ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​បរទេស​ម្នាក់​ធ្វើ​ឲ្យ​គេ​ផ្អើល​ពេញ​ផ្លូវ​…៤០០​ដុល្លារ​ចប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​ស្រវឹងស្រា ហើយ​អត់​ចង់​គិតលុយ​អោយ​ម្ចាស់​ហាង​ក៏​ដើរ​ចេញ​មក​ក្រៅ​មេការ​ស្រី​មក​តាម​ទារ​លុយ​បាន​វ៉ៃ​២​ទៅ​៣​ដៃ បណ្តាល​អោយ​រង​របួសស្រាល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១៣៦​កែង​ផ្លូវ​១៣…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​ស្រវឹងស្រា ហើយ​អត់​ចង់​គិតលុយ​អោយ​ម្ចាស់​ហាង​ក៏​ដើរ​ចេញ​មក​ក្រៅ​មេការ​ស្រី​មក​តាម​ទារ​លុយ​បាន​វ៉ៃ​២​ទៅ​៣​ដៃ បណ្តាល​អោយ​រង​របួសស្រាល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១៣៦​កែង​ផ្លូវ​១៣ នៅ​ចំណុច​ម្តុំ​ផ្សារ​កណ្តាល​បារ​បារាំង​ច្រើន​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​មិន​ស្គាល់​អត្តសញ្ញាណ វ័យ​ជាង​៥០​ឆ្នាំ បាន​ចូល​ទៅ​ផឹក​នឹង​រាំ​លេង នៅ​ហាង​បាត់​តា​ផ្លា​យ លុះ​ពេល​ដែល​គាត់​ស្រវឹងស្រា​ក៏​ស្រាប់តែ​គាត់​រករឿង​គេ និង​អត់​ចង់​គិតលុយ​អោយ​ថ្លៃ​ស្រា រួច​អុកឡុក​គេ​ទៀត ខណៈ​ពេល​ដែល​គាត់​ដើរ​ចេញ​មក​ក្រៅ​មេការ​ម្ចាស់​ហាង​រត់​ចេញ​មក​តាម រួច​អោយ​គាត់​គិតលុយ ក៏​ស្រាប់តែ​ជនជាតិ​បរទេស​នោះ​វ៉ៃ​ទៅ​លើ​គាត់​២​ទៅ​៣​ដៃ បណ្តាល​អោយ​រង​របួស​តិចតួច ចំណែកឯ​ជនជាតិ​បរទេស​នោះ​មានការ​ប្រតាយប្រតប់​ទើប​ធ្វើ​អោយរ​ហែក​អាវ ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​បាន​និយាយ​ថា ស្រី​ៗ​នឹង​នារី​ភេទ​ទី​៣​ដែល​ធ្វើការ​នៅ​ផ្លូវ​១៣៦​នោះ គឺរ​ញ៉េ​រ​ញៃ​ពេញ​តែ​ពេញ​ផ្លូវ ដែល​មានរឿង​ហេតុ​ម្តង​ៗ​គឺ​នាំ​គ្នា​ព្រួត​ធ្វើបាប​ជនជាតិ​បរទេស​ណាស់ ។

ក្រោយ​ពេល​កើតហេតុ​ជនជាតិ​បរ​ទេ​សុខចិត្ត​សង​ថ្លៃ​ជំងឺ​ចិត្ត​ចំនួន​៤០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ