ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេវតា​ទូល​ថា​គ្មាន​អ្វី​ដែល​អាច​រារាំង​សេចក្តីស្លា.ប់​បាន​ឡើយ

5 ឆ្នាំ មុន

នា​កណ្តាលរាត្រី​មាន​ទេវតា​អង្គ​១​បាន​ចូល​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មានបុណ្យ​ថា ជីវិត​សត្វលោក​នេះ​មាន​ប្រមាណ​តិច​ណាស់ កាលបើ​ជរា ព្យាធិ​នាំ​ទៅ​រក​សេចក្ដីស្លាប់​ហើយ ការ​តតាំង​ទប់ទល់​នឹង​អាជ្ញា​នេះ​ពិតជា​ពុំ​មាន​ឡើយ ។ អ្នក​ដែល​ឃើញ​ភ័យ​ចំពោះ​សេចក្ដីស្លាប់​ហើយ គួរ​ខំ​ធ្វើ​ទាន សន្សំ​បុណ្យ​កុសល​ប្រព្រឹត្ត​សុចរិត​ដើម្បី​ជូន​ដំណើរ​ជីវិត​របស់​ខ្លួន​ទៅ​រក​សេចក្តីសុខ​នៅ​វាលវដ្តសង្សារ ។…

នា​កណ្តាលរាត្រី​មាន​ទេវតា​អង្គ​១​បាន​ចូល​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មានបុណ្យ​ថា ជីវិត​សត្វលោក​នេះ​មាន​ប្រមាណ​តិច​ណាស់ កាលបើ​ជរា ព្យាធិ​នាំ​ទៅ​រក​សេចក្ដីស្លាប់​ហើយ ការ​តតាំង​ទប់ទល់​នឹង​អាជ្ញា​នេះ​ពិតជា​ពុំ​មាន​ឡើយ ។

អ្នក​ដែល​ឃើញ​ភ័យ​ចំពោះ​សេចក្ដីស្លាប់​ហើយ គួរ​ខំ​ធ្វើ​ទាន សន្សំ​បុណ្យ​កុសល​ប្រព្រឹត្ត​សុចរិត​ដើម្បី​ជូន​ដំណើរ​ជីវិត​របស់​ខ្លួន​ទៅ​រក​សេចក្តីសុខ​នៅ​វាលវដ្តសង្សារ ។

គ្រានោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​តប​នឹង​ពាក្យ​ទេវតា​ថា ម្នាល​ទេវតា​សត្វលោក​ណា​រស់នៅ​ដោយ​សេចក្តី​ប្រមាទ សត្វលោក​នោះ​នឹង​រង​ទុក្ខ​គ្មាន​ទីបំផុត​ឡើយ​ ។

បើ​ចង់បាន​សុខ​ក្នុង​ជីវិត​លុះណាតែ​បុគ្គល​សម្លឹង​ឃើញ​សេចក្ដីស្លាប់ ស្គាល់​ពី​ក្តី​វិនាស​នៃ​ជីវិត ហើយ​លះបង់​នូវ​លោកាមិស​ទាំងឡាយ គឺ​មិន​ត្រូវ​ជាប់ជំពាក់​ពេក​ទេ ហ្នឹងហើយ​ជា​សេចក្តីសុខ​របស់​មនុស្ស ។