ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹងកម្លាំង​តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១៥​ក្នុងស្រុក​ព្រៃ​នប់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ មីនា​នេះ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​មាន​រៀបចំ​ប្រជុំ​ពង្រឹងកម្លាំង​តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១៥​ក្នុងស្រុក​ព្រៃ​នប់ និង​កម្លាំង​ជំនាញ​គ្រប់​ផ្នែក​ក្នុង​អធិការដ្ឋាន ដើម្បី​កិច្ចការ​កា​ពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ក្រោម​ការ​ចូលរួម​ពី​លោក​វរសេនីយទោរ ហួ យ៉ៃ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ មីនា​នេះ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​មាន​រៀបចំ​ប្រជុំ​ពង្រឹងកម្លាំង​តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១៥​ក្នុងស្រុក​ព្រៃ​នប់ និង​កម្លាំង​ជំនាញ​គ្រប់​ផ្នែក​ក្នុង​អធិការដ្ឋាន ដើម្បី​កិច្ចការ​កា​ពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ក្រោម​ការ​ចូលរួម​ពី​លោក​វរសេនីយទោរ ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ ។

នៅ​ក្នុង​ឱកាស​នោះ​ក្រៅពី​ការ​ពង្រឹង​វិន័យ​កងកម្លាំង​នគរបាល​លោក​អធិការ​ក៏​បាន​ផ្តល់​ជូន​សម្ភារ​ប្រើប្រាស់​ដល់​កងកម្លាំង​ក្នុង​នោះ ឈុត​សម្លៀក​បំពាក់​ជូន​កម្លាំង​អន្តរាគមន៍ ២២​នាក់​ក្នុង​ម្នាក់​ៗ​ទទួល​បាន​២​សម្រាប់ ភ្លើង​សញ្ញា​ចរាចរណ៍​ប្រើ​សម្រាប់​បំពាក់​ដល់​កម្លាំង​ចុះ​ធ្វើ​សណ្តាប់ធ្នាប់​ចរាចរណ៍​ពេល​យប់​ជូន​ដល់​ទាំង​១៥​ប៉ុស្តិ៍​ក្នុង​១​ប៉ុស្តិ៍​ៗ​ទទួល​បាន​ចំនួន​៣ ។

ឧបត្ថម្ភ​ដល់​ប្រជា​កា​ពារ​ឃុំ​ទឹកល្អក​ចំនួន​១២​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​សម្លៀក​បំពាក់​ប្រជា​កា​ពារ​ចំនួន​២​សម្រាប់ និង​វិទ្យុទាក់ទង​ចំនួន ។ នៅ​ក្នុង​ឱកាស​នោះ​ដែរ ដើម្បី​អបអរសាទរ​ទិវា​អន្តរជាតិ​៨​មីនា លោក​អធិការ​ក៏​បាន​ជូន​កាដូរ​ដល់​កម្លាំង​នគរបាល​ជានា​រី​ៗ​ចំនួន​៩​នាក់ ក្នុង​ម្នាក់​ទួល​បាន​កាដូ​១ និង​ថវិកា​១០​ម៉ឺន​រៀល ហើយ​ជាមួយ​គ្នា​នោះ​នាយ​ប៉ុស្តិ៍​ទាំង​១៥​ក៏​បាន​ជូន​កាដូ​ដល់​នាទី​ទាំង​៩​នាក់​នោះ​បន្ថែម​ទៀត ក្នុង​បរិយាកាស​សប្បាយ​រីករាយ និង​ស្និត​ស្នាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ