ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ក្មេង​ប្រុស​ម្នាក់​ទៅ​លាង​ជើង​ទឹក​ពាង​ក្បែរ​ផ្ទះ​ត្រូវ​ពស់​ស្រកា​ចឹក​មិនដឹង​គ្នា​ឈឺ​ប៉ុណ្ណា​ទេ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​ត្រូវ​ពស់​ស្រកា​ចាស់​ចឹក​បណ្តាល​ឲ្យ​រង​របួស ខណៈ​ពេល​ទៅ​លាង​ជើង​ទឹក​ពាង​ក្បែរ​ផ្ទះ​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ភូមិ​ថ្មគោល ឃុំ​ផ្គាំ…

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​ត្រូវ​ពស់​ស្រកា​ចាស់​ចឹក​បណ្តាល​ឲ្យ​រង​របួស ខណៈ​ពេល​ទៅ​លាង​ជើង​ទឹក​ពាង​ក្បែរ​ផ្ទះ​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ភូមិ​ថ្មគោល ឃុំ​ផ្គាំ ស្រុក​ស្វាយ ខេត្តបន្ទាយមានជ័យ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា លោក​វរសេនីយឯក​ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​មានឈ្មោះ សូត ឈី​លី​ភិ​ញ អាយុ​១១​ឆ្នាំ នៅ​ភូមិ​ថ្មគោល ឃុំ​ផ្គាំ ស្រុក​ស្វាយ ខេត្តបន្ទាយមានជ័យ ។

លោក​អធិការ​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ កុមា​រា​រង​គ្រោះ​មុន​ពេល​ឡើង​ទៅ​លើ​ផ្ទះ​ដេក​បាន​ដើរទៅ​លាង​ជើង​នឹង​ទឹក​ពាង​ក្បែរ​ក៏​ត្រូវ​ពស់​ស្រកា​ចាស់​ចឹក​ត្រូវ​ចំ​ក​.​ជើង​ខាងឆ្វេង ហើយ​ត្រូវ​បាន​ឪពុក​ម្តាយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ស្រុក​ថ្មពួក​បាន​ទាន់​ពេល ។ បច្ចុប្បន្ន​ក្មេង​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ថ្មពួក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ