ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​មេការ​ល្បី​រន្ទឺ​ជួញដូរ​មនុស្ស​​​យូរ​ឆ្នាំ​នៅ​ក្រុង​តា​ខ្មៅ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ប្រតិបត្តិ​ការណ៍​ដ៏​ក្តៅ​គគុក​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​ត្រេកអរ​យ៉ាង​ខ្លាំង បន្ទាប់​ពីនគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​បង្ក្រាប​ករណី​សញ្ចរ​កម្ម​សង្គ្រោះ​ជន​រង​គ្រោះ​៦​នាក់ និង​ឃាត់ខ្លួន​មេការ​ម្នាក់​ដែល​កំពុង​ល្បី​រន្ទឺ​ខាង​រកស៊ី​ជួញដូរ​មនុស្ស​យូរ​ឆ្នាំ​ណាស់​មក​ហើយ​។ ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែកុម្ភៈ…

ខេត្តកណ្តាល ៖ ប្រតិបត្តិ​ការណ៍​ដ៏​ក្តៅ​គគុក​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​ត្រេកអរ​យ៉ាង​ខ្លាំង បន្ទាប់​ពីនគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​បង្ក្រាប​ករណី​សញ្ចរ​កម្ម​សង្គ្រោះ​ជន​រង​គ្រោះ​៦​នាក់ និង​ឃាត់ខ្លួន​មេការ​ម្នាក់​ដែល​កំពុង​ល្បី​រន្ទឺ​ខាង​រកស៊ី​ជួញដូរ​មនុស្ស​យូរ​ឆ្នាំ​ណាស់​មក​ហើយ​។ ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ សំណាក់​យីហោ សុខ វិសាល ផ្លូវ​លេខ​១១០B ភូមិ​ថ្មី​២ សង្កា​ក់តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

ជនសង្ស័យ​ជា​មេការ​ល្បី​រន្ទឺ​ខាងលើ​ឈ្មោះ ទូច ចាន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ហៅ​ក្រៅ​ក្រពុំ​ឈូក មាន​ទីលំនៅ​បច្ចុប្បន្ន​នៅផ្ទះ​ជួល​ក្នុងភូមិ​ថ្មី​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​មាន​ទីលំនៅ​កំណើត​នៅ​ភូមិ​អង្គ​បាន ឃុំ​អង្គ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម ចំណែក​ជន​រង​គ្រោះ​១-​ឈ្មោះ លី​ហួ អនីតិជន ២-​ឈ្មោះ ម៉ៅ រក្សា ៣-​ឈ្មោះ សៀង គា ៤-​ឈ្មោះ ធី ចាន់​លី​ណា ៥-​ឈ្មោះ មុន ល​ក្ខិ​ណា និង​៦-​ឈ្មោះ ពេជ្រ រតនា​។

តាម​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បានឱ្យ​ដឹង​ថា ដោយ​មាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ថា មាន​មេការ​ម្នាក់​បាន​នាំ​ស្រី​ៗ​ជា​ច្រើន​នាក់​ទៅ​ផ្ទះសំណាក់ វី​សាល ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ភ្លាម​នោះ​លោក រស់ សា​វិ​ន ប្រធាន​ការិយាល័យ​ការ​ជួញដូរ​មនុស្ស សហ​ការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​ធ្វើការ​ឆែកឆេរ ស្រាប់តែ ឃើញ​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់ ដូចដែល​ពលរដ្ឋ​បាន​រាយការណ៍​មក​ពិតមែន ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ខេត្ត ចំណែក​ជន​រង​គ្រោះ ទាំង​៦​នាក់ បាន​នាំ​មក​កា​រិ​យា​ជំនាញ​ខេត្ត ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​អង្គការ​មេត្រី​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ