ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានណាស់! ​ម្ចាស់​​នៅពីមុខ​ហើយ ហ៊ាន​​លបចូល​ក្នុងផ្ទះ​ធ្វើ​ទង្វើបែបនេះទៀត​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ជនសង្ស័យ​ម្នាក់​បានចូល​ផ្ទះជនរងគ្រោះ ​រួច​ធ្វើ​សកម្មភាព​​កាត់​សោ​​ហិបកេសឈើ​យក​ទ្រព្យសម្បត្តិ​ ហើយ​ត្រូវ​បាន​កម្លាំង​អធិការ​នគរបាល​ស្រុក​ពួក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក ចុះ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​អធិការ​ស្រុក​ពួក​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ…

ខេត្តសៀមរាប ៖ ជនសង្ស័យ​ម្នាក់​បានចូល​ផ្ទះជនរងគ្រោះ ​រួច​ធ្វើ​សកម្មភាព​​កាត់​សោ​​ហិបកេសឈើ​យក​ទ្រព្យសម្បត្តិ​ ហើយ​ត្រូវ​បាន​កម្លាំង​អធិការ​នគរបាល​ស្រុក​ពួក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក ចុះ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​អធិការ​ស្រុក​ពួក​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ។

ការ​ចុះ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​រហូត​ដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្ថិត​នៅ​អធិការ​ស្រុក​ពួក ខេត្តសៀមរាប ។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ​សឿ​ម ធា ហៅ​សង់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ទ្រាយ ឃុំ​ពោធិ៍​ទ្រាយ ស្រុក​ពួក ខេត្តសៀមរាប មុខរបរ​នេសាទ​ត្រី ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ អុីង នឹម ភេទ​ស្រី អាយុ​៧៣​ឆ្នាំ មុខរបរ​នេសាទ​ត្រី រស់នៅ​ភូមិ​ទ្រាយ ឃុំ​ពោធិ៍​ទ្រាយ ស្រុក​ពួក ខេត្តសៀមរាប ។

លោក​បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ ជនសង្ស័យ​បាន​ចូល​ផ្ទះ​របស់​ជន​រង​គ្រោះ ខណៈ​ជន​រង​គ្រោះ​កំពុង​នៅ​មុខ​ផ្ទះ​មិន​បាន​ចាប់អារម្មណ៍ ហើយ​ជនសង្ស័យ​បាន​យករ​ណា​អារ​ដែក​មក​អារ​សោ​ក្រ​យ៉ូ​វ​ដែក​ហិប​កេស​ឈើ​របស់​ជន​រង​គ្រោះ​រួច​បើក​យក​កាបូបស្ពាយ​១ ពណ៌​ខ្មៅ ដោយ​ក្នុង​កាបូប​នោះ​មានទ្រព្យ​សម្បត្តិ​មួយ​ចំនួន​រួម​មាន ខ្សែ​.​ក​មាស​១​ខ្សែ ទំងន់​៤​ជី​កន្លះ​, ខ្សែដៃ​មាស​១​ខ្សែ ទំងន់​៣​ជី​, ចិញ្ចៀនមាស​១​វង់​, ចិញ្ចៀន​ប្លា​ទី​ន​ត្បូង​ពណ៌​ខៀវ ១, រូប​ព្រះ​ធ្វើ​ពី​ភ្លុក​សត្វ និង​ធ្វើ​ពី​ឈើ​ចំនួន​៣​អង្គ​, ច​ង្គោ​ម​ចែកាច់​២, ថ្លើមថ្ម​២, គ្រឿង​ធ្វើ​អំពី​ប្រាក់​រួម​មាន (​សត្វ​មាន់​២, តោ​១, ផ្លែ​ល្ពៅ​១), ខ្សែ​ក្រ​វ៉ា​ត់​ប្រាក់​២, ខ្សែ​កថា​យ័ន្ត​១​ដុំ​, គ្រឿង​កាឡៃ​មួយ​ចំនួន ។

បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​បាន ហើយ​ជនសង្ស័យ​បាន​យក​កាបូប និង​គ្រឿង​ធ្វើ​អំពី​ប្រាក់ ច​ង្គូ​ម​ចែកាច់ រូប​ព្រះ​ធ្វើ​ពី​ភ្លុក​សត្វ និង​ខ្សែ​កថា​យ័ន្ត​យក​ទៅ​លាក់​ក្នុង​ព្រៃ​ជុំវិញ​ផ្ទះ​របស់​ជនសង្ស័យ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា គ្រឿងអលង្ការ​ដែល​ជនសង្ស័យ​លួច​បាន​រួម​មាន​ខ្សែដៃ​១​ខ្សែ​ទំងន់​៣​ជី​មាស គេ​យក​ទៅ​លក់​ក្នុង​ផ្សារ​ពួក​(​ស្រុក​ពួក​) បាន​តម្លៃ​មួយ​លាន​ប៉ែតសិប​ម៉ឺន​រៀល រីឯ​ខ្សែ​.​ក​មាស​១​ខ្សែ និង​ចិញ្ចៀន​២​វង់ គេ​យក​ទៅ​លក់​នៅ​ផ្សារ​(​មិន​ស្គាល់ឈ្មោះ​) ក្នុង​ក្រុង​សៀមរាប បាន​តម្លៃ​ពីរ​លាន​ម្ភៃ​បួន​ម៉ឺន​រៀល បន្ទាប់​មក​ជនសង្ស័យ​យក​ទៅ​ផឹកស៊ី ចាយវាយ និង​ដេក​នៅផ្ទះ​សំណាក់​អស់​មួយ​លាន​ម្ភៃ​ប្រាំពីរ​ម៉ឺន​បួន​ពាន់​រៀល លុះ​ព្រឹក​ឡើង​ថ្ងៃ​២៣ កុម្ភៈ ពេល​ជនសង្ស័យ​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​ត្រូវ​សមត្ថកិច្ច​នាំ​មក​ធ្វើការ​សាកសួរ ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​កាត់​សោ​លួច​យក​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី ។ ចំណែក​ទ្រព្យសម្បត្តិ​ដែល​សមត្ថកិច្ច​ដកហូត​បាន​ពី​ជនសង្ស័យ​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ