ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​ភ្លើង​​​ធ្លាក់​ផ្លូវ​​ជា​លើក​ទី​​​​​13​​​​​នៅ​ប្រទេស​ថៃ​​

10 ឆ្នាំ មុន

ទីភ្នាក់ងារ​​សារ​ព័ត៌​មាន​ក្នុង​ប្រទេស​​ថៃ​​បាន​​ផ្សាយ​ថា​​ រថ​ភ្លើង​​​​មួយ​ខ្សែ​​​​បាន​បើក​ធ្លាក់​ផ្លូវ​​​នៅ​​ចន្លោះ​​រវាង​​​ស្ថានីយ​រថភ្លើង​​បានពីន-​កេងលួង ស្ថិត​​ក្នុង​ស្រុក​ឡុង ខេត្ត​ប្រែ ប្រទេស​ថៃ​កាល​ពី​យប់​​​ថ្ងៃ​​ទី​៥ កញ្ញា​ ។​ក្រោយ​ពេល​កើត​េហតុ​​ ​មន្ត្រី​ជំនាញ​​​ផ្នែក​រថ​ភ្លើង​បាន​ឆ្ពោះ​ទៅ​ចំណុច​កើត​ហេតុ​​​ជួយ​សង្គ្រោះ​ ​មនុស្ស​និង​ជួស​ជុល​​ផ្លូវ​ ព្រោះ​មាន​អ្នក​ដំណើរ​​ត្រូវ​ជាប់​គាំង​​​លើ​រថ​​ភ្លើង​​ មាន​ជាតិ​ថៃ និង​

ទីភ្នាក់ងារ​​សារ​ព័ត៌​មាន​ក្នុង​ប្រទេស​​ថៃ​​បាន​​ផ្សាយ​ថា​​ រថ​ភ្លើង​​​​មួយ​ខ្សែ​​​​បាន​បើក​ធ្លាក់​ផ្លូវ​​​នៅ​​ចន្លោះ​​រវាង​​​ស្ថានីយ​រថភ្លើង​​បានពីន-​កេងលួង ស្ថិត​​ក្នុង​ស្រុក​ឡុង ខេត្ត​ប្រែ ប្រទេស​ថៃ​កាល​ពី​យប់​​​ថ្ងៃ​​ទី​៥ កញ្ញា​ ។​ក្រោយ​ពេល​កើត​េហតុ​​ ​មន្ត្រី​ជំនាញ​​​ផ្នែក​រថ​ភ្លើង​បាន​ឆ្ពោះ​ទៅ​ចំណុច​កើត​ហេតុ​​​ជួយ​សង្គ្រោះ​ ​មនុស្ស​និង​ជួស​ជុល​​ផ្លូវ​ ព្រោះ​មាន​អ្នក​ដំណើរ​​ត្រូវ​ជាប់​គាំង​​​លើ​រថ​​ភ្លើង​​ មាន​ជាតិ​ថៃ និង​បរទេស​​ចំនួន​ជាង​២០០​នាក់​​ ​។

​ទាក់​ទិន​នឹង​ហេតុ​ការណ៍​ខាងលើ ​​មិន​បាន​បណ្តាល​​ឱ្យ​អ្នក​ដំណើរ​​ណា​ម្នាក់​ស្លាប់ ឬ​រង​របួស​ឡើយ ។ ​​បច្ចុប្បន្ន​អាជ្ញាធរ​​​កំពុង​ជួស​ជុល​ផ្លូវ​​ រួច​បាន​​ផ្តល់​សេវាកម្ម​​​​ជា​ធម្មតា​ឡើង​វិញ​​នៅ​វេលា​ម៉ោង​​៩​ព្រឹក​​ ថ្ងៃ​ទី​៦​ កញ្ញា ។ ​ហេតុ​ការណ៍​​​រថ​ភ្លើង​ធ្លាក់​ផ្លូវ​ បាន​កើតឡើង​ជា​លើក​ទី​​១៣​​​ ក្នុង​រយៈមួយ​ឆ្នាំ​​​​នៅ​ភាគ​ខាង​ជើង​​​​ប្រទេស​ថៃ​​​​​​ ៕