ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើស្រែ​នឹង​ទឹក ធ្វើសឹក​នឹង​បាយ កងកម្លាំង​ទ័ព​ត្រូវ​តែ​ផ្គត់​ផ្គង​ស្បៀង​ឱ្យ​បាន​គ្រប់គ្រាន់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ពង្រឹង​បន្ថែម​ផែនការ​ប្រចាំខែ​ផ្គត់​ផ្គង​ស្បៀងអាហារ ត្រី​សាច់ គ្រប់​ប្រភេទ ​និង​គ្រឿងទេស ដល់​កងកម្លាំង​ទ័ព​គ្រប់​បណ្តា​អង្គភាព​ទាំង​២៣​អង្គភាព មាន​ខេត្តពោធិ៍សាត់​បាត់ដំបង បន្ទាយ​មាន​ជ័យ និង​ប៉ៃលិន បណ្តា​កងពល​ចំណុះ​ឲ្យ​យោធភូមិ​ភាគ​ទី​៥​បាន​ប្រជុំ​ត្រៀម​បន្ត​ទិស​ដៅ​ឆ្នាំ​២០១៩​នេះ…

ខេត្តបាត់ដំបង​៖ ពង្រឹង​បន្ថែម​ផែនការ​ប្រចាំខែ​ផ្គត់​ផ្គង​ស្បៀងអាហារ ត្រី​សាច់ គ្រប់​ប្រភេទ ​និង​គ្រឿងទេស ដល់​កងកម្លាំង​ទ័ព​គ្រប់​បណ្តា​អង្គភាព​ទាំង​២៣​អង្គភាព មាន​ខេត្តពោធិ៍សាត់​បាត់ដំបង បន្ទាយ​មាន​ជ័យ និង​ប៉ៃលិន បណ្តា​កងពល​ចំណុះ​ឲ្យ​យោធភូមិ​ភាគ​ទី​៥​បាន​ប្រជុំ​ត្រៀម​បន្ត​ទិស​ដៅ​ឆ្នាំ​២០១៩​នេះ ជា​បន្ត​ទៅ​ទៀត ក្រោម​អធិបតី​លោក​ឧត្តមសេនីយ៍ទោ​ខាត់ ជន់ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ ដោយ​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ង​ សុវណ្ណ នាយករង នាយកដ្ឋាន​ផ្គត់​ផ្គង​ស្បៀង​ក្រសួងការពារជាតិ ប្រចាំ​តំបន់​១​នៅ​ក្នុង​សាល​ប្រជុំ របស់​យោធភូមិ​ភាគ​ទី​៥ វេលា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​ដោយ​មាន​សមាសភាព​ចូលរួម​គ្រប់​បណ្តា​អង្គភាព​ចំនួន​៥៥​នាក់ ។

លោក​ឧត្តមសេនីយ៍ត្រី​ដួង សុខ សា​រិ​ន នាយការិយាល័យ​ទី​៤ បាន​មាន​មតិ​ស្វាគមន៍ និង​រាយការណ៍​អំពី​ការ​ផ្គត់ផ្គង់​កន្លង​មក​គឺ​ធានា​បាន​ទាំង​ការ​ហូប​ចុក ជម្រក​ស្នាក់​នៅ ផ្ទះបាយ​សម្លៀក​បំពាក់ ព្រមទាំង​គ្រឿង​បរិក្ខា​ទ័ព​ផ្សេង​ៗ​ទៀត ដែល​អាច​ឲ្យ​កម្លាំង​ទ័ព​យើង​មាន​សុខភាព​និង​គុណភាព​បាន​យ៉ាង​ល្អ​ប្រសើរ ។

បន្ទាប់​ពី​គ្រប់​តាម​បណ្តា​អង្គភាព​ទាំង​២៣​បាន​រាយការណ៍​បន្ថែម លើក​ឡើង​ពី​ចំណុច​ខ្វះខាត និង​ចំណុច​ទទួលយក​បាន​គ្រប់​អង្គភាព​រួច​មក​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ង សុវណ្ណ នាយករង នាយកដ្ឋាន​ផ្គត់ផ្គង់​ស្បៀង​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា ក្រសួងការពារជាតិ​បាន​ទំនុកបំរុង​ត្រៀម​ជា​បន្ត​ទៅ​ទៀត​សម្រាប់​ពេល​ខាង​មុខ​ដោយ​បូក​ផ្សំ និង​ថវិកា របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​តែងតែ​ជួយ​បន្ថែម​ទៀត​លើ​ការងារ​ចិញ្ចឹម​ទ័ព​កន្លង​មកនេះ ហើយ​បាន​តាមដាន​ជា​ប្រចាំ​ក្នុង​ផ្នែក​ជីវភាព​ជម្រក​រស់នៅ​ប្រចាំ​ថ្ងៃ និង​ការ​ថែទាំ​សុខភាព មិន​ឲ្យ​កម្លាំង​ទ័ព​ជួប​ការ​លំបាក​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ