ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនក្រមុំរត់ចោលរោងការ ទីបំផុតនាងទៅសង្ងំលាក់ខ្លួននៅវិទ្យុមួយកន្លែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ជិត​ដល់​ថ្ងៃ​រៀប​ការ​បាន​បាត់​ខ្លួន​មិនដឹង​ដំណឹង​ធ្វើ​អោយ​ម្តាយ​ស្រែកយំ​អង្វរ​អោយ​កូន​ត្រឡប់​មក​វិញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​សារព័ត៌មាន កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៩ នៅ​ជិត​ផ្សា​របឹង​ត្របែក សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ជិត​ដល់​ថ្ងៃ​រៀប​ការ​បាន​បាត់​ខ្លួន​មិនដឹង​ដំណឹង​ធ្វើ​អោយ​ម្តាយ​ស្រែកយំ​អង្វរ​អោយ​កូន​ត្រឡប់​មក​វិញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​សារព័ត៌មាន កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៩ នៅ​ជិត​ផ្សា​របឹង​ត្របែក សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

កូនស្រី​ដែល​បាត់ឈ្មោះ អ៊ា​ង ស្រី​មុំ អាយុ​១៧​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​លក់​គ្រឿងក្រអូប​នៅ​ផ្សា​របឹង​ត្របែក ។ ចំណែក​អនាគត​ជា​គូ​ស្វាមី​ឈ្មោះ អ៊ា​ង សុខ​គា អាយុ​២៩​ឆ្នាំ ត្រូវ​បងប្អូន​ជីដូនមួយ​បង្កើត​នៅ​ស្រុក​ពាម​ជ័រ ខេត្តព្រៃវែង​។ ម្តាយ​មានឈ្មោះ ប្រាជ្ញ សា​រ៉ា​ន់ អាយុ​៤៩​ឆ្នាំ មុខរបរ​នៅ​ជាមួយ​ចិន​នៅ​ខណ្ឌទួលគោក​មានស្រុក​កំណើត​នៅ​ភូមិ​តា​ពិ​ច ឃុំ​រាក់​ជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ជា​ម្តាយ​បាន​និយាយ​ប្រាប់​ថា រូប​គាត់​មានកូន​៤​នាក់ ស្រី​២ ប្រុស​២ កូន​បងស្រី​២៧ និង​កូនស្រី​ពៅ​១៧​ឆ្នាំ​បាត់​ខ្លួន ។ ចំណែក​នារី​ដែល​បាន​បាត់​ខ្លួន​ខាងលើ​បាន​ភ្ជាប់ពាក្យ​ប្រមាណ​ជិត​មួយ​ឆ្នាំ​មក​ហើយ ដោយ​ខាង​ប្រុស​ជួន​ថ្លៃទឹកដោះ​ចំនួន​២​ពាន់​ដុល្លារ ហើយ​ខាង​ប្រុស​សុំ​យក​កូនស្រី​ទៅ​រៀប​ការ​នៅផ្ទះ​កូនប្រុស​ទៀត ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​ដែល​បាត់​ខ្លួន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ទាក់ទង​ទៅ​កូនស្រី​របស់​គាត់​ថា អោយទៅ​ផ្ទះ ដើម្បី​ថត​ដាក់​មុខ​រោងការ ហើយ​បន្ទាប់​មក​ទៀត​ទើប​កូនស្រី​របស់​គាត់​បាន​ទូរស័ព្ទ​មក​គាត់​ប្រាប់​ថា គាត់​ទៅ​រក​ការងារ​ធ្វើ​នៅ​ខេត្តកំពង់ចាម ដោយ​មិន​ទៅ​ការ​វិញ​ឡើយ​ព្រោះ​គាត់​លែង​ស្រលាញ់​គូ​ដណ្តឹង​របស់​គាត់ ព្រោះ​ដឹង​ថា គូ​ដណ្ដឹង​របស់​នាង​ដូច​មិនសូវ​ពេញ​លក្ខណៈ ។

ចំណែក​ម្តាយ និង​បងប្អូន​បាន​នាំ​គ្នា​ដើរ​រក​ដោយ​ទៅ​ផ្ទះ​ថៅកែ ដើម្បី​សួរនាំ ចំណែក​ថៅកែ​ខាងលើ​គាត់​មិនដឹង ព្រោះ​គាត់​ថា នារី​ខាងលើ​បាន​ទៅ​ផ្ទះ​បាត់​ទៅ​ហើយ ហើយ​ពួក​គាត់​មិនដឹង​ឡើយ ។ ក្រុម​គ្រួសារ​ស្ត្រី​ខាងលើ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​សង្កាត់​បឹង​ត្របែក ដើម្បី​អោយ​សមត្ថកិច្ច​ជួយរ​កកូន​របស់​គាត់​ផង​ដែរ ។បន្ទាប់​ពី​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ត្របែក​រួច នៅ​យប់​ថ្ងៃ​ទី​០៣ ខែ​មិ​នា នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ គាត់​បាន​ទៅ​បន្ទប់​ជួល​កូនច្បង​របស់​គាត់ នៅ​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ទាក់ទង​ក្រុម​អ្នក​សារព័ត៌មាន ដើម្បី​ថត​អោយ​ប្រជាពលរដ្ឋ​ជួយ​មើល ព្រមទាំង​ក្រែង​កូន​ដែល​បាត់​ខ្លួន​ខាងលើ​បាន​មើល​តាម​ទូរទស្សន៍ ឫ​តាម​ហ្វេ​ស ប៊ុ​កកូន​ត្រឡប់​មក​វិញ គាត់​ខ្លាច​សង​បណ្ណាការ​ខាង​ប្រុស ព្រោះ​ជីវភាព​គាត់​កំពុង​ជួប​ការ​ខ្វះខាត​ផង ។

ក្រោយមក​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ដដែល​បានដឹង​ថា នារី​ដែល​បាត់​ខ្លួន​ខាងលើ​បាន​ទៅ​រស់នៅ​កន្លែង​វិទ្យុ ABC ហើយ​ម្តាយ​បាន​ទៅ​ដល់​មុខ​ស្ថានីយ​វិទ្យុ​ខាងលើ​ដែរ តែ​កូន​របស់​គាត់​មិន​ចេញ​មក​ជួប​គាត់​ឡើយ ដោយ​ប្រាប់​ថា មិន​ត្រឡប់​ទៅ​ជួប​ម្តាយ​គាត់​ឡើយ ហើយ​ម្តាយ​អង្គុយ​រង់ចាំ​កូន​នៅ​មុខ​ស្ថានីយ​វិទ្យុ​រហូត ដើម្បី​រង់ចាំ​កូន​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ