វិធី​ទាំង ៥ ដែល​ជួយ​ឲ្យ​អ្នក​ទទួល​បានការ​គោរព​ពី​អ្នកធ្វើការ​នៅ​ក្រោម​បង្គាប់


ការ​គោរព​មិនមែន​ជា​អ្វី​ដែល​បុគ្គលិក​ត្រូវ​បាន​បង្ខំ​ឲ្យ​មាន​ទេ​ចំពោះ​អ្នកគ្រប់គ្រង​ទេ តែ​វា​ជា​អ្វី​ដែល​អ្នកគ្រប់គ្រង​ទទួល​បាន​ពី​បុគ្គលិក​ខ្លួន​ដោយ​ការ​ស្ម័គ្រចិត្ត ។

យោង​តៅ​តាម​លោក Bruce J. Avolio ដែល​ជានា​យក​នៅ​មជ្ឈមណ្ឌល​អ្នកដឹកនាំ និង​ការ​គិត​ជា​ប្រព័ន្ធ​ក្រោម មហាវិទ្យាល័យ Foster School of Business នៃ​សាកលវិទ្យាល័យ University of Washington បាន​ឲ្យ​ដឹង​ថា ខាងក្រោម​គឺជា​គន្លឹះ​ទាំង ៥ ដែល​ជួយ​ឲ្យ​អ្នកគ្រប់គ្រង​ទទួល​បានការ​គោរព​ពី​បុគ្គលិក​ខ្លួន​៖

១. មានការ​គោរព​វិន័យ​ត្រឹមត្រូវ
អ្នក​គួរតែ​មានការ​គោរព​វិន័យ និង​តម្លៃ​របស់​ក្រុមហ៊ុន​ឬ​អង្គការ​ដែល​អ្នកធ្វើការ​ឲ្យ ខណៈ​ដែល​លើកតម្កើង​តម្លាភាព​និង​ភាព​យុត្តិធម៌​ផង​ដែរ ។

២. លើកតម្កើង​ភាព​ជា​ម្ចាស់
អ្នកគ្រប់គ្រង​គួរតែ​ធ្វើ​ឲ្យ​បុគ្គលិក​មាន​អារម្មណ៍​ថា​ពួក​គេ​ជា​ម្ចាស់​នៃ​កិច្ចការ​របស់​ពួក​គេ ហើយ​គំនិត​របស់​ពួក​គេ​ក៏​សំខាន់​ដែរ​ដែល​អ្នក​ដែល​មាន​តំណែង​ខ្ពស់​ៗ​គួរតែ​ស្តាប់​ដើម្បី​សិក្សា និង​ចូលរួម​ជាមួយនឹង​បុគ្គលិក​របស់​ពួក​គេ ។

៣. អភិវឌ្ឍន៍​សក្តានុពល
ជួយ​ឲ្យ​បុគ្គល​មួយ​រូប​ៗ​មាន​អារម្មណ៍​ថា​ពួក​គេ​អាច​បង្កើន​សក្តានុពល​ភាព​របស់​ពួក​គេ និង​សម្រេច​គោលដៅ​របស់​ពួក​គេ​ដោយ​វិនិយោគ​លើ​ការ​អភិវឌ្ឍន៍​របស់​បុគ្គលិក​ជាដើម​។

៤. បង្កើត​វប្បធម៌​វិជ្ជមាន
អ្នក​គួរតែ​បង្កើត​ស្ថានភាព​វិជ្ជមាន​ដែល​អាច​ជួយ​ជំរុញ​កម្លាំងចិត្ត​របស់​បុគ្គលិក​ឲ្យ​យកឈ្នះ​ដៃគូ​ប្រកួត​។

៥. លះបង់​ពេល​ដែល​ចាំបាច់
អ្នកគ្រប់គ្រង​គួរតែ​អាច​លះបង់​អ្វីមួយ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ក្រុមហ៊ុន​ពេល​ដែល​ការ​លះបង់​នេះ​អាច​ចូលរួម​ក្នុង​ការ​ជួយ​ឲ្យ​អ្នក​ដទៃ​ទទួល​បាន​ជោគជ័យ ៕

ប្រភព ៖ Forbes

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ