ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​គ្រូ​ចិន​នេះ ​និយាយ​ពី​ជំនឿ​ឆ្អឹង​គ្រាប់​អង្គញ់​លួច​យក​ពី​សព​​មនុស្ស

5 ឆ្នាំ មុន

តាម​ប្រភពពី Metro បានឱ្យ​ដឹង​ថា គ្រូថ្នាំ​បុរាណ​ម្នាក់​បាន​ដើរ​កាយ​ផ្នូរ​តាម​ទី​សាធារណៈ ដើម្បី​លួច​យក​ឆ្អឹង​គ្រាប់​អ​ង្គញ់​នៅ​ជង្គង់ ​សម្រាប់​ធ្វើ​ជា​វត្ថុ​ការពារ​ខ្លួន​ពី​អរូបីយ​ ។ លោក Angelito Oreta…

តាម​ប្រភពពី Metro បានឱ្យ​ដឹង​ថា គ្រូថ្នាំ​បុរាណ​ម្នាក់​បាន​ដើរ​កាយ​ផ្នូរ​តាម​ទី​សាធារណៈ ដើម្បី​លួច​យក​ឆ្អឹង​គ្រាប់​អ​ង្គញ់​នៅ​ជង្គង់ ​សម្រាប់​ធ្វើ​ជា​វត្ថុ​ការពារ​ខ្លួន​ពី​អរូបីយ​ ។ លោក Angelito Oreta អាយុ​៥៥​ឆ្នាំ បាន​យក​ឆ្អឹង​នោះ ​ទៅ​ត្រាំ​ប្រេងដូង​ពីរ​បី​ថ្ងៃ ដើម្បី​ឱ្យ​របក​សាច់​អស់ ហើយ​ធ្វើការ​សូត្រធម៌​ឱ្យ​ព្រលឹង​របស់​ម្ចាស់​ឆ្អឹង​បាន​ទទួល ​។

នៅ​ពេល​ឆ្អឹង​ទាំងនោះ​ស្ងួត​ហើយ គាត់​ក៏​យក​មក​ពាក់​នឹង​.ក និង​ទុក​នៅផ្ទះ​ ។ អ្នក​ដែល​មាន​ជំនឿ​លើ​លោក​គ្រូជឿជាក់​ថា ​ឆ្អឹង​ក្បាលជង្គង់​នោះ​ គឺជា​អ្នក​តាម​ថែរក្សា និងជួយ​ការពារ​ពួក​គេ​ពី​ចោរ ឬអ្នកមាន​បំណង​អាក្រក់​ទាំងពួង ​។

លោកគ្រូ Oreta បានឱ្យដឹងថា «​ឆ្អឹង​ក្បាលជង្គង់​ទាំងនោះ​ គឺជា​ឆ្អឹង​របស់​សាកសព​ ដែល​បាន​រលួយ​នៅ​ក្នុង​ផ្នូរ ​។ ពួក​យើង​យក​វា​ពី​វាល​កប់ខ្មោច​សាធារណៈ​។ ពួក​យើង​មិនដឹង​ថា​ វា​ជា​របស់​នរណា​ទេ ​។ ពួក​គេ​មិនមែន​ជា​សាច់ញាតិ​របស់​យើង​ទេ តែ​ខ្ញុំ​បាន​ផ្តល់​ធម៌​ឱ្យ​ពួក​គេ​ ។ ពួក​គេ​អាច​ថែរក្សា​ក្រុម​គ្រួសារ​របស់ខ្ញុំ​បាន​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកគ្រូ Oreta មិន​បាន​លក់​វា​យក​លុយ​នោះ​ទេ​ ។ គាត់​តែងតែ​ទុក​ប្រើ​ខ្លួនឯង ឬ​ក៏ ឱ្យទៅ​អ្នក​ក្បែរ​ខ្លួន ​។ ឆ្អឹង​ទាំងនោះ​ ភាគច្រើន​យក​មក​ពី​ផ្នូរ​នៅ​ជុំវិញ​ផ្ទះ​របស់​គាត់​ក្នុង​តំបន់ Muntinlupa ដែល​ស្ថិត​​នៅ​ទីក្រុង Manila ហ្វី​លី​ពី​ន​ ៕

អត្ថបទសរសេរ ដោយ