ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​សាលា​រៀន​​សុវណ្ណ​​ភូមិ​​​ក្រុង​​តាខ្មៅ​ផ្ដល់​អាហារូប​ករណ៍​ ជូន​អង្គ​ការ​​​​ភូមិ​កុមារ​​អរុណ​រះទី1​គិត​ជា​ទឹកប្រាក់​​​​109.400ដុល្លារ​

10 ឆ្នាំ មុន

ខេត្តកណ្ដាល​ ៖ កាល​ពី​ព្រឹក​ថ្ងៃទី​២​ ខែ ​កញ្ញា​ ឆ្នា​ំ២០១៣​ សា​លារៀន​សុវ​ណ្ណភូមិ​ ទី​តាំង​ក្រុង​តា​ខ្មៅ​ ផ្ទះ​លេខ​២២​ ផ្លូវលេខ​១០៨​​ ភូមិ​តា​ខ្មៅ​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ បាន​ប្រារព្ធ​ពិធី​​ផ្ដល់អាហារូបករណ៍​​​​១០០​%​​​​ចំនួន​​​​២០​កន្លែង​​​ជូន​អង្គ​ការ​​​​​ភូមិ​​កុមារ​អរុណ​រៈ​ទី​​១​​រយៈ​​ពេល​​១៣ឆ្នាំ​​ គិត​ជា​ទឹក​ប្រាក់​​​​១០៩.​៤០០​ដុល្លារ​ និង​ពិធី​បើក​​បវេ​ស​ន​កាល​ឆ្នាំ​សិក្សា​ថ្មី​២០១​៣​​-​២០​១៤ ​ក្រោម​អធិ​

ខេត្តកណ្ដាល​ ៖ កាល​ពី​ព្រឹក​ថ្ងៃទី​២​ ខែ ​កញ្ញា​ ឆ្នា​ំ២០១៣​ សា​លារៀន​សុវ​ណ្ណភូមិ​ ទី​តាំង​ក្រុង​តា​ខ្មៅ​ ផ្ទះ​លេខ​២២​ ផ្លូវលេខ​១០៨​​ ភូមិ​តា​ខ្មៅ​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ បាន​ប្រារព្ធ​ពិធី​​ផ្ដល់អាហារូបករណ៍​​​​១០០​%​​​​ចំនួន​​​​២០​កន្លែង​​​ជូន​អង្គ​ការ​​​​​ភូមិ​​កុមារ​អរុណ​រៈ​ទី​​១​​រយៈ​​ពេល​​១៣ឆ្នាំ​​ គិត​ជា​ទឹក​ប្រាក់​​​​១០៩.​៤០០​ដុល្លារ​ និង​ពិធី​បើក​​បវេ​ស​ន​កាល​ឆ្នាំ​សិក្សា​ថ្មី​២០១​៣​​-​២០​១៤ ​ក្រោម​អធិ​បតី​ភាព​​​​​​លោក​​​ ឃឹ​ម​​ ផុន ​នាយ​កប្រតិ​បត្តិនៃ​​អិុន​ ធី​ ស៊ី​ គ្រុប ​​ដោយ​មាន​ការ​ចូល​រួម​ពី​​ថ្នា​ក់​​​​​​ដ​​​ឹ​​​​​ក​​នាំ​​អិុន​ ធី​​ ស៊ី​ គ្រុប​ ​​ថ្នាក​់​ដឹក​នាំ​សាលា​រៀ​ន​​​សុវ​ណ្ណ​​ភូមិ ​លោក​គ្រូ-​អ្នក​គ្រូ​ ​អាណា​ព្យា​បា​ល​​សិស្ស​ និង​សិស្សា​នុសិស្ស​ទាំង​អស់​។ សាលា​រៀន​សុវ​ណ្ណ​ភូមិ​មាន​១៦​ទីតាំង​ ​១១​ទី​តាំង​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​៥ទី​តាំង​ទៀត​​មាន​នៅ​តាម​បណ្តា​ខេត្ត​ដែល​បាន​ផ្តល់​សេ​វា​ក​ម្ម​អប់​រំ​​មាន​ថ្នាក់​ចំណេះ​ទូទៅ​​ខ្មែ​រ​​ពី​​មត្តេយ្យ​ដល់​ថ្នាក​់​ទី​១២​ និង​ភាសា​អង​់​គ្លេស​ទូ​ទៅ​គ្រប់​កម្រិត ។

លោក​ សេក​ រតនា ​ នាយក​សាលា​រៀន​សុវ​ណ្ណ​​​ភូមិ​​ មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា ​​ការ​បើក​បវេស​ន​កាល​ឆ្នាំសិក្សា​ថ្មី​នៅ​ថ្ងៃ​នេះ​​គឺ​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​នូវ​ព័ត៌​មាន​ដល់​ប្អូនៗ ​ក្មួយៗ​សិស្សា​នុសិស្ស ​និង​លោក​-លោក​ស្រី​ជា ​មា​តាបិ​តា​ អាណា​ព្យា​បាលសិស្ស​ទាំង​អស់​នៅ​ទី​នេះ​ឲ្យ​បាន​ជ្រាប​ថា​ សាលា​រៀន​សុវ​ណ្ណ​ភូមិ​​​បាន​បើក​​​ឱ្យ​ដំណើរ​ការ​ក្នុង​ទឹក​ដី​ក្រុង​តា​ខ្មៅ​នេះ​​អស់​រយៈ​ពេល​៣ឆ្នាំ​មក​ហើយ ​​ហើយ​បាន​ផ្តល់​សេ​វា​កម្ម​អប់រំ​ប្រកប​ដោយ​គុណ​ភាព​ជូន​ដល់​ប្អូនៗ​ ក្មួយៗ​សិស្សា​នុ​សិស្ស​​ដែល​ជា​បុត្រធ​ីតារ​បស់​លោក​-លោក​ស្រី​នៅទី​នេះ​ ។​ ជា​ពិសេស ​ដើម្បី​ចូល​រួម​ចំណែក​ជា​មួយ​រាជរ​ដ្ឋាភិ​បាល​​ក្នុង​ការ​អភិវឌ្ឍ​ធនធ​ានម​នុស្ស​ ។

​លោក​នាយ​កសា​លា​បាន​បន្ត​ទៀត​ថា   ជាក់​​​ស្តែ​ងគិត​ត្រឹម​ពេល​នេះ ​​សាលា​បាន​និង​កំពុង​ផ្តល់​នូវ​ការ​អប់​រ​ំដល់​សិស្សា​នុសិស្ស​ទាំង​ចំ​ណេះ​ទូ​ទៅ​ខ្មែរ​​ ភាសា​អង់​គ្លេស​​គ្រប់​កម្រិត​ និង​ជំនាញ​កុំព្យូទ័រ​​សរុប​ប្រមាណ​២.៨០០​នាក់ ។​ នេះ​ស​​បញ្ជាក​​់​ឲ្យឃើញ​ថា​ សិស្សា​នុសិ​ស្ស​ និង​អាណា​ព្យា​បាល​សិស្ស​មាន​ការ​ចាប់​អារម្មណ៍​និង​ផ្តល់​នូវ​ទំនុក​ចិត្ត​ចំពោះ​ការ​អប់រំ​របស់​យើង ​។​ ដូច​នេះ​ដើម្បី​ឆ្លើយ​តប​នឹង​ទំនុក​ចិត្ត​នេះ​​ ថ្នាក​់​ដឹក​នាំ​សាលា​​​ លោក​គ្រូ​ អ្នកគ្រូ​ និង​បុគ្គ​លិក​គ្រប់​ផ្នែក​ទាំង​អស់​​បា​ន​ខិត​ខំ​ប្រឹង​ប្រែង​យក​អស់​ពី​កម្លាំ​ង​កាយ​ចិត្ត​ ប្រាជ្ញា​ និង​សមត្ថ​ភាព​ ដើម្បី​ផ្តល់​ជូន​នូវ​សេវ​​ាកម្ម​ និងការអប់រំ​ប្រកប​ដោយ​គុណ​ភាព​​ដោ​យ​​សាលា​បាន​ប្រឹង​រិះ​រក​នូវ​វិ​ធី​សាស្រ្ត​បង្រៀ​ន​​​ និង​សកម្ម​ភាព​ផ្សេង​ៗ​​ ដែល​ទាក់​ទង​ដល់​ការ​សិក្សា​របស់​សិស្ស​ដោយ​ធ្វើ​យ៉ាង​​​ណា​ឲ្យ​សិស្ស​ឆាប់​ចេះ​ឆាប់​យល់​​និង​​ទទួល​បាន​នូវ​ចំណេះ​ដឹង​​ពិត​ប្រាកដ​ ។​ ​ជាក​់​ស្តែង​នៅ​ក្នុង​ឆ្នាំ​សិក្សា​២០១២​-​២០១៣​​សិស្ស​ទុតិ​យ​ភូមិ​​សាលា​រៀន​សុវណ្ណ​ភូមិ​ទីតាំង​ក្រុង​តា​ខ្មៅ​បាន​ប្រឡង​ជាប់​១០០​ភាគ​រយ​ ។

ក្នុង​ឱកាស​នោះ​ដែ​រលោក​ ឃឹម​ ផុន​ នាយ​ក​​​​​ប្រតិ​បត្តិ​នៃអិុ​​ន​ធីស៊ីគ្រុប​មាន​ប្រសាសន៍​ថា​ ​សាលា​រៀន​សុវណ្ណភ​ូមិ​គឺ​ជា​ស្ថាប័ន​អប់​រំ​មួយ​ក្នុង​​ចំណោម​ស្ថាប័ន​អប់រំផ្សេង​ៗទៀត​របស់​អិុ​​ន​​ធី​​ស៊ី​ គ្រុប​ ដែ​ល​បាន​បង្កើត​ឡើង​នៅ​ខែ​កក្កដា ​ឆ្នាំ​២០​០​​​​​៩​​ ក្នុង​គោល​បំណងស​ំខាន់ៗ​ចំនួន​៣គឺ៖​១-រួម​ចំណែក​ជា​មួយ​រា​ជ​រដ្ឋា​ភិ​បាល​​ក្នុង​ការ​អភិវ​ឌ្ឍ​ធន​ធាន​មនុស្ស​ក្រោមក​ិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ។
២-ចែក​រំលែក​បទពិ​សោធ​ន៍​ និង​ចំណេះ​ដឹង​ផ្នែក​អប់រំ​ជូន​ប្អូនៗ​សិស្សា​នុសិស្ស​គ្រប់​មជ្ឈដ្ឋាន​ ដែល​ពួក​គាត់​ចាំ​បាច់​ត្រូវ​តែ​ទទួល​បាន​​នូវ​ការ​អប់​រំ​មួយ​ប្រកប​ដោយ​គុណភាពពិត​ប្រាកដ​ ។
៣-​បង្កើត​ទីផ្សារ​ការ​ងារ​បន្ថែ​ម​​ជូន​បុគ្គ​លិក​គ្រូបង្រៀន​ បុគ្គ​លិក​រដ្ឋ​បាល​ និង​បុគ្គ​លិក​ផ្សេ​ង​ៗ​ទៀត​ ​​​ឱ្យ​ពួក​គាត់​មាន​​ឱកាស​ការ​ងារ​​ជា​មួយ​សា​លា​រៀន​សុវណ្ណ​ភូមិ ។

ដើម្បី​សម្រេច​​​ឱ្យ​បាន​នូវ​ចក្ខុ​វិស័យ​ខាង​លើ ​សាលា​រៀន​សុវ​ណ្ណភ​ូមិ​មាន​បេសកកម្ម​សំខាន់ៗ​ចំនួ​ន​៤​ដូច​ខាង​ក្រោម​៖
​១.ផ្តល់​ជូន​នូវ​កម្ម​វិធី​សិក្សា​ដែ​ល​មាន​គុណ​ភាព​ដើម្បី​​ឱ្យ​សិស្ស​មាន​កា​រអភិវឌ្ឍ​លើ​ផ្នែក​​រាង​កាយ​​​ បញ្ញា​ ស្មារតី​ សីលធម៌​ និង​វប្ប​ធម៌។
​២.​ផ្តល់​ជូន​នូវ​គ្រូប​ង្រៀន​ដែល​មាន​បទ​ពិសោធន៍​ និង​ជំនាញ​ច្បាស់​លាស់​អាច​ធ្វើ​ឲ្យ សិស្សា​នុសិស្ស​មាន​ការ​រីក​ចម្រើន​ទៅ​លើ​ការ​សិក្សា​នៅ​​ក្នុង​ថ្នាក់​រៀន​​និង​សកម្ម​ភាព​ផ្សេង​ៗ​ទៀត​ ។
​៣.​ផ្តល់​​ជូ​ន​​នូ​វ​បរ​ិយា​កាស​ល្អ​ក្នុ​ងការ​សិក្សា សិស្សា​នុសិស្ស​ទាំង​អស់​ត្រូវ​បាន​ជំរុញ​ និង​លើក​ទឹ​កចិត្ត​នូវ​រាល់​សមិ​ទ្ធ​ផល​​និង​ស្នា​ដៃ​ផ្សេង​ៗ​ដែល​ពួក​គេ​សម្រេ​ចបាន ។
​៤.​ផ្តល់​នូវ​សម្ភារ​ឧប​ទេស​គ្រប់​គ្រាន់​ សម្ភារ​ឧប​ទេស​ទាំង​អស់​ត្រូវ​បាន​ធានា​​​ឱ្យ​មាន​ទៅ​តាម​ កម្រិត​សិក្សា​នី​មួយ​ៗ​ធ្វើ​យ៉ាង​ណា​ដើម្បី​​​ឱ្យ​ការ​សិក្សា​របស់​សិស្ស​មាន​ការ​រីក​ចម្រើន​ ។

​លោក ឃឹម​ ផុន បាន​បន្ត​ទៀតថា​​​ ការ​សម្រេច​បាន​នូវ​ចក្ខុ​វិស័យ​​របស់​សាលា​រៀន​សុវ​ណ្ណ​​ភូមិ​​កើត​ចេញ​​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​កម្លាំង​កាយ​ កម្លាំ​ងចិត្ត​ និង​កម្លាំ​ងប្រាជ្ញា​​របស់​គណៈ​គ្រប់​គ្រង​សា​លា​រៀន​សុវណ្ណ​ភូមិ​គ្រប់​លំដាប់​ថ្នាក់ ​លោកគ្រូ-​អ្នក​គ្រូ​ បុគ្គ​លិក​គ្រប់​ផ្នែក​ និង​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​សំណាក់​មាតា​បិតា​សិស្ស​នៅ​ក្នុង​សហគមន៍​ទាំង​មូល ។

​ជា​លទ្ធ​ផលត្រឹម​ឆ្នាំ២០១៣​នេះ​ សាលា​រៀន​សុវណ្ណ​ភូមិ​​បាន​ពង្រីក​ទី​តាំង​សរុប​ចំនួន​១៦​ទី​តាំង ដែល​បាន​ចំណាយ​ដើម​ទុន​វិនិ​យោគ​ផ្ទាល់​ខ្លួន​ជាង​១០លាន​​ដុល្លារ​ដោយ​មាន​១១​ទី​តាំង​នៅ រាជធានីភ្នំពេញ​​ និង​៥ទី​តាំង​ទៀត​នៅ​តាម​បណ្ត​ា​ខេត្ត​មាន​ដូចជាៈ​ ខេត្ត​ព្រះ​សី​ហនុ​ ខេត្ត​បាត់​ដំបង​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ក្រុង​ប៉ោយ​ប៉ែត​​ និង​ខេត្ត​សៀម​រាប​ ហើយ​បាន​ប្រមូល​សិស្ស​​​ឱ្យ​ចូល​សិក្សា​សរុប​​មាន​ចំនួន​ជាង​៣០.០០០​នាក់​​ ក្នុង​ចំណោម​១៦​ទីតាំង​ និង​មាន​ប​ុគ្គ​លិក​សរុប​ជាង​១.៥០០​​នាក់ ។ ​ដោយ​សារ​មាន​ការ​ទទួល​ស្គាល់​គុណ​ភាព​អប់​រំ​ផ្នែក​ចំណេះ​ទូ​ទៅ​ខ្មែរ​និង​ភាសា​អង់​គ្លេស​ពី​សំណាក់​មាតា​បិ​តា​សិស្ស​ក៏​ដូច​ជា​ប្អូនៗ​សិស្សា​នុសិស្ស​​គ្រប់​មជ្ឈ​ដ្ឋាន​ គណៈ​គ្រប់​គ្រង​សា​លា​​​បាន​និង​កំពុង​សិក្សា​ទៅ​លើ​ការ​ពង្រីក​ទី​តាំង​ថ្មីៗ​ចំនួន​៤​បន្ថែម​ទៀត ​ក្នុង​ឆ្នា​ំ២០១​៣​នេះ​គឺ​ស្ថិត​នៅ​តំបន់​ពោធិ៍​ចិន​តុង​ ស្ទឹង​មាន​ជ័យ​ ច្បារ​អំពៅ និង​ឫស្សី​កែវ ។

ការ​ពង្រីក​វិសាល​ភាព​សេវា​កម្ម​អប់​រំរបស់​សាលា​រៀន​សុវ​ណ្ណ​ភូមិ គឺ​ដើម្បី​ឆ្លើយត​ប​ទៅ​តាម​តម្រូវ​ការ​របស់​អ្នក​សិក្សា​ដែល​ពួក​គេ​ចាំ​បាច់​ត្រូវ​តែ​ទទួល​បាន​នូវ​ការ​អប់​រំ​មួយ​​ប្រកប​ដោយ​ចំណេះ​ដឹង​ និង​ចំណេះ​ធ្វើព​​ិត​ប្រាកដ​​​ដោយ​​មាន​ក្រសួង​​អប់​រំយុវ​ជន ​និង​កីឡា​ ជា​អា​ណា​ព្យា​បា​​ល​ផ្ទាល់ ។​

ជា​ពិសេស​គឺអាស្រ័យ​ដោយ​ការ​ផ្តល់​នូវ​ជំនឿ​ជឿ​ជាក់​ និង​ទំនុកចិត្ត​ដ៏​ខ្ពង់​ខ្ពស់ ពីសំណាក់​មាតាបិតា​ អាណា​ព្យា​បាល​សិស្ស​មក​លើ​​គុណ​ភាព​នៃការ​អប់​រំ​របស់​សា​លា​រៀន​សុវ​ណ្ណ​ភូមិ ។​ អាស្រ័យ​ហេតុ​នះ​ សា​លារៀ​នសុវ​ណ្ណ​ភូមិ​សូ​ម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​មា​តា​​បិតា​ អាណា​ព្យា​បាល​សិស្ស​ដែល​បាន​បញ្ជូ​ន​​​បុត្រ​ធីតា​មក​សិក្សា​នៅទី​នេះ​ប្រកប​ទៅ​ដោយ​ជំនឿ​​ជឿ​​ជាក់​​​​យ៉ាង​មុត​មាំ​បំផុត ៕