ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះ​លែង​យុវជន​អស់​ជាង​២០០​នាក់ នៅ​សល់​៥៤​នាក់​កំពុង​ចម្រាញ់​បន្ត​ករណី​នៅ​រ៉ុ​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​បឋម​បាន​ឲ្យ​ដឹង​ថា យុវជន​យុវនារី​ប្រមាណ​ជាង​៣០០​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​ម​ជ្ឍ​មណ្ឌល​កម្សាន្ត ត្រូវ​បាន​ដោះ​លែង​វិញ​ជិត​អស់ហើយ​ទាំង​អ្នក​ពាក់​ពន្ធ និង​អ្នក​មិន​ពាក់ព័ន្ធ​គ្រឿងញៀន ។ បើ​តាម​មន្ត្រី​ជំនាញ​នគរបាល​ព្រហ្ម​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​២៤ កុម្ភៈ…

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​បឋម​បាន​ឲ្យ​ដឹង​ថា យុវជន​យុវនារី​ប្រមាណ​ជាង​៣០០​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​ម​ជ្ឍ​មណ្ឌល​កម្សាន្ត ត្រូវ​បាន​ដោះ​លែង​វិញ​ជិត​អស់ហើយ​ទាំង​អ្នក​ពាក់​ពន្ធ និង​អ្នក​មិន​ពាក់ព័ន្ធ​គ្រឿងញៀន ។

បើ​តាម​មន្ត្រី​ជំនាញ​នគរបាល​ព្រហ្ម​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​២៤ កុម្ភៈ លោកស្នងការ នគរបាល​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាតិ​ឲ្យ​មនុស្ស​ជាង​២០០​នាក់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ការ​អនុញ្ញាតិ​ឲ្យ​យុវជន​ជាង​២០០​នាក់​ទៅ​ផ្ទះ​វិញ​នោះ​ដោយ​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សលា​ដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា មនុស្ស​ជាង​២០០​នាក់​នោះ​មាន​២៣៧​នាក់​ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន (​ដែល​ហៅ​ថា ជា​ជន​រង​គ្រោះ​) និង​៧០​នាក់​ជា​យុវជន​ស្អាតស្អំ​មិន​ជាប់​ពាក់​ពន្ធ​គ្រឿងញៀន​ទេ តែ​ត្រូវ​ឃាត់ខ្លួន​ក្នុង​រង្វង់​ប្រតិបត្តិការ ។

ដូច្នេះ​សរុប​មក​ដល់​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​២៥ ខែកុម្ភៈ​នេះ នៅ​សល់​តែ​៥៤​នាក់​ទេ ប៉ុន្តែ​មនុស្ស​៥៤​នាក់​នោះ​ក៏​កំពុង​សម្រិតសម្រាំង​(​ចម្រាញ់​)​បន្ថែម​ទៀត ប្រហែលជា​អាច​នៅ​សល់​ជាង​១០ ប៉ុណ្ណោះ​ទុក​សម្រាប់​បញ្ជូន​ទៅ​តុលាការ​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​គ្រឿងញៀន​ប្រមាណ​៥០​គីឡូក្រាម​នោះ ។

ករណី​បង្ក្រាប​គ្រឿងញៀន​ដ៏​ទ្រង់ទ្រាយ​ធំ​នៅ​ម​ជ្ឍ​មណ្ឌល​កម្សាន្ត​រ៉ុ​ក​នេះ មន្ត្រី​ជំនាញ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​ម្ចាស់​ទីតាំង​សមត្ថកិច្ច​យើង​មិន​ទាន់​កំណត់​បាន​មុខសញ្ញា​នៅឡើយ​ទេ ព្រោះ​អត់​មាន​ចម្លើយ​ណា​ឆ្លើយ​ដាក់ ។ នៅ​ព្រឹក​ថ្ងៃនេះ​ដែរ សមត្ថកិច្ច​ក៏​បាន​សម្រេចចិត្ត​ឲ្យ​ម្ចាស់​ម៉ូតូ​ទៅ​យក​ម៉ូតូ​វិញ ដែល​បាន​ឃាត់​ទុក​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ប៉ុន្តែ​តម្រូវ​លក្ខខណ្ឌ​ឲ្យ​មាន​កាត​គ្រី​សម្គាល់​យានយន្ត និង​អត្តសញ្ញាណប័ណ្ណ​ត្រឹមត្រូវ​ទើប​ប្រគល់​ឲ្យ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ