ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូ​ហូ​! ស្មា​ត​ហ្វូ​ន​របស់ Huawei មិន​ត្រឹម​​បត់​បាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រើ 5G​បាន​ទៀត​!

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ថ្ងៃ​ទី 25 កុ​ម្ភះ ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei បាន​សម្ពោធ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ខ្លួន​ដែល​អាច​បត់​បាន…

ភ្នំពេញ ថ្ងៃ​ទី 25 កុ​ម្ភះ ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei បាន​សម្ពោធ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ខ្លួន​ដែល​អាច​បត់​បាន និង​ដំណើរការ​បច្ចេកវិទ្យា 5G កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ ក្នុង​កម្មវិធី​សន្និសីទ​ទូរស័ព្ទ​ពិភពលោក ( Mobile World Congress) នៅ​ទីក្រុង Barcelona ហើយ​នេះ​ជា​ការ​បង្ហាញ​សាច់ដុំ​ទៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ដែល​ព្យាយាម​រារាំង​បច្ចេកវិទ្យា 5G របស់​ខ្លួន ។

ការ​បង្ហាញ​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់​បាន​នេះ ពិតជា​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​របស់​អ្នកចូលរួម​យ៉ាង​ខ្លាំង​ក្នុង​សន្និសីទ​ទូរស័ព្ទ​ពិភពលោក​នេះ​។ Huawei Mate X មាន​តម្លៃ $2,600 ហើយ​អេ​ក្រង់​របស់​វា​មាន​ព័ទ្ធ​ជុំវិញ​នៅ​ផ្នែក​ខាងក្រៅ​ដែល​យើង​នៅ​តែ​អាច​មើល​បាន នៅ​ពេល​ដែល​នៅ​បិទ​ដែល​ឡួ​យ​ជាង Galaxy Fold របស់ Samsung​។

គួរ​រំលឹក​ផង​ដែរ​ថា អា​មេ​រិ​កបាន​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន Huawei យ៉ាង​ខ្លាំង​ដោយ​បាន​ចោទប្រកាន់​ថា Huawei បាន​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​របស់​ខ្លួន ដើម្បី​ស៊ើប​ការ​រឿង​សម្ងាត់​ប្រទេស​លោក​ខាងលិច​។ មិនតែប៉ុណ្ណោះ អា​មេ​រិ​ក​ក៏​អំពាវនាវ​ឲ្យ​ប្រទេស​ជា​សម្ព័ន្ធភាព​របស់​ខ្លួន កុំ​ប្រើ​បច្ចេកវិទ្យា​របស់ Huawei ផង​ដែរ​។

ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ធំ​បំផុត​លំដាប់ថ្នាក់​លេខ​ពីរ​ក្នុង​ពិភពលោក និង​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧបករណ៍​បច្ចេកវិទ្យា​ប្រព័ន្ធ​ទូរស័ព្ទ​ឈានមុខ​ក្នុង​ពិភពលោក បាន​បដិសេធ​និង​ច្រាន​ចោលការ​ចោទប្រកាន់​ទាំងស្រុង ម្តង​ហើយ​ម្តងទៀត​ថា ខ្លួន​មិន​បាន​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​របស់​ខ្លួន​ដើម្បី​ស៊ើប​ការ​រឿង​សម្ងាត់​របស់​ប្រទេស​នា​មួយ​ឡើយ​។ ការ​ចោទប្រកាន់​នេះ សុទ្ធតែ​ជា​ហេតុផល​នយោបាយ​របស់​អា​មេ​រិច​។

ក្នុង​បទ​សម្ភាស​ជាមួយនឹង BBC លោក Ren Zhengfei ស្ថាបនិក​ក្រុមហ៊ុន Huawei បាន​លើក​ឡើង​ថា​អា​មេ​រិ​ក គ្មាន​ផ្លូវ​អាច​វាយបំបាក់​យើង​បាន​ទេ​។ ពិភពលោក​ពិតជា​ត្រូវការ Huawei​។ ការ​ដាក់​សម្ពាធ​នេះ​នឹង​ធ្វើ​ឲ្យ​យើង​កាន់តែ​ខ្លាំង និង​កាន់តែ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​ឲ្យ​ផលិតផល និង​សេវា​របស់​យើង​កាន់តែ​ល្អ​ជាង​មុន​។ ប្រសិនបើ​យើង​មិន​អាច​ដំណើរការ​អាជីវកម្ម នៅ​ប្រទេស​លោក​ខាងលិច យើង​នៅ​តែ​ដំណើរការ​បាន​នៅ​ខាងកើត​។ ប្រសិនបើ​ប្រទេស​លោក​ខាងជើង​មិន​ស្វាគមន៍​ទេ យើង​នៅ​មាន​ប្រទេស​នៅ​លោក​ខាងត្បូង​ដែរ​។

រីឯ​លោក Guo Ping នាយក​ផ្នែក Rotating របស់​ក្រុមហ៊ុន Huawei បាន​លើក​ឡើង​ក្នុង​ការ​ពិភាក្សា​​តុមូល​ជាមួយ​សារព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ នៅ​ទីក្រុង Barcelona ថា លោក​នៅ​តែ​មិន​យល់​សោះ ហេតុ​អ្វី​បានជា​ប្រទេស​មហាអំណាច​មួយ​នេះ ព្យាយាម​វាយប្រហារ​និង​ធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ទៅ​លើ​បច្ចេកវិទ្យា​ឈានមុខ​របស់ Huawei​។ លោក​បាន​បន្ថែម​ទៀត​ថា Huawei តែង​តែ​គោរព​តាម​ច្បាប់​អាជីវកម្ម​របស់​ប្រទេស​ចិន និង​ប្រទេស​នីមួយ​ៗ ដែល​ធ្វើ​អាជីវកម្ម ដូច្នេះ Huawei មិន​ដែរ និង​មិន​អាច​ធ្វើ​អ្វីមួយ​ដែល​ផ្ទុយ​ពី​ច្បាប់​របស់​ប្រទេស​ណាមួយ​បាន​ឡើយ​។

បច្ចេកវិទ្យា 5G ឈានមុខ​របស់ Huawei បាន​ដាក់​ឲ្យ​ដំណើរការ​មុន​គូរ​ប្រកួត​របស​ខ្លួន​ដូច​ជា Sweden’s Ericsson ឫ Finland’s Nokia បាន​មុន​រហូត​ដល់ 12 ខែ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Huawei គឺជា​ម៉ាក​ដែល​ស្ថិត​ក្នុង​លេខ​រៀង​ទី 68 ក្នុង​ចំណោម​ម៉ាក​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ពិភពលោក​( Forbes World’s Most Valuable Brands) និង​ស្ថិត​នៅ​លេខ​រៀង​ទី 12 ពី Brand Finance Global 500 នៅ​ក្នុង​ឆ្នាំ 2019 ហើយ​គុណ​តម្លៃ​ម៉ាក ( brand value) មានការ​កើនឡើង 63.7% បើ​ប្រៀបធៀប​ពី​ឆ្នាំ 2018 ទៅ 2019​។ មិនតែប៉ុណ្ណោះ Huawei បាន​លក់​ស្មា​ត​ហ្វូ​ន​ក្នុង​ទីផ្សារ បាន​រហូត​ដល់ 200,000,00 គ្រឿងក្នុង​ឆ្នាំ 2018​។ ដោយ​សហការ

ទស្សនាការ​ផ្សាយ​ផ្ទាល់​ពី​កម្មវិធី​សម្ពោធ​កាលពី​យប់មិញ​៖

https://www.facebook.com/huaweimobile/videos/416140209216689/UzpfSTQxODA0MTAzMTYzMzY0ODoxODM5NDUwMjEyODI2MDQ5/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ