គ្មាន​កិច្ចព្រមព្រៀង​ត្រូវ​ចុះហត្ថលេខា ឡើយរវាង​ត្រាំ​និង​គី​ម​…!


សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ក្រោយបញ្ចប់​ការ​ពិភាក្សា​គ្នា សេត​វិមាន​ថ្លែង​ កាលពី​ថ្ងៃ​ទី​២៨​ កុម្ភៈ​ថា ពុំ​មាន​កិច្ចព្រមព្រៀង​ណាមួយ​ ត្រូវ​បាន​ចុះហត្ថលេខា​ឡើយ នា​ដំណាក់កាល​នេះ​រវាង​លោក​ដូ​ណា​ល់​ត្រាំ​និង​លោក​គី​ម​ជុង​អ៊ុ​ន ក្នុង​ការ​ជួប​គ្នា​កំពូល​នៅ​ក្រុង​ហាណូយ តែ​ក្រុមការងារ​របស់​ប្រទេស​ទាំង​២ មាន​បំណង​ជួប​គ្នា​នា​ពេល​ខាង​មុខ​ទៀត​។ ទោះបី​យ៉ាងណា​ការ​ជួប​គ្នា​ទាំងនោះ អាច​ឲ្យ​មានការ​ពិភាក្សា​គ្នា យ៉ាង​ល្អ​បំផុត និង​ស្ថាបនា ។

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី​SARAH SANDERS​ថ្លែង​ថា មេដឹកនាំ​ទាំង​២​បាន​លើក​ពី​មធ្យោបាយ​ផ្សេង​ៗ ដើម្បី​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ទៅ​មុខ នៃ​ការ​រំសាយ​នុយក្លេអ៊ែរ ព្រមទាំង​ទស្សនវិស័យ​នានា ផ្ដោត​លើ​សេដ្ឋកិច្ច​។ លោកស្រី​បន្ត​ថា​ពុំ​មាន​កិច្ចព្រមព្រៀង​ណាមួយ​ឡើយ​ក្នុង​ដំណាក់កាល​នេះ ប៉ុន្តែ​ក្រុម​របស់​មេដឹកនាំ​ទាំង​២ មានការ​អត់ធ្មត់​ហើយនឹង​ជួប​គ្នា​ជា​ថ្មី​នា​ពេល​ខាង​មុខ​។ លោក​ត្រាំ​ត្រូវធ្វើ​សន្និសីទ​សារ ព័ត៌ មាន​មួយ​នា​វេលា​ម៉ោង​៧​ម៉ោង​សកល ជាមួយ ជិត​២​ម៉ោង​មុន​ការ​គ្រោងទុក​ពី​ដំបូង​ ។

ក្នុង​ការ​ជួប​គ្នា​កំពូល​លើក​ទី​២​នេះ លោក​គី​ម​ជុង​អ៊ុ​ន​ថ្លែង​នា​ថ្ងៃ​ទី​២៨​កុម្ភៈ​ថា លោក​ត្រៀម​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ បើ​េ​មិន​ដូច្នោះ​ទេ​លោក​ពុំ​មក​កាន់​ក្រុង​ហាណូយ ដើម្បី​ជួប​ជាមួយ​លោក​ត្រាំ​នោះ​ទេ​។ លោក​ថា​លោក​ត្រាំ​និង​រូប​លោក​ទើប​ពិភាក្សា​គ្នា​ពី​បណ្ដា​វិធានការ​ជាក់ស្ដែង​នានា​។មាន​ប្រតិកម្ម​តប​ចំ​ពេ​ាះ​ពាក្យពេចន៍​របស់​លោក​គី​ម ដែល​លោក​អង្គុយ​ទល់មុខ​គ្នា​នៅ​តុ​សន្និសីទ លោក​ត្រាំ​គូសបញ្ជាក់​ថា ពិត​ណាស់​នោះ​ជា​ចម្លើយ​ដ៏​ប្រសើរ​ដែល​លោក​អ្នក​ពុំ​ធ្លាប់​បាន​ស្ដាប់​សោះ​។

នា​ថ្ងៃ​ទី​២​នៃ​ការ​ពិភាក្សា​គ្នា​នៅ​ក្រុង​ហាណូយ លោក​គី​ម​និង​លោក​ត្រាំ នា​ថ្ងៃ​ទី​២៨​កុម្ភៈ​ផ្ដោត​លើ​ឆ​ន្ទះ​ដ៏​ល្អ​សំដៅ​កែ​លម្អ​ទំនាក់ទំនង​រវាង​ក្រុង​ព្យុ​ង​យ៉ាង​និង​ក្រុង​វ៉ា​សិ​ុ​ន​តោន និង​ពី​ការ​បោះ​ជំហាន​ទៅ​មុខ លើ​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។ ពេល​ពិភាក្សា​គ្នា​នា​ថ្ងៃ​ទី​២ លោក​ត្រាំ​ផ្ដោត​លើ​ភាព​ចាំបាច់​មិន​ប្រញាប់​ញា​ល់​និយាយ​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​ឡើយ​។ លោក​ថា​ខ្ញុំ​ធ្លាប់​និយាយ​តាំងពី​ដើម​ទី​មក​ថា ភាព​ឆាប់រហ័ស​មិន​សំខាន់​សម្រាប់​ខ្ញុំ​ឡើយ ហើយ​លោក​បញ្ជាក់​ថា លោក​ចង់​ឲ្យ​សម្រេច​បាន​កិច្ចព្រមព្រៀង​ដ៏​ល្អ​មួយ​។ លោក​បន្ត​ថា​លោក​អបអរ​ចំពោះ​ការ​ឈប់​សាកល្បង​នុយក្លេអ៊ែរ​និង​បាលី​ស្ទិ​ក​របស់​ក្រុង​ព្យុ​ង​យ៉ាង ដោយ​ពុំ​មានការ​បាញ់​មី​សី​ុ​ល​ចាប់តាំងពី​ដំណាច់ឆ្នាំ​២០១៧​មក​។

ពេល​សួរ​ពី​ទំំ​នុ​ក​ចិត្ត​របស់​លោក ចំពោះ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ លោក​គី​ម​អះអាង​ថា វា​ប្រញាប់ប្រញាល់​ពេក​ដើម្បី​និយាយ​ពី​រឿង​នោះ​។ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​ថា​ខ្ញុំ​មាន​សុទិដ្ឋិនិយម​។ ខ្ញុំ​មាន​អារម្មណ៍​ថា​យើង​នឹង​សម្រេច​បាន​លទ្ធផល​ដ៏​ល្អ​នានា​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក​ត្រាំ​អះអាង​ថា​ការ​ទាមទារ​របស់​លោក​គី​ម​ជុង​អ៊ុ​ន ឲ្យ​លុប​ចោល​ទាំងស្រុង​ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​លោក រារាំង​ដល់​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ពេល​ជួប​គ្នា​កំពូល​នោះ​។ លោក​ត្រាំ​ថា លោក​គី​ម​ចង់​ឲ្យ​លុប​ចោល​ទាំងស្រុង​ទណ្ឌកម្ម តែ​យើង​ពុំ​ទទួលយក ។

លោក​ដូ​ណា​ល់​ត្រាំ​និង​លោក​គី​ម​ជុង​អ៊ុ​ន​ចាប់ផ្ដើម​ការ​ជួប​គ្នា​កំពូល​លើក​ទី​២ តាម​រយៈ​ការ​ចាប់ដៃ​គ្នា យ៉ាង​ជិត​ស្និទ្ធ​រាក់ទាក់​កាលពី​យប់​ថ្ងៃ​ទី​២៧​កុម្ភៈ​នៅ​ក្រុង​ហាណូយ ហើយ​មេដឹកនាំ​ទាំង​២​សម្ដែង​សុទិដ្ឋិនិយម លើ​លទ្ធភាព​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ​ថែម​ទៀត ជាង​ការ​ជួប​គ្នា​នៅ​សិង្ហ​បុរី​។ ក្រោយ​ការ​ជួប​គ្នា​នា​ថ្ងៃ​ទី​មួយ​នោះ សេត​វិមាន​រាយការណ៍​ថា លោក​ត្រាំ​លើក​ពី​ការ​ចរចា​ដ៏​ល្អ​បំផុត ជាមួយ​ជន​លេខ​មួយ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​។

សេត​វិមាន​បញ្ជាក់​ថា មេដឹកនាំ​ទាំង​២​នឹង​ចូលរួម ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួម​មួយ​នា​ថ្ងៃ​ទី​២៨​កុម្ភៈ បន្ទាប់​ពី​ការ​ជួប​គ្នា​កំពូល​របស់​ពួក​គេ​នៅ​រដ្ឋធានី​វៀតណាម​។ តាម​TWITTER​លោក​ត្រាំ​បាន​សរសេរ ក្រោយ​បញ្ចប់​ការ​ជួប​គ្នា​ថ្ងៃ​ទី​មួយ​ថា នោះ​ជា​ការ​ជួប​គ្នា​និង​ការ​រួម​តុ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា ដ៏​ល្អ​ប្រសើរ​បំផុត​ជាមួយ​លោក​គី​ម​នៅ​ក្រុង​ហាណូយ​។ យោង​តាម​សេត​វិមាន​ថា លោក​ត្រាំ​និង​លោក​គី​មនា​ថ្ងៃ​ទី​២៨​កុម្ភៈ​ត្រូវ​ជួប​ទល់មុខ​គ្នា​រយៈពេល​៤៥​នាទី បន្ទាប់​មក​មាន​កិច្ចប្រជុំ​បើក​ទូលាយ​របស់​បណ្ដា​ទីប្រឹក្សា​របស់​មេដឹកនាំ​ទាំង​២​។

លោក​ត្រាំ​ញញឹម​ពព្រាយ​ពេល​ចាប់ដៃ​ជាមួយ​លោក​គី​ម នៅ​សណ្ឋាគារ​METROPOLE ក្រុង​ហា​ណួ​យ ដោយ​និយាយ​ថា​លោក​ពេញចិត្ត ចំពោះ​ការ​វិវត្តន៍​នៃ​សភាពការណ៍ ចាប់តាំងពី​ការ​ជួប​គ្នា​លើក​មុន​មក​។ ចំណែក​លោក​គី​ម​វិញ​បាន​សន្យា​ធ្វើ្វ​ើ​អ្វី​គ្រប់យ៉ាង​តាម​ដែល​លោក​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​ការ​ចរចា​គ្នា​សម្រេច​បាន​ជោគជ័យ​តែ​លោក​មិន​បញ្ជាក់​ពី​ទិស​ដៅ​ច្បាស់លាស់​មួយ​ឡើយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ