ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​គំនុំ​ទើប​មួយ​គ្រួសារ​ត្រូវ​…​រយះ​ក្បាល និង​ដៃ(មានវីដេអូ)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ មនុស្ស​៣​នាក់​នៅ​ក្នុង​គ្រួសារ​មួយ​មាន​ប្ដី​ប្រពន្ធ និង​កូនប្រុស​បាន​រង​របួស​បែកក្បាល​យ៉ាងដំណំ ដោយសារ​តែ​យុវជន​ស្ទាវ​ម្នាក់​វាយ​នឹង​ដែក ដោយ​ចោទប្រកាន់​គ្មាន​ភស្តុ​តាង​ថា ជន​រង​គ្រោះ​ខាងលើ​លួច​កូន​ទា​របស់​ខ្លួន​អស់​ជា​ច្រើន​ក្បាល ។ ក្រោយ​ពី​មានការ​សង្ស័យ​បែប​នេះ​ជន​ស្ទាវ​ខាងលើ​បាន​ចងគំនុំ​ក្នុង​ចិត្ត​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​យ៉ាង​ខ្លាំង លុះ​ពេល​ផឹកស្រា​ស្រវឹង​បាន​ជួប​ជន​រង​គ្រោះ​ក៏​បាន​វាយ​មិន​ប្រណី…

ខេត្តកណ្ដាល ៖ មនុស្ស​៣​នាក់​នៅ​ក្នុង​គ្រួសារ​មួយ​មាន​ប្ដី​ប្រពន្ធ និង​កូនប្រុស​បាន​រង​របួស​បែកក្បាល​យ៉ាងដំណំ ដោយសារ​តែ​យុវជន​ស្ទាវ​ម្នាក់​វាយ​នឹង​ដែក ដោយ​ចោទប្រកាន់​គ្មាន​ភស្តុ​តាង​ថា ជន​រង​គ្រោះ​ខាងលើ​លួច​កូន​ទា​របស់​ខ្លួន​អស់​ជា​ច្រើន​ក្បាល ។

ក្រោយ​ពី​មានការ​សង្ស័យ​បែប​នេះ​ជន​ស្ទាវ​ខាងលើ​បាន​ចងគំនុំ​ក្នុង​ចិត្ត​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​យ៉ាង​ខ្លាំង លុះ​ពេល​ផឹកស្រា​ស្រវឹង​បាន​ជួប​ជន​រង​គ្រោះ​ក៏​បាន​វាយ​មិន​ប្រណី បណ្ដាល​ឲ្យ​រង​របួស​១​គ្រួសារ​បែប​នេះ​តែ​ម្ដង ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន​ស្រុក អង្គស្នួល ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ទាំង​៣​នាក់​នោះ​រួម​មាន​១-​ឈ្មោះ កែវ ផ​ល្លី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​កម្មករ​សំណង់​រង​របួស​បែកក្បាល​ដេរ​០៦​ថ្នេ ២- ឈ្មោះ ឡាំង គ​ន្ធា ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​មេផ្ទះ ត្រូវជា​ប្រពន្ធ​រង​របួស​ក្បាល​ដេរ​០៤​ថ្នេរ និង​របួស​រយះ​ដៃ​ឆ្វេង​១​ថ្នេរ ។ ៣- ឈ្មោះ ផ​ល្លី ចាន់​ថេ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស ត្រូវជា​កូនរង​របួស​ក្បាល ដេរ​០៥​ថ្នេរ ។ អ្នក​ទាំង​៣​នាក់​នេះ​រស់នៅ​ក្នុងភូមិ​ព្រៃ​សំរោង​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​ខេត្តកណ្តាល ។

ចំណែក​ជនសង្ស័យ​ឈ្មោះ ចាន់ សុ​ជាតិ អាយុ​២៣ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត ស្នាក់​នៅ​ក្នុងភូមិ​ថ្មី ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ហើយ​នគរបាល​ដកហូត​បាន​ដែក​មូល​ប្រហោង​១​កំណាត់ ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ផ​ល្លី ចាន់​ថេ​ត បាន​ជិះ​កង់​ម្នាក់ឯង​ចេញពីផ្ទះ​ទៅ​រក​ទិញ​នំ​ហូប លុះ​ក្រោយ​ពេល​ចេញ​បាន​បន្តិច​ក៏​ស្រាប់តែ​ជួប​ជន​ដៃដល់​កំពុង​ដើរ​តាម​ផ្លូវ ។ គ្រាន់តែ​ឃើញ​ជន​រង​គ្រោះ​ភ្លាម​ជន​នេះ​ក៏​បាន​ស្ទុះ​ទៅ​មក​វាយ​១​ដៃ ទាំង​កម្រោល​ដោយ​គ្មាន​រឿង​អ្វី​សោះ បន្ទាប់​ក្មេង​ប្រុស​រង​គ្រោះ​បាន​ជិះ​កង់​ទៅ​ប្រាប់​ឪពុក​របស់​ខ្លួន​ឈ្មោះ កែវ ផ​ល្លី ។

ភ្លាម​ៗ​នោះ​បុរស​ជា​ឪពុក​បាន​ទៅ​សួរនាំ​ជនសង្ស័យ​ថា «​ហេតុ​អី​បានជា​ឯង​វាយ​ប្អូន​អ​ញ្ចឹ​ង?​»​ពេល​នោះ​ជនសង្ស័យ​មិន​បាន​ឆ្លើយ​តប​ទេ ហើយរ​ត់ទៅ​ផ្ទះ​យក​ដែក​សៀត​នៅ​ចង្កេះ​ខោ​រួច​ដើរ​ត្រឡប់​មក​វិញ ។ បន្ទាប់​មក​បាន​ទាញ​ដែក​មូល​ពី​ចង្កេះ​វាយ​លើ​ជន​រង​គ្រោះ​២​នាក់ ឪពុក និង​កូន​ម្នាក់​១​ដែក បណ្ដាល​ឲ្យ​រង​របួស​បែក​រយះ​ក្បាល និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​មានរឿង​បែប​នេះ​ជន​រង​គ្រោះ​២​នាក់ ឪពុក និង​កូន ត្រូវ​បាន​អ្នក​ភូមិ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​របួស​ហើយ​នៅ​ក្នុង​ពេល​កំពុង​មានការ​ភ្ញាក់ផ្អើល ។ ស្រាប់តែ​ជន​ដៃដល់​ខាងលើ​ដើរទៅ​កាន់​ផ្ទះ​ជន​រង​គ្រោះ រួច​ហើយ​យក​ដែក​នោះ​វាយ​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ និង​ម្ដាយ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​រង​របួស​បែកក្បាល និង​រយះ​ដៃ​ម្នាក់​ទៀត ។

ក្រោយមក​ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​បែក​ចាន និង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ចុះ​ទៅ​អន្តរាគមន៍​ចាប់ខ្លួន​ជន​នេះ​បាន រួច​នាំ​ទៅ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។ ក្រោយ​ពេល​ចាប់ខ្លួន​ជន​ដៃដល់​ខាងលើ​បាន​និយាយ​ថា ខ្លួន​ត្រឡប់​មក​ពី​ផឹកស្រា​នៅផ្ទះ​លោកយាយ​របស់​ខ្លួន​នៅ​ក្នុងភូមិ​ត្រពាំង​ទ្រា ឃុំ​បែក​ចាន លុះដល់​ចំណុច​កើតហេតុ ។ ស្រាប់តែ​ឃើញ​ឈ្មោះ ផ​ល្លី ចាន់​ថេ​ត នេះ​កំពុង​ជិះ​កង់​ខណៈនោះ​ខ្លួន​ខឹង​ខ្លាំង​ណាស់ ព្រោះ​មាន​គំនុំ​យូរហើយ ដោយសារ​តែ​ជន​រង​គ្រោះ​លួច​កូន​ទា​របស់​ខ្លួន ។ ទើប​ពេល​នោះ​ខ្លួន​បាន​វាយ​១​ដៃ​បញ្ចេញ​កំហឹង លុះ​បន្តិច​ក្រោយមក​ឃើញ​ឈ្មោះ កែវ ផ​ល្លី ជា​ឪពុក​ជន​រង​គ្រោះ​ទៅ​ដល់​សួរនាំ​រញ៉េរញ៉ៃ​ខ្លួន​ក៏​វាយ​ទៀត ។ ប៉ុន្តែ​ដោយសារ​តែ​កំហឹង​កាន់តែ​ពុះកញ្ជ្រោល​ទប់​លែង​បាន​ខ្លួន​ក៏​បាន​បន្ត​ទៅ​វាយ​ឈ្មោះ ឡាំង គ​ន្ធា ដែល​ត្រូវជា​ប្រពន្ធ និង​ម្ដាយ​ជន​រង​គ្រោះ​កំពុង​នៅផ្ទះ​បណ្ដាល​ឲ្យ​រង​របួស​ម្នាក់​ទៀត​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ