ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ប្រមូលផ្តុំ​គ្នា​ក្នុងផ្ទះ​មួយ​កន្លែង សមត្ថកិច្ច​ឆ្មក់​ផ្អើល​ក្នុងភូមិ​បែក​ចាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​អង្គស្នួល​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បែក​ចាន​បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ក្នុង​នោះ​២​នាក់​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន និង​២​នាក់​ទៀត​ជា​អ្នក​ជួញដូរ ចំណែក​ម្នាក់​ទៀត​គឺជា​អ្នក​ផ្ដល់​ទីតាំង​សម្រាប់​ឲ្យ​ជនសង្ស័យ​ទាំង​៤​ចូល​ទៅ​សេព​គ្រឿងញៀន​ជុំ​គ្នា​ផង​ និង​ជួញដូរ​ផង​។ ក្រៅពី​ក្របួច​បាន​ជនសង្ស័យ​១​សម្បុក​នេះ នគរបាល​ក៏​បាន​ធ្វើការ​ឆែកឆេរ​ទីតាំង​នោះ​ហើយ​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន រួម​ទាំង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ​។…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​អង្គស្នួល​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បែក​ចាន​បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ក្នុង​នោះ​២​នាក់​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន និង​២​នាក់​ទៀត​ជា​អ្នក​ជួញដូរ ចំណែក​ម្នាក់​ទៀត​គឺជា​អ្នក​ផ្ដល់​ទីតាំង​សម្រាប់​ឲ្យ​ជនសង្ស័យ​ទាំង​៤​ចូល​ទៅ​សេព​គ្រឿងញៀន​ជុំ​គ្នា​ផង​ និង​ជួញដូរ​ផង​។

ក្រៅពី​ក្របួច​បាន​ជនសង្ស័យ​១​សម្បុក​នេះ នគរបាល​ក៏​បាន​ធ្វើការ​ឆែកឆេរ​ទីតាំង​នោះ​ហើយ​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន រួម​ទាំង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុងផ្ទះ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​ថៃ ផេង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ជួញដូរ​គ្រឿង
ញៀន មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្នុងភូមិ បែក​ចាន ជា​អ្នក​ផ្តល់​ផ្ទះ​របស់​ខ្លួន​ធ្វើ​ជាទី​តាំង​សម្រាប់​ឲ្យ​បក្ខពួក​របស់​ខ្លួន​ប្រើប្រាស់​គ្រឿងញៀន ២-​ឈ្មោះ​ស្រស់ វិ​ឆ័​យ ហៅ ឆៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លក់​កាហ្វេ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ ត្នោត​ម្តើ​ម ឬ​ត្នោត​១​ដើម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ដែល​មានឈ្មោះ​នៅ​ក្នុង បញ្ជី​គ្រប់គ្រង​របស់​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​អង្គស្នួល​ស្រាប់ ហើយ​កន្លង​ជន​នេះ​ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្តាល​រយៈពេល​២៥​ថ្ងៃ ដោយសារ​គ្រឿងញៀន​ផង​ដែរ​។

៣-​ឈ្មោះ ឡាយ លី​ណា ហៅ​ក្រោះ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាក ស្នាក់​នៅ​ក្នុងភូមិ​អណ្តូង ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល ខេត្តកណ្តាល ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​មានឈ្មោះ​ក្នុង​បញ្ជី​គ្រប់គ្រង​មុខសញ្ញា​របស់​នគរបាល​ប៉ុស្តិ៍​បែក​ចាន ៤-​ឈ្មោះ ជិន សំណាង​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​សន្តិសុខ​រោងចក្រ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ញ៉េ​ង​ញ៉​ង ឃុំ​អូរ​ស្ងើន ស្រុក​ត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ បែក​ចាន​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​ខេត្តកណ្តាល ជា​អ្នក​ប្រើប្រាស់ និង ៥-​ឈ្មោះ ម៉ៅ ពេជ្រ​ពន្លឺ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​សន្តិសុខ​រោងចក្រ មាន​ទីលំនៅ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​ស្នាក់​នៅ ក្នុងភូមិ​បែក​ចាន​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​ខេត្ត កណ្តាល ជា​អ្នក​ប្រើប្រាស់​។

ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់ ក្នុង​នោះ​កញ្ចប់​ធំ​ចំនួន​២​កញ្ចប់ និង​កញ្ចប់​មធ្យម​០១​កញ្ចប់ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​១​គ្រឿង ទូរស័ព្ទ​ដៃ​២​គ្រឿង ម៉ាក​ណូ​ក​គា​ចុច​ពិល កញ្ចប់​បារី​សម្រាប់​ដាក់​ថ្នាំ​ញៀន​១ ព្រមទាំង​ឧ​បករ​ណ៏​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន និង​កាបូប​ព​ណ៌​ខ្មៅ​មួយ ។

នគរបាល​បាន​និយាយ​ថា កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បែក​ចាន បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា នៅផ្ទះ​ជនសង្ស័យ​ឈ្មោះ​ថៃ ផេង នៅ​ភូមិ​បែក ចាន មាន​លក់​ថ្នាំ​ញៀន​និង​កំពុង​ប្រមូលផ្ដុំ​គ្នា​ជក់​ថ្នាំ​ញៀន​។ ភ្លាម​នោះ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បាន​សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក ក្រោម​ការ​ដឹកនាំ​ដោយ​លោក​យាន់ ចាន់ អធិការរង​នគរបាល​ស្រុកក្រោម​បញ្ជា​របស់​លោក​មាន សំណាង អធិការ​នគរបាល​ស្រុក បាន​ចុះ​ដល់​កន្លែង កើតហេតុ ។

បន្ទាប់​មក​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ ដែល​កំពុង​សម្ងំ​សេព​ថ្នាំ​ញៀន​នៅ​ក្នុងផ្ទះ​នោះ បន្ទាប់​មក​បាន​ធ្វើការ​ឆែកឆេរ​នៅ​ក្នុងផ្ទះ​រក​ឃើញ​វត្ថុ​តាង​ដូច​ការ​រៀបរាប់​ខាងលើ ហើយ​កម្លាំង​នគរបាល​បាន​ដកហូត​ព្រមទាំង​នាំ​ជនសង្ស័យ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ជនសង្ស័យ​ឈ្មោះ​ថៃ ផេង បាន​ឆ្លើយ​សារភាព​ថា នៅ​វេលា​ម៉ោង​ប្រហែល​ជាង​៧​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឈ្មោះ ស្រស់ វិ​ឆ័​យ បាន​បបួល​ខ្លួន​និង​ឈ្មោះ​ឡាយ លី​ណា ហៅ​ក្រោះ ចូល​ទៅ​ជក់​ថ្នាំ​ញៀន​នៅ​ក្នុង​បន្ទប់ ចំណែក​ឈ្មោះ ជិន សំណាង និង​ឈ្មោះ​ម៉ៅ ពេជ្រ​ពន្លឺ នៅ​ក្រៅ​ផ្ទះ នៅ​ពេល​ពួក​ខ្លួន​ទាំង​៣​នាក់ រៀបចំ​ជក់​ថ្នាំ​ញៀន ស្រាប់តែ​សមត្ថកិច្ច​នគរបាល​ទៅ​ដល់ ឃាត់ខ្លួន​តែ​ម្តង​។

ចំណែក​ជនសង្ស័យ​ឈ្មោះ វិ​ឆ័​យ បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ទាំងនេះ​ជា​របស់​ខ្លួន ដែល​បាន​ទិញ​ពី​បុរស​មិន​ស្គាល់ឈ្មោះ ម្នាក់​នៅ​ម្ដុំ​ផ្សារ​ជម្ពូ​វ​ន័ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​អ្នក​យក​មក​លក់​ឲ្យ​ខ្លួន​ទុក​លក់​បន្ត និង​ប្រើប្រាស់​ខ្លួនឯង​ផង​។ រីឯ​ជន​ស​ង្ស​យ័​ឈ្មោះ ជិន សំណាង និង​ឈ្មោះ​ម៉ៅ ពេជ្រ​ពន្លឺ បាន​ឆ្លើយ​សារភាព​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ ខ្លួន បាន​ប្រើប្រាស់​ថ្នាំ​ញៀន ជាមួយ​ឈ្មោះ ថៃ ផេង ដែល​ជា​ម្ចាស់ផ្ទះ​ផង​ដែរ ហើយ​ធ្លាប់​ប្រើប្រាស់​ថ្នាំ​ញៀន ជា​ច្រើន​ខែ​មក​ហើយ​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ