ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រគល់​ផ្ទះ​ជូន​អតីត​យុទ្ធ​ជន​ចំនួន​៦​គ្រួសារ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ផ្ទះ​ទី​១១២, ទី​១១៣, ទី​១១៤, ទី​១១៥, ទី​១១៦ និង​ទី​១១៧ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន…

ខេត្តបាត់ដំបង ៖ ផ្ទះ​ទី​១១២, ទី​១១៣, ទី​១១៤, ទី​១១៥, ទី​១១៦ និង​ទី​១១៧ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា បាន​ប្រគល់​ជូន​អតីត​យុទ្ធ​ជន​ចំនួន​៦​គ្រួសារ ក្នុង​នោះ​នៅ​ខេត្តបាត់ដំបង ក្នុងស្រុក​ឯក​ភ្នំ​ចំនួន​២​ខ្នង​, ស្រុក​មោងឫស្សី​ចំនួន​២​ខ្នង ស្រុក​សំឡូត​ចំនួន​១​ខ្នង និង​ស្រុក​គាស់​ក្រឡ​ចំនួន​១​ខ្នង កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម ទេស​រដ្ឋមន្ត្រី អគ្គលេខាធិការ​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​​ប្រគល់ផ្ទះជូនអតីតយុទ្ធជន​​ចំនួន​​៦គ្រួសារ​។

ប្រតិភូអមដំណើរ​​រួម​មាន​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ តំណាង​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ យោធភូមិ​ភាគ​ទី​៥, លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ជា​ប្រធាន ស​.​អ​.​ក ខេត្ត​, លោក ហឿ​ង សុគន្ធ អភិបាលរង​ខេត្ត​, លោក គឹ​ម តេ​ង ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត អនុប្រធាន​ប្រចាំការ ស​.​អ​.​ក ខេត្ត​, ឯកឧត្តម ឧត្តមសេនីយ៍ត្រី សឿ​ម សា​រិ​ទ្ធ ស្នងការ​រង នៃ​ស្នង​ដ្ឋា​ន​នគរបាល​ខេត្ត សមាជិក គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោក​ប្រធាន អនុប្រធាន ស​.​អ​.​ក ស្រុក​, ក្រុមការងារ ស​.​អ​.​ក ខេត្ត​/​ស្រុក​, លោក​ប្រធាន អនុប្រធាន​សាខា​ឃុំ អាជ្ញាធរ​ដែនដី សរុប​ចំនួន ៦២​នាក់ ។

ផ្ទះ​ចំនួន​៦​ខ្នង​នេះ គឺ​ខ្នង​ផ្ទះ​ទី​១១២, ទី​១១៣, ទី​១១៤, ទី​១១៥, ទី​១១៦ និង​ទី​១១៧ ក្នុង​ចំណោម​ផ្ទះ​ទាំង​១១៩​ខ្នង របស់​សមាគម អតីត​យុទ្ធ​កម្ពុជា ខេត្តបាត់ដំបង ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី រៀប​ការ៉ូ​បាត និង​រៀប​ជញ្ជាំង​ឥដ្ឋ​កំពស់​១​ម៉ែត្រ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម អតីត​យុទ្ធ​កម្ពុជា ប្រគល់​ជូន​អតីត​យុទ្ធ​ចំនួន​៦​គ្រួសារ ដែល​មាន​ជីវភាព​ទីទ័ល​ក្រ គ្មាន​ទីជំរក​សមរម្យ ក្នុង​នោះ​១-​ឈ្មោះ ម៉ាច សា​រឿ​ន អត្តលេខ SA95000888 ជា​គ្រួសារ​ពលី ភេទ​ស្រី អាយុ ៥៨​ឆ្នាំ ទទួល​បាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ​x៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ ទំហំ (៣​ម៉ែត្រ​x២,៥​ម៉ែត្រ​) ស្ថិត​នៅ​ភូមិ​តា​ណា​ក ឃុំ​គារ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។

២-​ឈ្មោះ រិ​ន ឆាត អត្តលេខ SA89001364 ជា​គ្រួសារ​ពលី ភេទ​ស្រី អាយុ ៧៣​ឆ្នាំ ទទួល​បាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ​x៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ ទំហំ (៣​ម៉ែត្រ​x២,៥​ម៉ែត្រ​) ស្ថិត​នៅ​ភូមិ​ឬ​ស្សី​២ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។

៣-​ឈ្មោះ ម៉​ម ពៅ អត្តលេខ RA09000588 ជា​និវត្តជន ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ទទួល​បាន​ផ្ទះ​ទំហំ (៥​ម៉ែត្រ​x៧​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ ទំហំ (៣.៥​ម៉ែត្រ​x២,៥​ម៉ែត្រ​) ស្ថិត​នៅ​ភូមិ​ស្តី​ក្រោម ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។

៤-​ឈ្មោះ អៀម កាន អត្តលេខ HA95000710 ជា​ជន​ពិការ ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ទទួល​បាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ​x៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ ទំហំ (៣​ម៉ែត្រ​x២,៥​ម៉ែត្រ​) ស្ថិត​នៅ​ភូមិ​ស្តី​ក្រោម ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។

៥-​ឈ្មោះ ពិន កាក់ អត្តលេខ HA87002364 ជា​ជន​ពិការ ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ ទទួល​បាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ​x៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ ទំហំ (៣​ម៉ែត្រ​x២,៥​ម៉ែត្រ​) ស្ថិត​នៅ​ភូមិ​វាល​រលឹម ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង​។

៦-​ឈ្មោះ មាស វុ​ធ អត្តលេខ HA94000959 ជា​ជន​ពិការ ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ ទទួល​បាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ​x៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ ទំហំ (៣​ម៉ែត្រ​x២,៥​ម៉ែត្រ​) ស្ថិត​នៅ​ភូមិ​ក្រាំង​ស្វាត ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ។

ក្នុង​ឱកាស​នោះ​ផង​ដែរ ម្ចាស់ផ្ទះ​នីមួយ​ៗ​ទទួល​បាន​គ្រឿង​ឧបភោគ ក្នុង​ម្នាក់​ៗ​រួម​មាន​៖ ថវិកា ២០០,០០០​រៀល​, គ្រែ​១, អង្ករ​ចំនួន ១០០​គីឡូ​ក្រោម​, ទឹកត្រី​១​យួរ​, ទឹក​ស៊ី​អី​ុវ ១​យួរ​, ត្រីខ១​យួរ​, ឆ្នាំង ចាន មុង ១, ភួយ ០១, កន្ទេល ០១ ។

ដោយឡែក​អតីត​យុទ្ធ​ជន​រស់នៅ​ក្បែរ​ខាង ដែល​បាន​ចូលរួម​អបអរសាទរ​ចំនួន ២០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន ៥០,០០០​រៀល ជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​ រ៉ា​នី ហ៊ុន​សែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ