ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ប្រធាន​​ក្រុម​​ហ៊ុន​យូ​​ខេន​​វិន​​គ្រុប​​​និង​​ប្រធា​ន​ទី​ផ្សារ​​២នាក់​ទៅ​​តុលាការ

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​ ៖ នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌកម្រិត​ស្រាល​រាជធានី​ភ្នំពេញ​​ បាន​បញ្ជូន​ខ្លួន​ប្រធាន​ក្រុម​ហ៊ុន​ និង​ប្រធាន​ទី​ផ្សារ​២នាក់​ទៅ​តុលាការ​ កាលពី​វេលា​ម៉ោង​៣និង​៣០នាទី​រសៀល​ថ្ងៃទី​៦ កញ្ញា ២០១៣ ដោយ​ជាប់​ពាក់​ព័ន្ធ​ពី​បទ​ឆបោក​ជា​ក្រុម​មាន​ការ​ចាត់​តាំង​ ។

ការ​បញ្ជូន​ខ្លួន​នេះធ្វើឡើង​​ តាម​ដីកា​កោះ​របស់​លោក​​ខៀវ ផល្លា ព្រះ​រាជអា​ជ្ញា​រង​ តំណាង​អយ្យការសាលា​ដំបូង​រាជធានី​ និង​យោង​លើ​ពាក្យ​បណ្តឹង​​របស់​លោក​ថាន ថាវរៈ មេធាវី​តំណាង​ឱ្យអាណត្តិរបស់​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ។

ជន​ជាប់​ចោទ​ទាំង​២នាក់​ម្នាក់​ឈ្មោះ​អ៊ួន សារ៉ាត់​ ភេទប្រុស អាយុ​៣០​ឆ្នាំ​​ ជាប្រធាន​ក្រុម​ហ៊ុន​យូ​ខេន​វិន​គ្រុប​ ដែលមាន​ស្នាក់​ការ​ផ្ទះលេខ​១៦បេ ផ្លូវ​លេខ​២៣០ សង្កាត់​ទឹក​ល្អក់​​៣ ខណ្ឌ​ទួល​គោក និង​ម្នាក់​ទៀត​ឈ្មោះ​គឹម​ សុផាត ភេទ​ប្រុស​ អាយុ​២៩ឆ្នាំ ជាប្រធាន​ផ្នែក​ទី​ផ្សារ​ ៕