ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះ​តែង​ងងុយដេក ខណៈ​បើករថយន្ត​ទើប​ស្លា.ប់​បែប​នេះ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រថយន្ត ហ៊ី យ៉ា​ន់​ដាយ YUNDAI ប្រភេទ​ក្បាល​សណ្តោង ប្រហែល​ងងុយដេក មក​ដល់​ចំណុច​កើតហេតុ​បុក​នឹង​រថយន្ត​ម្ខាង​ទៀត ដែល​បើក​បញ្ច្រាសទិស​គ្នា​ខូចខាត​ខ្ទេច​មុខ…

ខេត្តសៀមរាប ៖ រថយន្ត ហ៊ី យ៉ា​ន់​ដាយ YUNDAI ប្រភេទ​ក្បាល​សណ្តោង ប្រហែល​ងងុយដេក មក​ដល់​ចំណុច​កើតហេតុ​បុក​នឹង​រថយន្ត​ម្ខាង​ទៀត ដែល​បើក​បញ្ច្រាសទិស​គ្នា​ខូចខាត​ខ្ទេច​មុខ ទាំងស្រុង បណ្តាល​ឱ្យ​ស្លាប់​អ្នកបើកបរ​កៀប​ហ្នឹង​ទ្វារ​ឡាន​ខាង​មុខ រីឯ​អ្នក​រួម​ដំណើរ​របួសស្រាល ។

ចំណែក​រថយន្ត​ម្ខាង​ទៀត​បើក​រត់គេច​ខ្លួន​បាត់​ទាំង​យប់ នេះ​បើ​តាម​សម្តី​របស់​លោក​អធិការ​ស្រុក​ជីក្រែង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​រថយន្ត​នោះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២៣​និង​០០​នាទី​យប់ ស្ថិត​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុង​ចុង​ភូមិ​ចក ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

លោក​វរសេនីយឯក សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្រុក​ជីក្រែង​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មិ​នា ឆ្នាំ​២០១៩ នេះ​ថា លោក​បាន​ទទួល​ដំណឹង​ពី​ពលរដ្ឋ​រាយការណ៍​មក​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦​រវាង​រថយន្ត និង​រថយន្ត ភ្លាម​ៗ​នោះ​លោក​បាន​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​វាស់វែង និង​ជួយ​សម្រួល​ចរាចរណ៍​កុំឱ្យ​កកស្ទះ ។ លោក​បាន​បញ្ជាក់​ថា អ្នកបើកបរ​រថយន្ត​ឈ្មោះ ហ៊ាន សា​វឿ​ន ភេទ​ប្រុស រស់នៅ​ភូមិ​កាច់​ត្រក ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ (​ស្លាប់​) និង​អ្នក​រួម​ដំណើរ (​ព្រូឡាន​) ឈ្មោះ គឿ​ត សុ​គុណ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​បឹង​ក​ន្តួ​ត ឃុំ​បឹង​ក​ន្តួ​ត​ស្រុក​ក្រគរ ខេត្តពោធិសាត់ (​របួសស្រាល​) បើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ YUNDAI ក្បាល​សណ្តោង ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A -៦៨២៩ និង​កន្ទុយ​សណ្តោង ពណ៌​ទឹកប៊ិច​ចាស់ ពាក់​ស្លាក​លេខ កំពង់ចាម ៤A-០៣៤៤ ហើយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ YUNDAI ប្រភេទ​ក្បាល​សណ្តោង​នោះ​បាន​បើក​មក​ពី​ទិស​ខាងកើត​ទៅ​លិច ។ លោក​បាន​បន្ត​ទៀត​ថា រថយន្ត​ទាំង​ពីរ​គ្រឿង​នោះ​បាន​បើកប​ញ្ជ្រា​សទិស​គ្នា​ពី​កើត ទៅ​លិច​ដល់​ចំណុច​កើតហេតុ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​បាន​ប្រហែល​ងងុយដេក​ក៏​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត​ម្ខាង​ទៀត​ដែល​មក​ពី​ទិស​ខាង​លិចទៅ​កើត​មិន​ស្គាល់​ម៉ាក ហើយ​រថយន្ត​មិន​ស្គាល់​ម៉ាក់​នោះ​បាន​បើក​គេចខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ពិនិត្យ និង​វាស់វែង​រួច​យក​វត្ថុ​តាង​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ។ ហើយ​ក្នុង​ករណី​នេះ​ស​ត្ថ​កិច្ច​យើង​កំពុងធ្វើការ​ស្រា​ជ្រាវ​រក​រថយន្ត​ម្ខាង​ទៀត ដើម្បី​កសាង​សុំ​ណុំ​រឿង​តាម​ផ្លូវច្បាប់ ។ រីឯ​អ្នក​រង​របួសស្រាល​បាន​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​ខ្លួន​វិញ​ហើយ ។ បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​បាន​ធ្វើការ​ប្រគល់​ជូន​ក្រុម​គ្រួសារ​នៅ​យប់​ថ្ងៃ​ដដែល​យក​ទៅ​ធ្វើបុណ្យ​នៅ​ភូមិ​-​ឃុំ​របស់​ខ្លួន​រួចរាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ