ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មតិ​លោក​ឧត្តមសេនីយ៍ ស ថេ​ត ​ក្នុង​ករណី​បង្ក្រាប​​ដ៏​មាន​​ឥទ្ធិពល​​នេះ…

5 ឆ្នាំ មុន
  • ភ្នំពេញ

លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត បាន​ថ្លែង​ឱ្យ​ដឹង​ថា ពេល​នេះ​ សមត្ថកិច្ច​ជំនាញ​កំពុង​មមារញឹក​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន ​មុន​និង​ធ្វើ​សន្និសីទ​ការ​សែត​បង្ហាញ​ពី​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​មួយ​នេះ ។ លោក​ស្នងការ​រាជធានី​បាន​បង្ហើប​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​លោក​ថា នៅ​ពេល​បញ្ចប់​ការ​សាកសួរ…

លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត បាន​ថ្លែង​ឱ្យ​ដឹង​ថា ពេល​នេះ​ សមត្ថកិច្ច​ជំនាញ​កំពុង​មមារញឹក​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន ​មុន​និង​ធ្វើ​សន្និសីទ​ការ​សែត​បង្ហាញ​ពី​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​មួយ​នេះ ។ លោក​ស្នងការ​រាជធានី​បាន​បង្ហើប​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​លោក​ថា នៅ​ពេល​បញ្ចប់​ការ​សាកសួរ និង​ការ​ធ្វើតេស្ត​ទឹកនោម​រួច សមត្ថកិច្ច​និង​រៀបចំ​ធ្វើ​សន្និសីទកាសែត​ ជាបឋម​ចំពោះ​គ្រឿងញៀន​គ្រប់​ប្រភេទ​ដែល​ដកហូត​បាន​សរុប​ទៅ​មិន​តិច​ជាង​៥០​គីឡូក្រាម​នោះ​ឡើយ ។ គួរបញ្ជាក់ថា៖ ដោះ​លែង​យុវជន​អស់​ជាង​២០០​នាក់ នៅ​សល់​៥៤​នាក់​កំពុង​ចម្រាញ់​បន្ត​ករណី​នៅ​រ៉ុ​ក

យ៉ាងណា​ក្តី​ មក​ដល់​រសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ យុវជន យុវនារី​ប្រមាណ​ជាង​៣០០​នាក់​នោះ សមត្ថកិច្ច​សាក​សួរ​មិន​ទាន់​ចប់​ទេ និង​កំពុង​ដុតដៃដុតជើង​សាកសួរ​បន្ត ក្រោម​ការ​ចូលរួម​ពី​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ។ គេ​បាន​សង្កេត​ឃើញ​ថា រយៈពេល​២​យប់​២​ថ្ងៃ ក្រុម​យុវជន យុវនារី ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាង​៣០០​នាក់ ដែល​មិន​ធ្លាប់​មាន​នេះ យប់​និង​ថ្ងៃ​ដំបូង​ពួក​គេ​ត្រូវ​បាន​នាំ​ទៅ​ដាក់​ក្រោម​ដងទង់​ជាតិ មុខ​អគារ​ទទឹងថ្ងៃ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ខ្លះ​ដេក ខ្លះ​អង្គុយ​ព្រោះ​ពេលវេលា​ជិត​ភ្លឺ​ទៅ​ហើយ ។

លុះដល់​ថ្ងៃរសៀល​ ត្រូវ​បាន​គណៈកម្មការ​ចាប់ផ្តើម​ធ្វើតេស្ត​ទឹកនោម ដើម្បី​រក​សារធាតុ​ញៀន រហូត​ដល់​ព្រលប់​បាន​ត្រូវ​បញ្ចប់ ទើប​ក្រុម​យុវជន​ទាំង​អស់នោះ​ត្រូវ​បាន​បំ​លាស់​ទី ឱ្យទៅ​ដេក​ផ្ទាល់​ដី និង​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្រោម​សំយាប​អគារ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​វិញ គឺ​ដេក​តំរៀប​គ្នា​ទាំងប្រុស​ទាំងស្រី​ហាល​មូស ។

យ៉ាងណា​ក្តី​ គេ​បាន​សង្កេត​ឃើញ​លោក​ឧត្តមសេនីយ៍ ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​យក​ចិត្តទុកដាក់​ឱ្យ​មន្ត្រី​ក្រោម​ឱវាទទិញ​បាយ​ទិញ​ទឹក​ផ្គត់ផ្គង់​ក្រុម​យុវជន​ជាង​៣០០​នាក់ ។ មួយវិញទៀត ​លោក​​ស្នងការ ​ក៏​មិន​មាន​ភាព​ចង្អៀតចង្អល់​ដែរ បាន​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​ពួក​គេ ​ចូល​ទៅ​សួរសុខទុក្ខ និង​​យក​បាយ​ទឹក​បំពេញបន្ថែម ចំណីចំណុក កន្សែង ខោអាវ​ផ្លាស់​ប្តូរ​តាម​លទ្ធភាព​របស់​សាច់ញាតិ​ដែល​ធ្វើ​ទៅ​បាន ។

គម្រោង​ធ្វើ​សន្និសីទកាសែត បើ​តាម​មន្ត្រី​ជំនាញ​កំពុង​សាកសួរ ​បាន​ថ្លែង​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ​នេះ​ថា ប្រហែលជា​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ព្រោះ​ការ​សាកសួរ​យក​ចម្លើយ លើ​យុវជន​ទាំង​អស់នោះ​មិន​ទាន់​បាន​បញ្ចប់​ទេ នៅ​ជាង​១០០​នាក់​ទៀត ហើយ​បេសកកម្ម​ ក៏​នៅ​មិន​ទាន់​ចប់​ដែរ ។

ជាក់ស្តែង ​កាលពីរសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ​ នេះ ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព ដឹកនាំ​ដោយ​លោក​ឧត្តម​សេនីយ៍ឯក ស ថេ​ត ស្នងការ និង​លោក​ឧត្តមសេនីយ៍ទោ សុង លី ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​សម្រប​សម្រួល​​ពី​ស្ថាប័ន​អយ្យការ បាន​ចុះ​ទៅ​ឆែកឆេរ​មណ្ឌល​កម្សាន្ត​រ៉ក់​ម្តងទៀត ហើយ​បើ​តាម​ព័ត៌មាន​បឋម​ថា ការ​ចុះ​ឆែកឆេរ​នោះ​បាន​រក​ឃើញ​គ្រឿងញៀន​២​ទៅ​៣​គីឡូក្រាម​ទៀត ។