ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​មានការ​កត់​ស្លុត និង​ភ័យ​ខ្លាច​ចំពោះ​ឆ្កែ​ខាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ទូ​ទាំង​ប្រទេស​កុំ​មានការ​តក់ស្លុត ឬ​ភ័យ​ខ្លាច​ចំពោះ​ជំងឺ​ឆ្កែ​ខាំ ។ មាន​ប្រសាសន៍​ក្នុង​ពិធី​អបអរសាទ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ទូ​ទាំង​ប្រទេស​កុំ​មានការ​តក់ស្លុត ឬ​ភ័យ​ខ្លាច​ចំពោះ​ជំងឺ​ឆ្កែ​ខាំ ។ មាន​ប្រសាសន៍​ក្នុង​ពិធី​អបអរសាទ «​ទិវា​ជាតិ​ទីក្រុង​ស្អាត​» លើក​ទី​៧ ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត ទីក្រុង​ផ្តល់​ភាព​កក់ក្តៅ​» ដែល​ប្រព្រឹត្ត ទៅ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ក្នុង​រយៈពេល កន្លង​មកនេះ​មានការ​ជ្រួលច្របល់ និង​តក់ស្លុត​ចំពោះ​ការ​ស្លាប់​ដោយសារ​ឆ្កែ​ខាំ ។

សម្តេច​បញ្ជាក់​ថា​« រឿង​នេះ​ខ្ញុំ​សូម​យក​ឱកាស​នេះ អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​សូមកុំ​ឲ្យ​មានការ​តក់ស្លុត និង​ភ័យ​ខ្លាច​រហូត​ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ និង​ទីកន្លែង​នានា​យ៉ាង​កកកុញ ទៅ​យក​សេវា​វ៉ាក់សាំង​ដែល​អ្នកខ្លះ មិន​ចាំ​ត្រូវ​ទទួល​វ៉ាក់សាំង​ក៏​ទៅ​ទទួល​ដែរ ។ សម្តេច​បន្ត​ថា អ្នក​ដែល​មិន​មាន​ឆ្កែ​ខាំ ក៏​ទៅ​យក​សេវា​ដែរ ដូច្នេះ​បាន​បណ្តាល​ឲ្យ​មានការ​កកស្ទះ ដូច្នេះ​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​រួច​ហើយ ថា យើង​នឹង ខិតខំ​ដោះស្រាយ ។ ក៏​ប៉ុន្តែ អ្នក​ដែល​មិន​ឆ្កែ ឬ​ឆ្មា​ខាំ ក៏​ទៅ​ទទួល​សេវា​នៅ​ទីនោះ​ដែរ ដែល​ករណី​នេះ បាន​ធ្វើ​ឲ្យ​មានការ​ពិបាក​ចំពោះ​អ្នក​ដែល​ចាំបាច់​ត្រូវ​ទទួល​វ៉ាក់សាំង ។ ព្រោះ​វា​មាន កម្មវិធី​ចំពោះ​អ្នក​ត្រូវ ទទួល​វ៉ាក់សាំង​ឆ្កែ​ខាំ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា វិធី​ដែល​ល្អ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​ឆ្កែឆ្កួត​នោះ​ទេ គឺ​កុំ​ឲ្យ​ឆ្កែ​ខាំ អាហ្នឹង​មាន​តែ​ប៉ុណ្ណឹង​ទេ គឺ​ល្អ​ជាងគេ​ហើយ កុំទៅ​ប្រឡែង​ជាមួយ​សត្វ​ឆ្កែ កុំទៅ​ប្រឡែង​ជាមួយ​សត្វ​មាន​ពឹង ។ អាហ្នឹង គឺ​វិធី​ដ៏​ល្អ​ហើយ ។ និយាយ​យ៉ាង​ដូច្នេះ​ជៀសវាង​មិន​បាន​ទេ នៅ​តាម ជនបទ​សត្វ​ឆ្កែ​វា​មានកូន​វា ការពា​កូន​របស់​វា ដូច្នេះ​វា​ខាំ​ក៏​មាន​អ្នក​ទាំងនោះ​ហើយ​ដែរ​ត្រូវ​ទទួល​សេវា​បន្ទាន់ »​។

សម្តេច​តេ​ជោ​ក៏​បាន​ស្នើ​ដល់​ក្រសួងសុខាភិបាល​ត្រូវ​ពង្រាយ​សេវា​ជួយ​សង្គ្រោះ​អ្នក​ត្រូវ​ឆ្កែ​ខាំ ទៅ​ដល់ មន្ទី​ពេទ្យ​មួយ​ចំនួន​ត្រូវ​មាន​សេវា​បែប​នេះ ហើយ​ក៏​អាច​ផ្តល់​លទ្ធផល​ដល់​គ្លី​និ​ច​ឯកជន ក្នុង​ការ​ផ្តល់​វ៉ាក់សាំង ឆ្កែ​ខាំ​ផង​ដែរ ។ សម្តេច​ថា ការ​ផ្តល់​សេវា​នេះ គ្រូពេទ្យ​ត្រូវ​តែ​ពិគ្រោះ​ចំពោះ​ជំងឺ​ដែល​កើតឡើង ដោយ​កុំ​ចេះ​តែ​ផ្តល់​ដោយ​មិន​បាន​ពិគ្រោះ​មូលហេតុ​ជំងឺ​ឲ្យ​សោះ ។

សម្តេច​បញ្ជាក់​ថា​«​អី​ញ្ចឹ​ង​ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​បញ្ហា​ឆ្កែ​ខាំ​កុំ​តក់ស្លុត​ចំពោះ​ការ​ស្លាប់​របស់​កុមារី​ម្នាក់ ដែល​កើតឡើង​ដោយ​ឆ្កែ​ខាំ​» ។ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា កន្លង​មកនេះ​មាន​អ្នកខ្លះ បាន​ជេ​ប្រទិច ចំពោះ​វិទ្យាស្ថាន​ប៉ាស្ទ័រ និង​ក្រសួងសុខាភិបាល​ផង​ដែរ ចំពោះ​ការ​ផ្តល់​វ៉ាក់សាំង​នេះ​ផង​ដែរ ។ សួ​ម​ជម្រាប​ថា ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ បន្ទាប់​ឃើញ​មាន​មួយ​ចំនួន​បាន​ស្លាប់ ដោយសារ​ឆ្កែ​ខាំ និង​ឆ្មា​ក្រ​ញ៉ាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ