ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​ដែល​ជម្រុញ​ឲ្យ​មនុស្ស​ញៀន​ស្រា?

5 ឆ្នាំ មុន

កត្តា​ហានិភ័យ​ក្នុង​កា​រវិ​វត្ត​ទៅ​ជា​បញ្ហា​នៃ​ការ​ផឹក​រួម​មាន ៖ 1- ជំងឺ​ធ្លាក់​ទឹកចិត្ត 2-ជំងឺ​ថប់​បារម្ភ 3-បញ្ហា​នៃ​អារម្មណ៍​ដទៃ​ទៀត និង​4-មាន​ឪពុក​ម្តាយ​ដែល​ជា​អ្នក​ញៀន​ស្រា​។ ការ​មិន​ជឿ​លើ​ខ្លួនឯង គឺជា​កត្តា​ហានិភ័យ​ដទៃ​ទៀត​ក្នុង​កា​រវិ​វត្ត​ទៅ​ជា​ការ​ញៀន​ស្រា​នេះ​។ ចំពោះ​ស្ត្រី…

កត្តា​ហានិភ័យ​ក្នុង​កា​រវិ​វត្ត​ទៅ​ជា​បញ្ហា​នៃ​ការ​ផឹក​រួម​មាន ៖ 1- ជំងឺ​ធ្លាក់​ទឹកចិត្ត 2-ជំងឺ​ថប់​បារម្ភ 3-បញ្ហា​នៃ​អារម្មណ៍​ដទៃ​ទៀត និង​4-មាន​ឪពុក​ម្តាយ​ដែល​ជា​អ្នក​ញៀន​ស្រា​។

ការ​មិន​ជឿ​លើ​ខ្លួនឯង គឺជា​កត្តា​ហានិភ័យ​ដទៃ​ទៀត​ក្នុង​កា​រវិ​វត្ត​ទៅ​ជា​ការ​ញៀន​ស្រា​នេះ​។

ចំពោះ​ស្ត្រី អាកប្បកិរិយា​ប្រឆាំង​ទៅ​នឹង​សង្គម និង​ភាព​ឆេវឆាវ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​កា​រវិ​វត្ត​ទៅ​ជា​ជំងឺ​ញៀន​ស្រា​ធ្ងន់ធ្ងរ​។

ទាំង​បុរស និង​ស្ត្រី​ហាក់ដូចជា​ញៀន​ស្រា ប្រសិនបើ​ពួក​គេ​មាន​ប្រវត្តិ​ពី​កុមារភាព​នៃ​ការ​គាបសង្កត់​ផ្លូវ​កាយ ឬ​រំលោភ​បំពាន​ផ្លូវភេទ​។

កុមារ និង​មនុស្ស​វ័យ​ជំទង់​ដែល​បាន​ផឹក​គ្រឿង​ស្រវឹង​ដំបូង​ចន្លោះ​ពី​អាយុ ១១ ឆ្នាំទៅ ១៤ ឆ្នាំ ហាក់​ដូចជា​​មាន​​ហានិភ័យ​ក្នុង​កា​រវិ​វត្ត​ទៅ​ជា​បញ្ហា​នៃ​ការ​ផឹក​ជាង​អ្នក​ដែល​ចាប់ផ្តើម​ផឹក​ពី​អាយុ ១៤ ឆ្នាំទៅ​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ