម​ជា​ច្រើន​ដូច​ជា​៖

  • មាន​បន្ទប់​ប្រជុំ សម្រាប់​ទទួល​ការ​រៀបចំ​រាល់​ការ​ប្រជុំ Projector, Printer និង Coffee Break
  • មាន​ទទួល​រៀបចំ​ខ្ចប់​អាហារ​ពេល​ព្រឹក និង​អាហារ​ពេល​ថ្ងៃត្រង់
  • E&M Catering មាន​ទទួល​រៀបចំ​ម្ហូបអាហារ​ប៊ូ​ហ្វេ BBQ អាហារ​សម្រន់ កាហ្វេ​ឆ្ងាញ់​ៗ ភេសជ្ជៈ ផ្លែ​ឈើ នំ​ខ្មែរ ប្រកបដោយ​ការ​ច្នៃប្រឌិត​តម្រូវ​តាម​ចំណូលចិត្ត និង​ការ​ចង់បាន​របស់​លោក​អ្នក ដោយ​យកចិត្តទុកដាក់​ខ្លាំង​លើ​ការ​តុបតែង រសជាតិ សោភ័ណ​ភាព អនាម័យ និង​សេវាកម្ម ជា​ពិសេស​គឺ​មាន​តម្លៃ​សមរម្យ មិន​ធ្វើ​ឲ្យ​លោក​អ្នក​ខកបំណង​ឡើយ​។

បន្ថែម​លើស​នេះ កម្មវិធី «E&M Thank you party» ដែល​មានការ​សម្របសម្រួល​កម្មវិធី​ដោយ​លោក អេ​ឡិច ហ្សូ​រ៉ា នេះ​ដែរ ក៏​ជា​ការ​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​សេវាកម្ម​ថ្មី​របស់ E&M Coffee ដែល​មានឈ្មោះ​ថា E&M Catering ដែល​ផ្ដោត​ទៅ​លើ​ការ​រៀបចំ​ម្ហូបអាហារ​ប៊ូ​ហ្វេ BBQ អាហារ​សម្រន់ កាហ្វេ ភេសជ្ជៈ ផ្លែ​ឈើ នំ​ខ្មែរ ជា​ច្រើន​ទៅ​តាម​កម្មវិធី​ផ្សេង​ៗ​ដែល​អតិថិជន​ត្រូវការ​។

E&M Coffee មាន​ពីរ​សាខា គឺ​នៅ​ឈូក​មាស​ផ្លា​ហ្សា ទីតាំង​ផ្ទះ​លេខ ៦៤៣ ផ្លូវ ២០១១ រាជធានី​ភ្នំពេញ (​ម្តុំ​ផ្សារ​ពិភព​ថ្មី​ឈូក​មាស​)​។ ចំណែក​សាខា​បឹង​កេងកង មាន​អាសយដ្ឋាន​ស្ថិត​នៅផ្ទះ​លេខ ៦១ ផ្លូវ​លេខ ៥៧ សង្កាត់​បឹង​កេងកង​១ រាជធានី​ភ្នំពេញ​។ លេខ​ទូរស័ព្ទ ០១២ ២៦ ០០ ៣៥ ឬ ០១៥ ២៦ ០០ ០៥ ៕
ទស្សនា​វិ​ដេ​អូ​ខាងក្រោម​៖

​ https://www.facebook.com/emcoffee.kh/videos/552967828528686/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ