ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ទិញ​-​លក់​គ្រឿង​ប្លា​ទី​ន​នាំ​កូន​ទៅ​មន្ទីរពេទ្យ​…​លុះ​មក​ដល់​ផ្ទះ​វិញ​ផ្អើល​ឆោឡោ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រុម​ជនសង្ស័យ​ចូល​គាស់​ផ្ទះ​អាជីវករ​រកស៊ី​ទិញ​-​លក់​គ្រឿង​ប្លា​ទី​ន នៅ​ផ្សារ​កំពង់ត្របែក យក​អស់ទ្រព្យ​សម្បត្តិ​ជា​ច្រើន ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​នាំ​គ្នា​ជូន​កូន​ទៅ​មន្ទីរពេទ្យ​អស់​។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ចន្លោះ​ម៉ោង​១២​ថ្ងៃត្រង់​ដល់​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​កំពង់ត្របែក…

ខេត្តព្រៃវែង ៖ ក្រុម​ជនសង្ស័យ​ចូល​គាស់​ផ្ទះ​អាជីវករ​រកស៊ី​ទិញ​-​លក់​គ្រឿង​ប្លា​ទី​ន នៅ​ផ្សារ​កំពង់ត្របែក យក​អស់ទ្រព្យ​សម្បត្តិ​ជា​ច្រើន ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​នាំ​គ្នា​ជូន​កូន​ទៅ​មន្ទីរពេទ្យ​អស់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ចន្លោះ​ម៉ោង​១២​ថ្ងៃត្រង់​ដល់​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​កំពង់ត្របែក ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ ឯក បូ​រី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​អាជីវករ​រកស៊ី​ទិញ​-​លក់​គ្រឿង​ប្លា​ទី​ន​នៅ​ផ្សារ​កំពង់ត្របែក មានទីលំនៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ កូន​របស់​ម្ចាស់ផ្ទះ​ឈឺ ហើយ​ឪពុក​ម្តាយ​ក៏​បាន​នាំ​កូន​ទៅ​កាន់​មន្ទីរពេទ្យ​ស្រុក ដើម្បី​អោយ​គ្រូពេទ្យ​ពិនិត្យ​និង​ព្យាបាល លុះ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ក៏​ស្រាប់តែ​ឃើញ​ផ្ទះ​ត្រូវ​ជនសង្ស័យ​គាស់​ទម្លាយ​ទ្វារ​ខូច​អស់ ហើយ​នៅ​ខាងក្នុង​ផ្ទះ​ត្រូវ​រើ​កកាយ​គ្រប់​ទីកន្លែង សូ​ម្បី​តែ​ទូដែក​ទុក​លុយ​និង​គ្រឿងអលង្ការ ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​គាស់​ខូច​ខ្ទេចខ្ទី​អស់​ដែរ​។

បើ​តាម​ការ​អះអាង​របស់​ម្ចាស់ផ្ទះ​ដែល​រង​គ្រោះ​បានឱ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​ប្រមូល​យក​ទៅ​រួម​មាន ប្លា​ទី​ន​ចំនួន​២៥​តម្លឹង មាស​១​ជី និង​លុយ​ចំនួន​២​លាន​រៀល ក្រៅពី​នោះ​គឺ​ខូចខាត​ទ្វារផ្ទះ ទ្វារ​បន្ទប់ និង​របស់របរ​មួយ​ចំនួន​ផង​ដែរ​។

ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ និង​ស្វែងរក​ពន្លឺ​
ឈាន​ទៅ​កំណត់​មុខសញ្ញា​ជនសង្ស័យ ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ