ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លួន​ទីពឹង​ខ្លួន

6 ឆ្នាំ មុន

អត្តា​ហិ អត្ត​នោ នា​ថោ ប្រែ​ថា ខ្លួន​ជាទី​ពឹង​ខ្លួន ពាក្យ​ថា​ខ្លួន​ទីពឹង​ខ្លួន​នេះ និយាយ​ឲ្យ​ខ្លីរ​ង្គា​យ​សេចក្ដី​ឲ្យ​ងាយ​យល់​បាន​ដល់ បាប បុណ្យ គុណ…

អត្តា​ហិ អត្ត​នោ នា​ថោ ប្រែ​ថា ខ្លួន​ជាទី​ពឹង​ខ្លួន ពាក្យ​ថា​ខ្លួន​ទីពឹង​ខ្លួន​នេះ និយាយ​ឲ្យ​ខ្លីរ​ង្គា​យ​សេចក្ដី​ឲ្យ​ងាយ​យល់​បាន​ដល់ បាប បុណ្យ គុណ ទោស ខុស​ត្រូវ​អាក្រក់​ល្អ ខ្លួន​ធ្វើ​កម្ម​អ្វី​ត្រូវ​ទទួល​កម្ម​នោះ​ដោយ​ខ្លួនឯង គឺ​អ្នក​ណា​ធ្វើ​អ្នក​នោះ​ជា​អ្នក​ទទួល​។ ដូច​អាហារ អ្នក​ណា​បរិភោគ អ្នក​នោះ​ឆ្អែត​នេះ​ជា​ហេតុផល​ពិត ត្រង់​ថា​ខ្លួន​ជាទី​ពឹង​ខ្លួន ត្រូវ​ព្យាយាម​លះបង់​សេចក្ដី​អាក្រក់​ចេញ បំពេញ​តែ​សេចក្ដី​ល្អ​ដោយ​ខ្លួនឯង ។

បុគ្គល​ពួក​ខ្លះ​សូ​ម្បី​តែ​បញ្ចេញ​ពាក្យ​សម្ដី​ពោល​ថា ខ្ញុំព្រះករុណា​សូម​ដល់​នូវ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង​ទីរឭក​ស្មើដោយ​ជីវិត​ក៏​ពិតមែន​ហើយ តែបើ​គ្រាន់តែ​ពោល ហើយ​ឥត​បាន​បដិបត្តិ​តាម​ឱវាទ​ទេ​នោះ សង្ឃឹម​ឲ្យ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជួយ​តែ​ម្យ៉ាង តើ​នឹង​បាន​ផល​ដែរ​ឬទេ ?

ព្រះពុទ្ធ​ជួយ​បាន​តែ​មនុស្ស​មានការ​ប្រព្រឹត្ត​អំពើ​ល្អ ចំណែកឯ​ទេវតា​ក៏​ជួយ​បាន​តែ​អ្នក​ព្យាយាម​ធ្វើអំពើ​សុចរិត​ប៉ុណ្ណោះ ។

ពិត​ណាស់​ដំណើ​ជីវិត​យើង​នេះ​ប្រៀប​បាន​នឹង​ក្បូន​កំពុង​អណ្ដែត​ក្នុង​មហាសាគរ​ដ៏​ធំធេង ដូច្នេះ​មាន​តែ​ម្ចាស់ជីវិត​គឺ​ខ្លួន​យើង​នេះឯង ដែល​ត្រូវ​ប្រឹង​ព្យាយាម​ដោល​អុំ​ដោយ​ខ្លួនឯង​ដើម្បី​នាំ​ក្បូនជីវិត​ឲ្យ​ទៅ​ដល់​ទិស​ដៅ​គឺ​ឋាន​សុខ​សាន ។