ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​​ធ្វើ​ដូច​ម្តេច​​ដើម្បី​កាត់​បន្ថយ​​ភាព​ជ្រី​វជ្រួញ​​លើ​ផ្ទៃ​​មុខ ?​

11 ឆ្នាំ មុន

ភាព​ជ្រីវ​​ជ្រួញ​លើ​ផ្ទៃ​មុខ​​ជា​ផ្នែក​មួយ​ដែល​មនុស្ស​គ្រប់​រូប​មិន​អាចចៀស​​ផុត​បាន​នៅ​ពេល​ឈាន​ចូល​ដល់​វ័យ​ចាស់ ។ ទោះ​ជា​ដូច្នេះ​ក្តី មនុស្ស​​​​មួយ​ភាគ​ធំ​​ក្នុង​សម័យ​បច្ចុប្បន្ន​បាន​ជួប​ប្រទះ​​ភាព​ជ្រី​វ​ជ្រួញ​បែបនេះ​តាំង​ពី​ឈាន​ចូល​ដល់​វ័យ​កណ្តាល​មក​​ម្ល៉េះ ។ ខាង​ក្រោម​នេះ​ជា​មធ្យោ​បាយ​មួយ​ចំ​នួន​ដែល​ប្រហែល​ជា​អាច​ជួយ​កាត់​បន្ថយ​កង្វល់​របស់​លោក​អ្នក​បាន ៖

ភាព​ជ្រីវ​​ជ្រួញ​លើ​ផ្ទៃ​មុខ​​ជា​ផ្នែក​មួយ​ដែល​មនុស្ស​គ្រប់​រូប​មិន​អាចចៀស​​ផុត​បាន​នៅ​ពេល​ឈាន​ចូល​ដល់​វ័យ​ចាស់ ។ ទោះ​ជា​ដូច្នេះ​ក្តី មនុស្ស​​​​មួយ​ភាគ​ធំ​​ក្នុង​សម័យ​បច្ចុប្បន្ន​បាន​ជួប​ប្រទះ​​ភាព​ជ្រី​វ​ជ្រួញ​បែបនេះ​តាំង​ពី​ឈាន​ចូល​ដល់​វ័យ​កណ្តាល​មក​​ម្ល៉េះ ។ ខាង​ក្រោម​នេះ​ជា​មធ្យោ​បាយ​មួយ​ចំ​នួន​ដែល​ប្រហែល​ជា​អាច​ជួយ​កាត់​បន្ថយ​កង្វល់​របស់​លោក​អ្នក​បាន ៖

១- បន្ថែម​ការ​ទទួល​ទាន​ត្រីឱ្យ​បាន​ច្រើន ៖
​ជា​ពិ​សេសត្រី​សូ​ម៉ុង​ជា​ប្រ​ភព​ដែល​សម្បូរ​​​​ប្រូ​តេអុីន និង​អា​ស៊ីដ​ខ្លាញ់​អូ​មេហ្គា-៣ ។ បណ្តា​អ្នក​ជំ​នាញ​និយាយ​ថា អា​ស៊ីដ​ខ្លាញ់​អូ​មេហ្គា​-៣មាន​នាទី​សំ​ខាន់​បំ​ផុត​ជួយ​ចិញ្ចឹម​ស្បែក​ឱ្យ​មើល​ទៅ​ភ្លឺ​ថ្លា​ ក្មេង​ជា​ងវ័យ​ កាត់​បន្ថយ​បាន​នូវ​ភាព​ជ្រី​វ​ជ្រួញ​ ។

២- ប្រើ​ប្រាស់​ឡេលាប​មុខ​ប្រ​ភេទ alpha-hydroxy acids( AHAS) ៈ
AHASមាន​សមត្ថ​ភាព​ភាព​លាង​ជម្រះ​ចោល​នូវ​​ស្រ​ទាប់​ខាង​លើ​នៃ​កោ​សិ​កា​ស្បែក​ដែល​ងាប់​ កាត់​បន្ថយ​ការ​លេច​ចេញ​ស្នាម​រន្ធ​ញើស ស្នាម​ជ្រួញ​នានា ជា​ពិ​សេស​នៅ​បរិវេណ​ក្រោម​ភ្នែកនិង​កន្ទុយ​ភ្នែក ប៉ុន្តែ​ត្រូវ​ចងចាំ​ថា ប្រើ​ប្រ​ភេទ​ឡេ AHASនេះ​ អាច​នាំឱ្យ​ស្បែក​ងាយ​នឹង​ជាំ​ខ្មៅ​ពេល​ត្រូវ​ពន្លឺ​ថ្ងៃ​ ។ ដូច្នេះ​សូម​ប្រើ​ប្រាស់​ក្រេម​ការ​ពារ​កម្ដៅថ្ងៃឱ្យ​បាន​ច្រើន​រៀង​រាល់​
ថ្ងៃ ។

៣- មិន​ត្រូវ​លុប​លាង​មុខ​ច្រើន​ដង​ពេក​ទេ ៈ
ទឹក​ម៉ា​ស៊ីន​មាន​សារ​ធាតុ​មួយ​ប្រ​ភេទ​​អាច​លា​​ង​ជម្រះ​សំណើម​និង​ប្រេង​ធម្ម​ជាតិ​របស់​ស្បែ​ក​​ដែល​មាន​តួ​នា​ទី​ប្រ​ឆាំង​នឹង​ភាព​ជ្រីវ​ជ្រួញ ។ លុប​លាង​មុខ​ញឹក​ញាប់មានន័យ​ថា ​​​លាង​វត្ថុ​ការ​ពារ​របស់​ស្បែកមុខ ។ ចូរ​ប្រើ​ប្រាស់​​​​ក្រេម​ការ​ពារ​ស្បែកមុខ​​នៅ​​ពេល​លុប​លាង​ម្តងៗ ។

៤- ប្រើ​ប្រាស់​ផលិត​ផល​ថែរក្សា​ស្បែក​មាន​ផ្ទុក​វីតា​មីន C ៈ
ការ​សិក្សា​មួយ​ចំ​នួន​បាន​រក​ឃើញ​ថា ក្រេម​ដែល​មាន​ផ្ទុក​វី​តា​មីន Cអាច​ជួយ​បង្កើន​ផលិត​កម្ម​ប្រូ​តេអុីនការ​ពារ​ស្បែក​ពី​ការ​បំ​ផ្លាញ​ដោយ​កាំ​រស្មី UVA/UVB ឈ្មោះ Collagen ។ ប្រ​ភេទ​ផលិត​ផល​ល្អ​បំ​ផុត​សម្រាប់​ថែរក្សា​ស្បែក​មិន​ឱ្យ​ជ្រីវ​​ជ្រួញ​និង​មាន​ផ្ទុក​វីតា​មីន Cគឺ​ប្រ​ភេទ​ក្រេម​ដែល​មាន​ផ្ទុក​សារ​ធាតុ L-ascorbic acid​។

៥- អនុវត្ត​វិ​ធាន​ការ​មួយ​ចំ​នួន​ដូចជា ៈ
– ចៀស​វាង​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង
– ឡេការ​ពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ​
– ពាក់​ស្បៃ​ការ​ពារ​កម្ដៅ​ថ្ងៃ​
– កុំ​ជក់​បា​រី
– ប្រើប្រភេទ​​ក្រេម​ជួយ​ឱ្យ​ស្បែក​មាន​សំណើម ៕