ជួយ​អេះ​ផង !


រាប់​ឆ្នាំ​មក​ហើយ​…​ពី​មុន​មក​ច្រក​ទ្វារ​អូ​យ៉ា​ដាវ​ព្រំដែន​កម្ពុជា​-​វៀតណាម​…​ជា​ច្រក​ទ្វារ​ចេញ​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ ។ ប៉ុន្តែ​តាំង​តែ​ពី​ធ្វើក​មេប៉េ​អឹ​ម​ខេត្ត​មក​…​ច្រក​ទ្វារ​អូ​យ៉ា​ដាវ​ស្ងាត់ឈឹង​…​អត់​មាន​ឈ្មួញ​ថ្លើម​ពាស​មេឃ​ណា​…​ហ៊ាន​ប្រថុយ​ដឹកឈើ​ចេញ​ទៀត​ទេ​…​ធ្វើ​ឱ្យ​សមត្ថកិច្ច​ច្រក​ទ្វារ​ដែល​សើម​មាត់​រាល់ថ្ងៃ​…​ស្ងួត​រក​ទឹកមាត់​លេប​លែង​បាន​តែ​ម្រ៉​ង​…​អាណិត​ណាស់​ម្ចាស់​ថ្លៃ ។

ឥឡូវនេះ​…​វា​ទៅ​មានសំណាង​ច្រក​ទ្វារ​ទ្វេភាគី​ឈ្មោះ «​ដាក់​ដាំ​» ឯណោះ​ទៅ​វិញ​…​ដែល​មួយ​ថ្ងៃ​ៗ​មាន​ឈើ​ខ្លះ​ថា​រាប់​សិប​ឡាន​…​ខ្លះ​ថា​រាប់រយ​ឡាន​តូច​ៗ​ដូច​ស្រមោច ។

តាម​ដំណឹង​ផ្លោង​មក​ថា​…​វា​គ្រាន់តែ​ដូរ​ទីតាំង​ដូរ​រូបភាព​ពី​ឡាន​យក្ស​មក​ឡាន​តូច​ៗ…​ឯ​អា​រឿង​ដឹកឈើ​កាប់​ឈើ​…​វា​មិន​បាត់​ទេ វា​មិន​ទាន់​ស្ងាត់​ទេ​…​ទោះបី​ឮ​ថា​មាន​ប៉េ​អឹ​ម​ចុះ​ទៅ​កំចាត់​ក៏​ដោយ​…​ព្រោះ​ចុះ​ទៅ​អេះ​មិន​ចំ​កន្លែង​រមាស់ ។ ជួនកាល​ទៅ​អេះ​ចំ​ដែរ​…​តែ​អេះ​សើ​ៗ…​រមាស់​នៅ​តែ​មាន​ដដែល​…​គ្រាន់បើ​ជាង​មិន​អេះ ។

ដើម្បី​កុំឱ្យ​វា​ក្លាយជា​ស្រែង​…​កុំឱ្យ​វា​ដុះ​ស្លែ​ដូច​ច្រក​ទ្វារ​អូ​យ៉ា​ដាវ​ដូច​កាលពី​អតីត​…​សូម​ជួយ​អេះ​បន្តិច​ទៅ​ចុះ​…​ព្រោះ​ឃើញ​មេ​ច្រក​ទ្វារ​ទីនោះ​ដូច​អត់​មាន​ក្រចក​ទេ​…​អង្គុយ​រាប់​…​តែ​ម្តង​…​េ​ហ ! េ​ហ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ